តម្លៃនិមួយៗរបស់មនុស្សជាតិផ្សេងគ្នាដោយបណ្តុំ
ហេតុអ្វីបានជាមនុស្សគ្រប់រូបមានតម្លៃដាច់ដោយឡែកពីគ្នា?
បានជាមនុស្សគ្រប់រូបមានតម្លៃដាច់ដោយឡែកពីគ្នាពីព្រោះមនុស្សម្នាក់ៗមានជំរើស,មានគំនិត,មានគោលដៅនៃជិវិត,សកម្មភាព,ចំណង់ចំណូលចិត្ត,និងតម្រូវការមិនដូចគ្នា។
តែយ៉ាងណា មនុស្សត្រូវស្គាល់បណ្ដុំនៃតម្លៃនិមួយថា បែបណាខ្លះ
• ការស្គាល់ខ្លួនឯង គោរពខ្លួនឯង នោះគឺបានតម្លៃមួយ ដែលហៅតម្លៃផ្ទាល់ខ្លួន ។
•ការរស់នៅដោយមិនឯកោ ចេះមានទំនាក់ទំនងល្អក្នុងគ្រួសារ ហើយជាគ្រួសារដែលកក់ក្តៅ គួរឲចង់រស់នៅ នោះឲឈ្មោះតម្លៃគ្រួសារ។
• មានការគោរព មានមេត្ដាធម៌ និងរស់រានមានជីវិតប្រកបដោយសេចក្ដីទុកចិត្ត បែបនេះឲឈ្មោះថាសីលតម្លៃឫតម្លៃស្មារតី ។
•មានការទទួលខុសត្រូវខ្ពស់រាល់អ្វីដែលជាភារកិច្ច មានមនសិការការងារនិងក្រមសិលធម៌ នេះឈ្មោះថាតម្លៃការងារ ។
• ការថែរក្សាការពារទំនៀមទម្លាប់ ប្រពៃណីបានយ៉ាងល្អ នេះឈ្មោះថា តម្លៃវប្បធម៌។
• ភាពមានមនុស្សធម៌ មើលឃើញប្រយោជន៍រួមជាធំ ចេះគោរពច្បាប់សង្គម ស្គាល់តួនាទីថាខ្លួនគឺជាពលរដ្ឋ ក៏មានការទទួលខុសត្រូវម្នាក់ដែរ បែបនេះហៅថាតម្លៃសង្គម៕


