រវាងសាសនា&វិទ្យាសាស្ត្រ គួរយល់ដឹងទាំងពីរ

V
vannlyda
ដោយសារតែការប្រែប្រួលផ្លាស់ប្តូរ ធ្វើឲ្យមនុស្សល្បី ៗជំនាន់មុន សុទ្ធតែមានការយល់ខុស (ឧ- ញូតុន ពីតាហ្គ័រ តាលែស កូពែរនិច ហើយនិងអ្នកដែលជាមេសាសនាជាច្រើនទៀត ....) ពីព្រោះ -វិទ្យាសាស្ត្រគឺជាការស្រាវជ្រាវ ចំណែកសាសនាគឺជាការបកស្រាយ -វិទ្យាសាស្ត្រផ្តល់អំណាច សាសនាផ្តល់បញ្ញាសម្រាប់គ្រប់គ្រងអំណាច -វិទ្យាសាស្ត្រយកការពិតជាចំបង តែសាសនាយកតំលៃជាចំបង ទាំងពីរនេះគឺមិនអាចខ្វះគ្នាបានឡើយ ។ ចេះតែវិទ្យាសាស្ត្រខ្វះសាសនាគឺខ្វាក់ ចេះតែសាសនាខ្វះវិទ្យាសាស្ត្រគឺខ្វិន ! ។ « ចាំណា ! រៀនហើយគិត ! អ្វីដែលយើងមិនដឹង មិនមែនគេមិនដឹងដែរនោះទេ អ្វីដែលយើងមើលមិនឃើញ មិនមែនគេមើលមិនឃើញដែរនោះទេ ! » លោកនេះនៅមានកន្លែង និងនៅមានជីវិតជាច្រើនដែលកំពុងរង់ចាំឲ្យយើងស្វែងរកពួកគេទៀតផង !។ បាតុភូតបីយ៉ាងដែលតាមជាប់ខ្លួនយើងជានិច្ច ៖ ១- ច្បាប់រលកសញ្ញាៈ យើងរស់ក្នុងរូបកាយដែលដូចជាសាកសព តែមានឋាមពលរលកសញ្ញាផ្សាយចេញនិងស្រូបចូលជានិច្ច វាទទួលពត៌មានពីក្រៅផងនិងផ្សាយចេញពីក្នុងទៅក្រៅវិញផង(Phenomena Telepathy)។ ពេលខ្លះយើងអាចមានអារម្មណ៍ថា ដូចជាមានហេតុការណ៍អ្វីបំរុងនឹងកើតឡើង( ដូចមានមនុស្សសំខាន់មកលេងផ្ទះ ស្រាប់តែមកមែន) កំរាលរលកសញ្ញាក្រាលពេញអាកាស អ្នកមានចិត្តស្ងប់រមែងមានវិមាត្រចិត្តខ្ពស់ អាចចាប់បានរលកសញ្ញាច្រើនជាងគេ ។ គឺវានេះហើយជាច្បាប់កម្ម « ធ្លាប់ធ្វើរឿងអាក្រក់ ផុសចិត្តអាក្រក់មកឲ្យគិត រលកសញ្ញាបានស្រូបទាញយករឿងអាក្រក់ដូចគ្នានេះមកឲ្យវិញ »។ ២- ញ្ញាណៈ(Subconscious) អ្នកខ្លះអាចដឹងហេតុការណ៍ជាមុន ដឹងរឿងរ៉ាវដែលមានតាំងពីយូរលង់មកហើយ ជួនមានឮសម្លេងផុសចេញពីក្នុងចិត្ត ឬ ដឹងដោយខ្លួនឯងផ្ទាល់តែម្តង(ដឹងពីក្នុងមក) ។ ៣- ចំណង់ចំណូលចិត្ត : ចំណូលចិត្តដែលបើវាកើតមានខ្លាំង វានឹងស្រូបទាញយើងឲ្យបានជួបរបស់ដែលខ្លួនចូលចិត្ត(ព្រះពុទ្ធលោកពន្យល់ឲ្យមានការតាំងចិត្តត្រូវ ដូចជាកាលសម័យព្រះមាន អសីតិមហាសាវ័កសុទ្ធតែមានការតាំងចិត្តអធិដ្ឋានឲ្យបានជាឯតទគ្គក្នុងពុទ្ធសាសនាតាំងពីរាប់កប្បមុនៗមក) គិតប៉ងហើយធ្វើរឿយៗ ស្រាប់តែបានជួបដូចប្រាថ្នា វាមិនមែនជារឿងចៃដន្យនោះទេ ! ។ ដូច្នេះត្រូវប្រុងប្រយ័ត្ន មិនត្រូវដក់ចិត្តគិតរឿងអាក្រក់ , កុំប្រើញាណក្នុងផ្លូវខុស (វាដូចជាទាត់បាល់ផ្ទប់ជញ្ជាំងដូច្នោះដែរ ទុកគ្រាន់តែដឹងក្នុងខ្លួនឯងទៅ ) បើមានចំណូលចិត្តហើយ ត្រូវមានការព្យាយាមឲ្យមុតមាំ គិតស្រមៃយកវាឲ្យបាន គង់នឹងបានសម្រេចសមតាមក្តីប៉ងប្រាថ្នាជាមិនខាន ។![Screenshot_2018-11-10-23-07-19.png](https://serey.io/imageupload_data/70c150966acbdb2ffb749d9b18eee5af884f67fe) [មានតែពុទ្ធិប៉ុណ្ណោះទើបជាចំណេះដែលគ្មានការផ្លាស់ប្តូរ នោះជាភាវៈនៃភាពត្រាស់ដឹងសច្ចៈធម្មជាតិ] ~ ដោយខ្ញុំព្រះករុណា ខ្ញុំបាទ #ស័ង្ហ

Comments