ឱសថ ព្យាបាលជម្ងឺផ្លូវចិត្តដ៏ស័ក្តិសិទ្ធ

V
vannlyda
ត្រូវចាំគ្រប់គ្នាថា ជីវិតកើតមកមិនមែនសម្រាប់ឧទ្ទិសចំពោះតែប្រាក់កិត្តិយសនិងមុខតំណែងនោះទេ ដែលសំខាន់បំផុតនោះគឺត្រូវស្វែងរកការយល់ដឹងដើម្បីជួយខ្លួនឯង ។![Screenshot_2018-11-17-17-54-32.png](https://serey.io/imageupload_data/1233d167be433586ca1cb669e0a78b4333794dd8) ការិយាល័យរបស់ចិត្ត នៅខួក្បាល បន្ទប់ដេករបស់ចិត្ត នៅបេះដូង តែងអន្តរកម្មរវាងបេះដូងជាមួយខួរក្បាលៈ ការស្រាវជ្រាវវិទ្យាសាស្ត្រដ៏ធំមួយបានរកឃើញថា ពេលគេមានអារម្មណ៍ដឹងគុណ មានក្តីស្រឡាញ់ មានចិត្តស្ងប់ បេះដូងវានិងលោតក្នុងសារជាក់លាក់មួយ(បេះដូងក៏ជាមជ្ឈមណ្ឌលផលិតអេឡិចត្រូម៉ាញ៉េទិចដ៏ធំជាងគេក្នុងរាងកាយមនុស្ស)។ អារម្មណ៍ត្រូវបានបញ្ចេញលេខកូដពិសេសចូលទៅក្នុងដែនអគ្គិសនីរបស់បេះដូង ពេលផ្លាស់ប្តូរអារម្មណ៍ម្តងៗ ចង្វាក់បេះដូងនិងដង្ហើមក៏ផ្លាស់ប្តូរ ថាមពលម៉ាញ៉េទិចរបស់បេះដូងក៏អាចប៉ះពាល់ដល់អ្នកជិតខាងដែរ ហើយបេះដូងក៏មានការតភ្ជាប់ជាមួយមូលដ្ឋានភពផែនដីដែរ ។​ បេះដូងបានផ្ញើសារទៅកាន់ខួរក្បាលនឹងច្រាលឡងមកវិញ អារម្មណ៍មិនល្អ(កំហឹង ការភ័យខ្លាច ការច្រណែន គំនុំ ...)ដូចធ្វើបាបខ្លួនឯងព្រោះវានាំឲ្យចង្វាក់បេះដូងលោតពុះកញ្ជ្រោលរហូតដល់គាំងបេះដូងស្លាប់ផងក៏មាន ។​ នៅក្បែរមនុស្សគិតអវិជ្ជមានពិតជាមានផលប៉ះពាល់មកលើសុខភាព លំនៅដ្ឋាន បរិស្ថាន ផែនដីក៏មានជាប់ទាក់ទងមកលើសុខភាពកាយចិត្តមនុស្សដែរ ដូចផ្ទះខ្លះនាំឲ្យឈឺច្រើនដេកមិនលក់មិនឃ្លានបាយជាដើម ដូច្នេះមានតែឱសថធម្មជាតិគឺសមាធិវិបស្សនាប៉ុណ្ណោះដែលមានតំលៃចំពោះជីវិតមនុស្ស ។ តើមនុស្សម្នាក់អាចសម្រេចសមាធិដោយការលះបង់ដូចម្តេចខ្លះ ? សូមខ្មែរយើងកុំច្រឡំ បរទេសគេបានចេះច្រើនណាស់អំពីសមាធិ វាគ្មានមន្តអាគមសូត្រស្វាធ្យាយនៅក្នុងសមាធិអីនោះទេ វាជាការងារវិទ្យាសាស្ត្រផ្នែកអប់រំចិត្តដ៏លំបាកមួយ បើអ្នកតស៊ូជំនះការលំបាកនេះបាន អ្នកនឹងមានការដឹងច្បាស់ពីជីវិតនិងច្បាប់ធម្មជាតិ ។ ស្មោះត្រង់ជាមួយខ្លួនឯង ! លះបង់ចិត្តអាក្រក់ៗឲបានរៀងរាល់ថ្ងៃ លះបង់ការសម្លាប់ ការលួច ការកុហក ការប្រើគ្រឿងញៀនស្រវឹង និងការផិតក្បត់ នេះជាផ្លូវត្រង់តែមួយគត់ដើម្បីសាងជីវិតឲ្យបរិសុទ្ធ ទើបជីវិតដែលគ្មានសណ្តាប់ធ្នាប់ ការគិតគ្មានរបៀប គំនិតគ្មានហេតុផល វានឹងរលាយបាត់ ហើយស្មារតីនឹងនររមែងបានកើតឡើង អ្នកនឹងរកឃើញថា ទុក្ខលំបាកវេទនាពិតជាជាប់ទាក់ទងជាមួយការមានះប្រកាន់ដោយភាពអាត្មានិយម បើអ្នកទំលាក់វាបាននោះអ្វីៗនឹងក្លាយមកជាធម្មតាទាំងអស់ បន្ទាប់មកការសង្ស័យត្រូវបាត់បង់ពីគំនិតអ្នកហើយ ។ ![Screenshot_2018-11-17-17-47-15.png](https://serey.io/imageupload_data/d6e6fc998ea5991c29ade213e05b7a67383a4a75) យល់បានប៉ុណ្ណា ក៏ព្រមតាមការយល់ប៉ុណ្ណឹងចុះ កុំប្រឹងជម្នះ ថាខ្លួនមិនសូវយល់ ហើយប្រែជាមួម៉ៅ! ព្រោះគិតដើម្បីបញ្ចារគំនិតឲស្ថិតក្នុងបរិបថស្តង់ដា វាពុំជាការងាយទេ ដោយសារចិត្តជាអធិរាជរាយមាយ ៕ #ស័ង្ហ

Comments

pov
មានអ្នកខ្លះគិតបែបនោះមែន ថាមានបាលីបាគូសូត្រមុនធ្វើសមាធិ ហើយខ្លាំងយ៉ាងនេះយ៉ាងនោះ​ ចេះបំបាំងកាយជាដើម។ តាមពិតជារឿងសិក្សាពីរូបរាងកាយនិងចិត្ត​ គ្មានអ្វីជាអាថ៌កំបាំងសោះ តែលោកនៃសម្ភារនិយម បានក្លាយជារនាំងសម្រាប់ការស្វែងរកការពិត រួមនិងគ្រឿងវង្វែងស្មារតីក៏សម្បូរ ដូច្នេះចំពោះរឿងនេះវាពិបាកណាស់