ការទទួលបាន ដោយមានការរំពឹងទុកជាមុន គឺត្រូវស្របនិងវិធីសាស្ត្រដូចខាងក្រោម

----------------
គំនិតរំពឹងទុក ជាមួយនឹងការទទួលបានលទ្ធផលដ៏ប្រសើរ មិនមែនកើតដោយភាសាចៃដន្យនោះទេ។
• ដេីម្បីដេីរឆ្ពោះទៅរកគោលដៅអ្វីមួយ អ្នកត្រូវតែមានចក្ខុវិស័យខ្ពស់ ពោលគឺ ក្តីរំពឹងទុកជាមុន ។
លោក ហ្សុីក សុីគ្លេីរ គាត់បាននិយាយថា ៖ " មនុស្សគ្រប់រូបកេីតមកគឺដេីម្បីឈ្នះ ប៉ុន្តែដេីម្បីក្លាយជាមនុស្សដែលអាចមានឳកាសឈ្នះបាន អ្នកត្រូវរៀបចំគម្រោងដេីម្បីឈ្នះ ត្រៀមខ្លួនដេីម្បីឈ្នះ នឹងត្រូវរំពឹងទុកថាពិតជាឈ្នះ " ។
ពាក្យនេះមានន័យថាយើងត្រូវមានទស្សនវិស័យ នឹងបេសកកម្មឲ្យបានខ្ពស់ កាន់តែខ្ពស់កាន់តែប្រសេីរ ថាយើងពិតជាទទួលបាននៅភាពជោគជ័យ ។ ចូរយើងកុំតក់ស្លុត នឹងអស់សង្ឃឹមនៅលេីការរំពឹងទុកដែលបរាជ័យ ព្រោះជ័យជំនះ រឺជោគជ័យលេីលោកនេះត្រូវឆ្លងកាត់ភាពបរាជ័យជាមុនសិន ។
លោក ត្រួម៉ែន ខែផត និយាយថា ៖ " ការបរាជ័យ គឺជាគ្រឿងទេសសម្រាប់ផ្តល់ឲ្យនៅភាពជោគជ័យកាន់តែមានរសជាតិខ្លាំងឡេីងៗ ។
ខ្ញុំចង់ប្រាប់ថា
" យើងត្រូវប្រេីគំនិតវិជ្ជមានរបស់យើង បង្កេីតវាឲ្យក្លាយទៅជាសក្តានុពលនៃគំនិត ពេលនោះការរំពឹងទុករបស់យើងនឹងទទួលបាននៅភាពជោគជ័យគ្រប់យ៉ាង " ។
លោក ប្រែន ត្រាំសុី បាននិយាយថា ៖ អ្វីៗគ្រប់យ៉ាងដែលអ្នកបានរំពឹងទុក នឹងប្រកបដោយភាពជឿជាក់នោះ វានឹងក្លាយជាគ្រូទាយដ៍ឆុតបំផុត ភ្លាមៗនោះវានឹងក្លាយជាការពិតមិនខានឡេីយ ។
" គំនិតរំពឹងទុក ជាមួយនឹងកាទទួលបាន " ដេីម្បីឈានដល់គោលដៅនៃគំនិតរំពឹងទុក នឹង ទទួលបានលទ្ធផលដ៏មានប្រសិទ្ធភាព គឺគន្លឹះសាស្រ្ត ៣ សំខាន់ៗដូចតទៅ ៖
១) ចរិតមាយាទៈ
គឺជាកាយវិការរបស់មនុស្សម្នាក់ៗ ទង្វេីរជាកាយវិការនេះ ជួយយេីងឲ្យមានប្រជាប្រីយភាព ជំរុញឲ្យយេីងមានឥទ្ធិពល ។ កាយវិការជាទង្វេីរអវិជ្ជមាន បែបជាទុទិដ្ឋិនិយម ទាំងឡាយមិនអាចជំរុញយើងឲបានទទួលលទ្ធផលល្អ ជាស្ថេរភាពឡេីយ ។
ដូចនេះ ! អ្នកត្រូវបង្កេីតចរិតវិជ្ជមាន តាមបែបសុទិដ្ឋិនិយម គឺជាកាយវិការ ( គុណធម៌ + សីល + សុជីវធម៌ + សុភាវធម៌ ) =បែបនេះ នឹង "បង្កេីតឥទ្ធិពលចរិតមាយាទល្អទៅបាន ។
៙ លោក អុីវឹង បេីរលីន គាត់បាននិយាយថា ៖ "ចរិតមាយាទរបស់មនុស្សម្នាក់ៗ ជាមេគ្រប់គ្រងជីវិតប្រចាំថ្ងៃរបស់ពួកគេដោយផ្ទាល់"។
ក្នុងទស្សននេះ គឺចង់ឲ្យយេីងតាមដាននៅការវិវត្តន៍ ទង្វេីរអាកប្បកិរិយាជារៀងរាល់ថ្ងៃ ។
៙ សម្តេច សង្ឃ ដាឡាយ ឡាម៉ា បានមានសង្ឃដិការថា ៖ " វាជារឿងសំខាន់ណាស់ ក្នុងការកសាងនៅចរិតល្អ សន្តានចិត្តល្អ បើកាលណាចរិតមាយាទរបស់យើងល្អ ក៏នឹងនាំមកនៅសុភមង្គលសម្រាប់ខ្លួនឯង និងអ្នកដទៃ " ។
២) សកម្មភាពៈ គឺជាផែនការអនុវត្តន៍ វាបង្ហាញពីវត្ថុបំណងសកម្មរបស់យេីង។
៙ លោក ផែប្លូ ភីកាស្សូ គាត់និយាយថា ៖ " សកម្មភាព គឺគន្លឹះមូលដ្ឋាន សម្រាប់នាំអ្នកទៅរកភាពជោគជ័យ " ។
៣) អន្តរទំនាក់ទំនងៈ គឺជាឥទ្ធិពល រវាងភាគីមួយ នឹងភាគីមួយទៀត ដេីម្បីដេីរដល់ការទំនាក់ទំនងល្អ យើងត្រូវបង្ហាញពីចក្ខុវិស័យ ទស្សនវិស័យ នឹងបេសកកម្មដជាក់លាក់របស់យើង ។ ម្យ៉ាងវិញទៀត យេីងត្រូវបញ្ជាក់នៅ សេចក្តីស្មោះត្រង់ នឹងភាពទទួលខុសត្រូវខ្ពស់ ផងដែរ ។
ទាំងនេះជាគន្លិះបើកបង្ហាញពីមូលដ្ឋាននៃការរំពឹង និងក្តីសង្ឃឹមចំពោះគោលដៅដ៏ជាក់លាក់ ហើយរមែងទទួលបានផលមកវិញក៏ជាក់លាក់វិញដែរ ។!
.........................................................
💕សូមជំរាបសួបងប្អូនក្នុងបណ្តាញសង្គមសេរីទាំងអស់គ្នា គណនីខ្ញុំបាទ (imrasa) បាត់បង់លេខសម្ងាត់ទៅជាមួយគ្នាព្រមនិងទូរស័ព្ទខូចទៅហើយ សង្គ្រោះមិនបាន ។ នេះជាគណនីថ្មីមួយទៀត
សូមមេត្តាជួយ vote ខ្ញុំផងដើម្បីជាកម្លាំងចិត្តដល់អត្ថបទក្រោយៗ ៚
សូមថ្លែងអំណរគុណ និងសូមអរគុណ...
បាត់ដំបង រំលងអាធ្រាតឈានចូល ២៨ កញ្ញា ២០១៨

