មនុស្សណាជាបិតារបស់អទិទេព?

V
vannlyda
ផែនដីមានអាយុ៤៦០០លានឆ្នាំហើយ ការចុះត្រជាក់សន្សឹមៗនាំឲ្យមានជីវិតចាប់ផ្តើមករកើតឡើង សត្វបុរេកោសិកាបានកើតឡើងតាំងពី៤០០០លានឆ្នាំមុន កោសិកាពួកផ្សិតបានកើតឡើងនៅ២១០០លានឆ្នាំមុន សាព៌ាង្គកាយដែលមានកោសិកាសុាំញ៉ាំកើតនៅ១៣០០លានឆ្នាំមុន ៣០០លានឆ្នាំក្រោយមានការវិវត្តចេញជាភេទនិងមានការបន្តពួជ ១១០លានឆ្នាំក្រោយមកទៀតរាងកាយវិវត្តមានប្រព័ន្ធប្រសាទនិងឆ្អឹងកងខ្នង ៣០លានឆ្នាំក្រោយកើតសត្វត្រីនិងសត្វល្អិតជាច្រើនទៀត ២៣៥លានឆ្នាំកើតដាយណូស័រធំៗ ១១៤លានឆ្នាំកើតថនិកសត្វនិងបក្សី ដំរីម៉ាំម៉ូតត្រូវដាច់ពួជទៅវិញនៅ៤០លានឆ្នាំមុន ។ ![2.jpg](https://serey.io/imageupload_data/e035fc2310edd721cbb36340327a3ca2f9238e04) ១៩លានឆ្នាំក្រោយកើតប្រភេទស្វា ១,៩លានឆ្នាំក្រោយស្វាដែលវិវត្តជាមនុស្សចាប់ផ្តើមចេះដើរ(តាមពិតសត្វមនុស្សនិងហើយ គ្រាន់តែគ្មានសម្លៀកបំពាក់និងមានរោមច្រើន ចិត្តដំបូងគ្មានមហិច្ឆតា មិនចេះក្អេងក្អាងទើបដំណើរកោងទុម្រុលនិងដី) ។ លុះបីសែនឆ្នាំមុនមនុស្សចេះប្រើភ្លើងនិងបង្កើតសិល្បៈ ៦០០ ០០០ឆ្នាំមុនមនុស្សវិវដ្ដដល់កំពូលហៅថាជំនាន់មនុស្សអូម៉ូសាព្យាង្គ ដែលមនុស្សបច្ចុប្បន្នមិនអាចធ្វើតាមបាន(តាំងពីមុនពុទ្ធកាលទៅទៀត)។ តើអាទិទេពឬក៏ច្បាប់ធម្មជាតិដែលជាអ្នកបង្កើតមនុស្ស? ក្នុងគម្ពីរសាសនាបីបអធិប្បាយថា ព្រះអាទិទេពបានចំណាយពេល៦ថ្ងៃដើម្បីបង្កើតអ្វីៗលើភពផែនដី ថ្ងៃទី៧ជាថ្ងៃបរិសុទ្ធគឺថ្ងៃអាទិត្យលោកអនុញ្ញាត្តិឲ្យឈប់សំរាក តែភស្តុតាងនៅក្នុងសំបកផែនដីបែរជាមិនមែនដូច្នោះសោះ ? ការករកើតជីវិតមានរយៈពេលខុសៗគ្នា ទៅវិញ(មិនមែនឃោសនាអកុសលបង្អាប់យីហោសាសនាទេ គ្រាន់សាងសំណេរឡើងមកដើម្បីប្រមូលទិន្នន័យពិតប្រាកដប៉ុណ្ណោះ)។ គម្ពីរនិងអាទិទេពគឺមនុស្សជាអ្នកបង្កើតឡើងដើម្បីបោកគ្នាសោះ ! ដល់ភ័យខ្លួនតាំងនាំគ្នាកែអត្ថន័យគម្ពីរ បើអ្នកជាអាទិទេពពិតមែន អ្នកមិនគួរឲ្យមនុស្សកែប្រែអត្តសញ្ញាណនិងពាក្យសំដីរបស់អ្នកទេហ្នោះ ! បើចំណែកព្រះពុទ្ធទ្រង់អះអាងថា ទ្រង់ជាមនុស្ស មិនមែនជាអាទិទេពអីនោះទេ ហើយមានការបង្រៀនពីធម្មចក្រកប្បវត្តនសូត្រជាដើម ហើយរាល់ការសម្តែងសុតតែសច្ចៈវាចា យើងមើល ពាក្យសំដីរបស់ព្រះអង្គមិនត្រឹមតែជាការពិតទេ ថែមទាំងធ្វើមិនឲ្យគេកែបានទៀតផង នេះបានចំជាមនុស្សបិតាអាទិទេព៕ ![FB_IMG_1543562637158.jpg](https://serey.io/imageupload_data/bbe39b3dca1103e3c4e1b508e430af699244805b) #ស័ង្ហ

Comments

sarith71
ពិតជាយល់ដឹងបានច្រេីនមែន!សូមសរសេីរបង
time-queen
តើដឹងថាផែនដីកើតពេលណា?ហើយមនុស្សកើតពីអ្វី?
pov
ខ្ញុំក៏ថាមនុស្សមិនមែនក្លាយមកពីស្វាដែរ ព្រោះធម្មតាបើមនុស្សកើតពីស្វាមេន ហេតុអីស្វាសព្វថ្ងៃម៉េចក៏មិនមកកើតជាមនុស្សទៅ! ម្យ៉ាងទៀតគូទវាក្រិន ក្រិនដែលមិនអាចប្តូរបានដោយការវិវដ្តបន្តិចម្តងបន្តិចបានទេ។ មនុស្សកាលនិងគាត់មិនទាន់មានខោអាវ​ រឿងអីមិនដូចស្វា
pov
រឿងសាសនាតែងតែយ៉ាងនិង ព្រះពុទ្ធមិនមែនជាសាសនាទេ សាវ័កទេតើ...
imnarasa
ជាអគ្គបុគ្គលលើសត្រៃភព