បើគិតឃើញល្អហើយ ចូរធ្វើកិច្ចនោះ កុំទាន់បន្តការនឹកគិតច្រើនពេក

V
vannlyda
នាសំបកខួរក្បាលទាំងឡាយ មានមតិជាច្រើនចាំចូលរួមគិតជាមួយយើង ចូរស្តាប់មតិទាំងនោះហើយធ្វើការសំយោគ យកតែផ្នែកវិជ្ជមានយកមកប្រើ ក៏ប៉ុន្តែកូនកណ្តុរ៤( Ganglion de la base or Amygdala ) នៅបាតខួរក្បាលវាជាអ្នកបញ្ចេញអារម្មណ៍អវិជ្ជមាន អារម្មណ៍ភ័យខ្លាច អារម្មណ៍ស្មាញស្មុគ្រ អារម្មណ៍រារែក មតិរបស់វានាំតែភាពរួញរាមកឲ្យយើង ឧ - ទើបតែគិតចង់ធ្វើអ្វីមួយ ស្រាប់តែវាបង្ហាញពីការលំបាកមកមុនភ្លេត ទីបំផុតបានត្រឹមតែគិតចោលៗៗ រកធ្វើអ្វីមិនបានឡើយ ! គិតហើយអត់បានធ្វើអ្វីទាំងអស់ ។ ![Screenshot_2018-12-29-15-21-04.png](https://serey.io/imageupload_data/fb1bc30db379002440727164e416c5f431516b75) សូក្រាតបាននិយាយថា រាល់ពេលគិត គឺមានព្រលឹងចូលរួមដោយខ្លួនវាផ្ទាល់(សូក្រាតបានបង្ហាញពីឥទ្ធិពលកម្មចាស់និងបទពិសោធរបស់វិញ្ញាណទាក់ទងនឹងឋាមពលចក្រវាឡ) តែព្រះពុទ្ធត្រាស់ថា រាល់ពេលគិតគឺត្រូវមានសតិនិងបញ្ញាចូលរួម ដើម្បីទទួលបានការគិតដ៏ត្រឹមត្រូវមួយ ព្រះអង្គឲ្យប្រុងប្រយ័ត្ន ក្នុងការដោះស្រាយជាមួយផលកម្មចាស់ និង ការតាក់តែងកម្មថ្មី ដែលផលរបស់វានឹងមូរជាមួយគ្នាឲ្យផលទៅថ្ងៃមុខ ជាបន្តទៀត។ សូមអ្នកសិក្សាថា ពេលអ្នកគិតចង់ធ្វើអ្វីមួយដែលអ្នកគិតថាត្រឹមត្រូវហើយ ចូរធ្វើវាភ្លាម ពុំនោះទេកូនកណ្តុរបាតខួរក្បាលវានឹងបញ្ចេញយោបល់បង្អាក់កិច្ចការរបស់អ្នកភ្លាមជាមិនខាន បើមានគំនិតរារែកបានកើតឡើង ត្រូវមានស្មារតីដឹងទាន់ថា វាគឺជាពត៌មានដែលផ្សាយចេញពីបាតខួរក្បាល ព្រោះវាមានមុខងារក្នុងការទប់ចេតនាដែលអូសទាញចិត្តឲ្យធ្វើអ្វីមួយ (ប៉ុន្តែហេតុអីពេលចង់ធ្វើអាក្រក់ម្តេចវាមិនចេញមុខមកអូសទាញចិត្តផងទៅហ្ន ?វាមានតែជំរុញថែម) ចំនុចនេះហើយដែលគួរឲ្យសង្វេគចំពោះជីវិតក្នុងវដ្តៈសង្សារៈ ៕ ![FB_IMG_1546059425874.jpg](https://serey.io/imageupload_data/a74306b2b71b7916be23d28f39ae0aad54b44b35)

Comments

wondercury
ហាហាហា សូមទទួលស្គាល់ថាពិតណាស់
pov
មែន បណ្តោយវាមិនបានទេ