ដំណេក&សុខភាព

V
vannlyda
១- មនុស្សខ្វាក់ពេលដេកលក់ ក៏មានយល់សប្តិ មើលឃើញរូបភាពតាមក្តីស្រមៃរបស់ខ្លួនដែរ គឺទាក់ទងនឹងអារម្មណ៍ ការប៉ះក្លិននិងសម្លេង នាំឲ្យគេយល់សប្តិបានជាធម្មតា។ ២- ទាហានអង់គ្លេស យាម៣៦ម៉ោងអត់ដេក ធ្វើឲ្យគេអស់កម្លាំងលើកដៃលើកជើងមិនរួច សូម្បីតែហារមាត់និយាយ ដូច្នេះការដេកមិនគ្រប់គ្រាន់គឺជាប្រភពនាំឲ្យអស់កម្លាំងយ៉ាងធ្ងន់ធ្ងរ។ ក្រោយរៀបការរួច មាន១ភាគបួនដែលបង្ខំចិត្តដេកបែកគ្រែគ្នា របៀបដេកគឺសម្តែងចេញនូវបុគ្គលិករបស់មនុស្សម្នាក់ៗ ។ ![Screenshot_2018-12-21-14-11-06.png](https://serey.io/imageupload_data/ee7cd35a466a1a060e7e2d9608ca5d970d42a80b) ៣ - មាន១ភាគ៥០នៃក្មេងជំទង់ នៅដេកនោមពេលយប់ មិនអីទេ កុំស្តីបន្ទោសគេ វានាំឲ្យធំធាត់ឡើងជាធម្មតា ។ ៤- ៥នាទីតំបូងក្រោយភ្ញាក់ពីដេក ៥០%នៃការយល់សប្តិត្រូវបានបំភ្លេចចោល ១០នាទីក្រោយមកភ្លេច៩០% ។ ៥- វ័យជំទង់(93%)តែងមានសំរើបនៅពេលយប់ ដើម្បីបន្ធូរអារម្មណ៍គេតែងតែលេងប្រដាប់ភេទខ្លួនឯង យូរទៅគេញៀននឹងអារម្មណ៍បែបនេះ កុំប្រព្រឹត្តិខ្លាំងពេកវានាំឲ្យបាក់កម្លាំង ឧស្សាហ៍ឈឺក្បាលនិងភ្លេចភ្លាំងច្រើន ចូរហាត់ប្រាណឲ្យបានទៀងទាត់និងកុំមើលរូបភាពដែលទាក់ទងនឹងផ្លូវភេទ ឪពុកត្រូវយល់ដឹងពីបញ្ហានេះបើកូនប្រុសមានសភាពស្លេកស្លាំងខុសធម្មតា កូនអាចគេងមិនគ្រប់គ្រាន់ លួចប្រើថ្នាំញៀន ឬ លេងប្រដាប់ភេទខ្លួនឯង។ ៦ - សត្វដែលដេកយូរជាងគេគឺ Koala មួយថ្ងៃដេក២២ម៉ោង ប្រចៀវ២០ម៉ោងក្នុងមួយថ្ងៃ Pangolin ដេក១៨ម៉ោងក្នុងមួយថ្ងៃ ។ ![Screenshot_2018-12-21-14-10-29.png](https://serey.io/imageupload_data/415f3cd137f514e1adf92f540988b33316f50f6c) ៧- ខួរក្បាលចាប់ផ្តើមបោសសំអាតរ៉ាឌីកាល់សេរី(Free radical) ដែលបំផ្លាញសុខភាពខួរក្បាលបណ្តាលមកពីការគិតអវិជ្ជមាន(គិតរាយមាយអត់ប្រយោជន៍)រួចហើយវាផ្ទុកឋាមពលជាថ្មី ឯរាងកាយចាប់ផ្តើមបញ្ចេញអ័រម៉ូនសំខាន់ៗ ដើម្បីឲ្យកោសិកាជួសជុលខ្លួនវា ត្រៀមបំពេញការងារនៅថ្ងៃស្អែក។ ៨- ការដេកលក់នាំឲ្យមានការលូតលាស់ចំពោះវ័យនៅមានការលូតលាស់ៈ ទារកត្រូវប្រើពេលយ៉ាងតិច១៦ម៉ោងក្នុងមួយថ្ងៃ(អាយុក្រោមមួយខែដេក២២ម៉ោង)កុមារត្រូវការ១២ម៉ោង , មនុស្សធំ៨ម៉ោង(យ៉ាងតិចក៏៦ម៉ោង)ដើម្បីប្រើពេលជួសជុលការខូចខាតនិងដើម្បីលូតលាស់។ ៩- បុរសប្រើពេលយល់សប្តិ៧០%នៃរយៈពេលដេក ស្ត្រីតិចជាងនេះ តែបើយល់សប្តិទល់ៗភ្លឺវាជាសញ្ញាខ្សោយខួរក្បាលដែលបណ្តាលមកពីការគិតច្រើន។ ![Screenshot_2018-12-21-14-11-28.png](https://serey.io/imageupload_data/652adba5fbc38380dfd807d2e3f7941073eb2226) ១០- រវាងការអត់អាហារនិងការដេកៈ អត់អាហារ២អាទិត្យស្លាប់ តែបើអត់ដេកសោះ១០ថ្ងៃស្លាប់(អ្នកដែលថាខ្លួនដេកមិនលក់សោះទើសៗភ្លឺ យ៉ាងហោចក៏ត្រូវលក់មួយស្របក់ដោយមិនដឹងខ្លួនដែរ) ត្រីដូហ្វីនពេលគេចាប់បាន ខួរក្បាលវាពាក់កណ្តាលដេកលក់ ពាក់កណ្តាលភ្ញាក់ ៕![Screenshot_2018-12-21-14-10-04.png](https://serey.io/imageupload_data/cdfd70cbcefdddbc4d1efdab9cb92172565b48c2) @vannlyda

Comments

imnarasa
ប្អូនរៀនស្វែងយល់បានច្រើនពីបង ចែករំលែកបានល្អអរគុណណព្វចិត្ត