យើងជាបំណែកមួយនៃផែនដឺ
ផែនដីទើបជាជំរកពិតរបស់យើងគ្រប់គ្នា សំបកផែនដីបានផ្តល់ភោគទ្រព្យសព្វយ៉ាងដល់យើង នៅពេលយើងស្លាប់ទៅ យើងត្រឡប់ទៅជ្រកក្រោមសំបកផែនដីវិញ មានមនុស្សជាច្រើនអស់សង្ឃឹមធុញថប់នឹងជីវិតលើសំបកផែនដី ចង់ចូលជ្រកសំងំក្រោមសំបកផែនដីវិញឲ្យបានឆាប់ ផែនដីមិនដែលត្អូញត្អែរមិនដែលប្រកែកថាមិនទទួលយកនរណាម្នាក់ឡើយ ។ រស់នៅជាមួយជីវិតដោយក្តីស្រឡាញ់ ពេញចិត្តចំពោះអ្វីដែលខ្លួនមាន ដើម្បីរីករាយនៅថ្ងៃស្អែក បើប៉ុណ្ណឹងសោះធ្វើមិនបាន មិនស័ក្តិសមចំពោះគុណបំណាច់ដែលផែនដីខំទ្រយើងឡើយ ។

