សម្រាប់ខ្ញុំ គាត់គឺជា សុភាសេរី...ដែលតែងឃ្មាតខ្មីផ្តល់អ្វីដែលជាគំនិតល្អៗ

V
vannlyda
![5561 copy.jpg](https://serey.io/imageupload_data/d60d8fe71eeae336e0dee00c85e5d95eb435c8aa) ប្រជាជនខ្មែរមួយចំនួនភាគខ្លះតាមការសង្គេតរបស់ខ្ញុំ តាំងពីដើមរៀងមក តែងលើកសរសើរជនជាតិដ៏ទៃ ហើយបង្អាប់អ្វីដែលខ្មែរមាន ជាពិសេសរឿងការច្នៃប្រឌិត បង្កើតរបស់ថ្មីៗ( Update) វត្ថុសម្ភារៈ ទីកំសាន្ត និងបច្ចេកវិទ្យាផ្សេងៗ ដូចជាការសរសើរចំពោះជនជាតិសិង្ហបុរីថា ជាជនជាតិ១ដែលប្រកបដោយខួរក្បាលច្នៃប្រឌិត ក្នុងចំណោមបីនាក់ មានពីរជាអ្នកជំនាញរកនឹកនិងបង្កើតអ្វីដែលប្លែក ហើយជាប្រយោជន៍មកដល់សង្គមមនុស្ស បានជាប្រទេសចេះតែរីកចំរើនគ្រប់វិស័យ។ ជាការពិត ចំពោះគំនិតដែលយល់ឃើញបែបនោះ មិនមែនខុសឆ្គងអ្វីទេ ប៉ុន្តែយុគនេះឈានចូលមកដល់សម័យសហអាស៊ានទៅហើយ ម្តេចឡើយយើងមិនព្យាយាមបង្កើតឡើងនៅអ្វីដែលប្លែកដែរ បើយើងមិនអាចធ្វើបានក៏គួរតែងាកចិត្តមកគាំទ្រនូវអ្វីដែលជាស្នាដៃកូនខ្មែរ បើកនូវភ្នែកចិត្ត សំលឹងមើលពីភាពប៉ិនប្រសប់របស់ខ្មែរផង ព្រោះឥលូវមានច្រើនហើយដែលមានការច្នៃប្រឌិតផ្សេងៗទីទៃពីគ្នា។ ដូចជាឥលូវយើងមានបន្តាញសង្គមសេរី(serey)នេះជាដើម បើគ្មានធាតុផ្សំនៃបញ្ញាញាណច្នៃប្រឌិតបែបទំនើបនិយមទេ ក៏គ្មានវត្តមានលើអន្តរពិភពបច្ចេកវិទ្យាទៅបានដែរ។ បើសំរាប់ខ្ញុំវិញ ពេលបានទទួលដំណឹងថានេះជាស្នាដៃខ្មែរយើង អារម្មណ៌រំភើប ភាពរីករាយជាមោទនៈកើតឡើង ពិតជាត្រេកអរសប្បាយមកដល់ថ្ងៃនេះ នៅតែដក់ចិត្តស្រលាញ់ បើទោះជាខ្ញុំរវល់យ៉ាងណាក៏នៅតែឆ្លៀតបើកមើលនៅអត្ថបទដែលតែងបានបង្ហោះមានភាសាអប់រំនិងរឿងរ៉ាវចំណេះដឹងសកលជាច្រើននៅក្នុងនោះ។ ពេលសំរាកពីការងារនិងកិច្ចការផ្ទះសម្បែង ភាគច្រើនឱកាសរបស់ខ្ញុំគឺនៅចន្លោះម៉ោង៩ទៅ១០យប់និងម៉ោង៤ទៀបភ្លឺដែលខ្ញុំអាចនិងមានជាសំណេរសរសេរចូលរួមគំនិតផងដែរ ។ ចំណុចដែលពិសេសជាងនេះទៀត គឺ -សរសេរ -បង្ហោះ -មានលុយ- ដែលពីមុនមកយើងមានតែខាតពេលហើយនិងលុយ រាល់ពេលដែលទាញស្មាតហ្វូនមកម្តងៗ តែឥលូវ បានទាំងចំណេះ បេះបានទាំងចំណូល។ ទាំងនេះក៏ព្រោះតែភាពឆ្លាតរបស់បងដែលមានគំនិត គិតប្រយោជន៍ដល់មនុស្សជាតិជាប្រយោជន៍រួម ដែលខ្ញុំនិងប្រសិទ្ធិនាមឲបងថា《សុភាសេរី》គឺគាត់បានផ្តល់ភាពឆ្លាតវ័យមកដល់សង្គមយើងឲកាន់តែមានមុខមាត់បង្ហាញទៅអន្តរជាតិ។ 👏សុភាទន្សាយតែងមានភាពឆ្លាតវៃជួយលៃពីគ្រោះទៅជាលាភ ដល់សត្វចត���បាទនិងទ្វេបាតុ ចំណែកសុភាសេរីតែងមានទ្រឹស្តីគំនិតថ្មី ដែលផ្តល់នូវភាពរីកចំរើនទាំងថវិការនិងគំនិតចំណេះដឹង ព្រមទាំងគាំទ្ររាល់អំពើល្អៗក្នុងសង្គម ដែលនិងរកតម្លៃណាមកប្រៀបផ្តឹមបានឡើយ។ ![serey 144 copy.jpg](https://serey.io/imageupload_data/e0093860d27f39ec0f7227becb3ac35446acea89) ព្រោះតែកូនខ្មែរដូចគាត់ទាំងអស់គ្នាសុទ្ធតែមានស្មាតហ្គូល " SMART GOAL ដែលមានធាតុផ្សំ៥គឺ ៖ S M A R T. ១) ប្រាកដនិយម នឹងជាក់លាក់ ( Specific ) ២) ដែលអាចវាស់វែងបាន ( Measurable ) ៣) ដែលអាចទទួលយកបាន ( Attainable ) ៤) បង្កេីតភាពសុីសង្វាក់គ្នា ( Relevant ) ៥) ពេលវេលាច្បាស់លាស់ ( Time-bound ) 💥 នេះជារូបមន្តកំណត់គោលដៅដែលសេរីមាន " ស្មាតហ្គូល " Smart Goal បងប្អូនអាចយកទៅសិក្សាពិចារណាតាមកាលគួរចុះ ។ 🐢 អ្វីៗគ្រប់យ៉ាងវាមិនអាចកេីតឡេីងដោយពាក្យអង្វរករ ការបួងសួង នឹងការបន់ស្រន់បានឡេីយ ។ មនុស្សដែលទទួលបាននូវជីវិតយ៉ាងគាប់ប្រសើរតាមចិត្តបំណងនោះ គឺជាមនុស្សដែលមានមហិច្ឆតាយ៉ាងខ្ជាប់ខ្ជួន ចេះប្រេីប្រព័ន្តគិតបង្កេីត ទិសដៅដេីម្បីកំណត់ " គោលដៅជីវិត " ។ ការកំណត់គោលដៅ គឺជាការរៀបចំផែនការ ក្នុងដំណេីរជីវិតអនាគតរបស់ខ្លួន ។ ចក្ខុវិស័យ គឺជាសេចក្តីសុបិន្តរបស់មនុស្សគ្រប់គ្នា ! លោក គឹម វូឈុង បាននិយាយថា ៖ " មនុស្សគ្មានការយល់សប្តិ ជាមនុស្សបាត់បង់សមត្ថភាពសម្គាល់ទិស ហេីយបម្រះរវេីរវាយរហូតវង្វែងជាប់ខ្លួននៅក្នុងពិភពងងឹត " ។ ម្យ៉ាងទៀត លោក ប្រែន ត្រាសុី គាត់បានបង្កេីតទស្សនៈដ៍ពិសេសមួយថា ៖ " បុគ្គលជោគជ័យទាំងអស់ គឺសុទ្ធសឹងតែជាមនុស្សដែលមានក្តីស្រម៉ៃខ្ពស់កប់ពពក ពួកគាត់ស្រមេីស្រម៉ៃ ឬគិតសញ្ចឹងទៅលេីការវិវត្តនៃអនាគតរបស់ខ្លួន មានឧត្តមគតិគ្រប់វិនាទី និងគ្រប់ទិដ្ឋភាព បន្ទាប់មកពួកគាត់ក៏បានប្រឹងប្រែងស្វែងរកទស្សនវិស័យដ៍សែនឆ្ងាយដាច់សង្វែង នោះគឺគោលដៅ ឬ គោលបំណងរបស់ពួកគាត់ " ។ ទាំងនោះគឺជាសេចក្តីសុខសន្តិភាព នឹងសុភមង្គលដែលមនុស្សគ្រប់គ្នាចង់បាន ។ លោក អាល់ បឺតអាញស្តាញ បាន និយាយថា ៖ " ប្រសិនបេីអ្នកចង់រស់នៅដោយសន្តិភាព នឹងសុភមង្គល អ្នកត្រូវផ្សារភ្ជាប់ខ្លួនរបស់អ្នកទៅនឹងគោលដៅ តែមិនមែនមនុស្ស ឬអ្វីមួយនោះទេ " ។ ការកំណត់គោលដៅ ជាមួយគម្រោងការច្បាស់លាស់ គឺត្រូវគេចាត់ថា៖ " ជាអាថ៌កំបាំងនៃភាពជោគជ័យ " ។ លោក ឡារី អែលដ័រ គាត់និយាយថា៖ " គោលដៅដែលគ្មានគម្រោងជាក់លាក់ គឺវាគ្រាន់តែជាចិត្តប៉ងប្រាថ្នាមួយប៉ុណ្ណោះ " ។ 💖សរុបទស្សនៈ " គឺបេះដូងខ្ញុំបានជាប់ចិត្តចំពោះសេរីមួយចំណែកដែរហើយ ។ 👉ហើយក៏មានគំនិតចូលរួមយ៉ាងខ្លីមួយថា ៖ -មនុស្សគួរមានគោលដៅគ្រប់ៗគ្នា ទោះជាធ្វើអ្វីក៏ដោយ បើគ្មានការកំណត់គោលដៅ គឺគ្មានឡើយផ្លូវសម្រាប់ដេីរទៅកាន់អនាគតដ៏ត្រចះត្រចង់នោះ" ៕ 🌼 រៀបរៀងដោយៈ ខ្ញុំបាទ នុត ស័ង្ហ ០២ ១០ ២០១៨ .

Comments

wondercury
អរគុណណាស់បងចំពោះការចូលរួមទាំងកាយចិត្តនិងគំនិត។យើងប្រឹងប្រែងទាំងអស់គ្នានៅទីនេះដើម្បីកែប្រែសង្គមរបស់យើង
chhorn
អរគុណសម្រាប់ការចែករំលែកចំនេះដឹង