វិធីគិតដែលអាចសម្រេចជោគជ័យ
១.គិតប្រកបដោយផែនការ ហើយព្យាយាមធ្វើឲ្យម៉ត់ចត់(កុំចេះតែគិតចោលៗ)
២.គិតប្រកបដោយទស្សនៈវិស័យ ដើម្បីបញ្ចៀសបញ្ហាដែលអាចជួបនៅថ្ងៃមុខ
៣គិតក្នុងផ្លូវវិជ្ជមានឲ្យក្លាយជាទំលាប់
៤.ត្រូវប្រើពាក្យតស៊ូព្យាយាមឲ្យបានជាប់លាប់និងហ៊ានសំរេចចិត្តចំពោះគោលដៅដែលខ្លួនយល់ថាត្រឹមត្រូវ។
៥.សាងបណ្តាញទំនាក់ទំនងជាមួយបុគ្គលផ្សេងៗឲ្យបានល្អ ដើម្បីទុកយកមកប្រើប្រាស់ក្នុងថ្ងៃអនាគត។
៦.ផ្តល់ប្រយោជន៍ដល់សង្គមក្នុងឪកាសដែលខ្លួនអាចធ្វើបាន ព្រោះមនុស្សមិនអាចទទួលប្រយោជន៍ពីសង្គមដោយគ្មានការលះបង់ដើម្បីសង្គមនោះទេ។
៧.គិតរួចហើយត្រូវរៀបចំធ្វើ គឺជារឿងសំខាន់ណាស់ ព្រោះមនុស្សច្រើនណាស់ដែលមានទេពកោសល្យក្នុងការ គិតចោលៗ គិតហើយមិនធ្វើ។
តើអ្នកមានយោបល់អីត្រូវជួយបន្ថែមទៀតទេ ? សូមជួយផងឆ្លើយតបផង !


