កុំព្យាយាមបំផ្លាញខ្លួនឯង ព្រោះតែឆាកជីវិត !

V
vannlyda
ជីវិតកើតមកមានរយៈពេលខ្លីណាស់ ជាឆាកបណ្ណោះអាសន្ន ! កុំគិតតែពីរឿងចង់បានអ្វីពីឆាកមួយនេះពេក រហូតដល់ថ្នាក់ភ្លេចថែទាំចិត្ត ក្រែងលោពេលរៀបចាកចេញ(ស្លាប់)មិនបានស្គាល់រសជាតិជីវិតនឹងគេឲ្យសោះនោះ ។ ក-ត្រូវចេះសំរាកលំហែរ ឬ « ត្រូវសម្រាកភ្លាម បើមានអារម្មណ៍ចង់សម្រាក » ចូរដឹងផងថាក្នុងលោកនេះគ្មានអ្វីសំខាន់ជាងសុខភាពរបស់អ្នកឡើយ។ កុំឲ្យគំនិតរបស់អ្នកបញ្ចុះបញ្ចូលអ្នកថា ការសម្រាកគឺជាអំពើឥតប្រយោជន៍ ឬ ជាភាពខ្ជិលច្រអូសឲ្យសោះ កាលណាអ្នកនៅឆ្ងាយពីការងារបាន ១០ទៅ១៥នាទី នោះអ្នកនឹងមានអារម្មណ៍ស្រឡាញ់ការងារឡើងវិញ ចង់អានសៀវភៅ(អត្ថបទ)ឡើងវិញ ការសំរាកគឺជាការជួសជុលប្រព័ន្ធកោសិការដែលបាត់បង់ត្រលប់មកវិញ និងបង្កើតគំនិតឆ្នៃប្រឌិតថ្មី ។ ខ-គប្បីដេកឲ្យបានគ្រប់គ្រាន់ៈ ការដេកលក់បានស្កប់ស្កល់ គឺជាការទុកពេលឲ្យរាងកាយនិងខួរក្បាលបានជួសជុលនិងសំអាតការខូចខាតឡើងវិញ បើដេកមិនគ្រប់គ្រាន់ នាំឲ្យកើតជំងឺលើរាងកាយជាច្រើនមុខ ខ្លះមានដល់ទៅខូចអនាគតបានទៀតផងក៏មាន។ គ-ត្រូវចេះសុំជំនួយៈ បើកិច្ចការនោះធ្ងន់ពេក អ្នកអាចសុំជំនួយ ឬ រកអានសៀវភៅដើម្បីជួយដោះស្រាយ ។ ឃ-មានឆន្ទៈដើម្បីលៃតំរូវការងារឲ្យបានល្អ(មួយណាត្រូវធ្វើមុន មួយណាត្រូវធ្វើតាមក្រោយ) កុំចេះតែថែមម៉ោងរហូតធ្លាក់ខ្លួនឈឺ សូមចេះស្តាប់ខួរក្បាលនិងរាងកាយត្អូញត្អែរពីការហត់នឿយផង ព្រោះគ្មានអ្វីសំខាន់ជាងសុភមង្គលរបស់អ្នកឡើយ។ ជីវិតបើប្រើប្រាស់បានល្អ រាងកាយអ្នកគឺជារថយន្តដ៏មានឋាមពល។ ង-ហូបអាហារដែលមានជីវជាតិគ្រប់គ្រាន់ៈ រថយន្តទៅមុខបានព្រោះសាំង ប្រេង មនុស្សគ្មានកម្លាំងព្រោះអត់អាហារ បើហូបបានគ្រប់គ្រាន់និងត្រឹមត្រូវ ហើយសូម្បីតែដំរីដេញក៏រត់មិនទាន់យើងដែរ ។ នៅពេលដែលភ្នែកមានទំហំធំជាងក្រពះ ក៏គឺជាពេលដែលបេះដូងមានទំហំធំជាងផែនដីដែរ ពេលនោះហើយដែលការចង់បាន វានិងមានទំហំធំជាងការយល់ដឹង ៕ ![SANG (2) copy.jpg](https://serey.io/imageupload_data/4846ba7bf0ac628a5e67bbe73d1066dbd68c13aa)![SANG (12) copy.jpg](https://serey.io/imageupload_data/f265660394a95be4919bfdf1fdf1a560e9ebb4b0)![SANG (26) copy.jpg](https://serey.io/imageupload_data/d62cdbbaa816aeafbc9be59aa753587ba0ce1991) #ស័ង្ហ

Comments