ចិត្តស្ងប់ ចាប់ផ្តើមពីគំនិតបែបវិជ្ជមានទៅជាមុនសិន

V
vannlyda
អ្វីៗក៏ជារឿងធម្មតាដែរ បើចិត្តយើងពោរពេញដោយគំនិតវិជ្ជមាន នៅពេលយើងឃើញសត្វរត់គេចចេញពីគ្រោះថ្នាក់ ស្ថានភាពនេះគឺដូចជាមនុស្សបេះបិទ គេរត់ចេញពីទុក្ខសោកទៅរកទីកន្លែងដែលមានក្តីសុខ ពួកគេមានការភ័យខ្លាចមិនខុសពីមនុស្សឡើយ។ សកលសត្វ សុទ្ធតែស្អប់ទុក្ខស្រឡាញ់សុខដូចៗគ្នា មានចាស់ឈឺស្លាប់ដូចៗគ្នា មិនមានអ្វីខុសគ្នាឡើយ ។ ជាចំនុចដែលត្រូវឈ្វេងយល់ដូច្នេះថា ៖ ១- សត្រូវធំបំផុតរបស់ជីវិតគឺខ្លួនឯង, បំផ្លាញអ្នកដទៃឈ្មោះថាបំផ្លាញខ្លួនឯង, ភាពល្ងង់ខ្លៅធំជាងគេបំផុតនៅក្នុងជីវិតគឺកលល្បិចបោកប្រាស់ខ្លួនឯង ដែលនាំទៅដល់បរាជ័យព្រោះធ្វើការងារនោះប្រកបដោយទោសកំហុស ។ ២- សោកនាដកម្មធំបំផុតរបស់ជីវិតគឺការច្រណែនដែលនាំឲ្យមានភាពក្តៅក្រហាយបំផ្លាញគ្រប់យ៉ាងសូម្បីខ្លួនឯង ។ ៣- កំហុសធំបំផុតនៅក្នុងជីវិតគឺការបោះបង់ចោលខ្លួនឯង ហើយបទឧក្រិដ្ឋធំបំផុតនៅក្នុងជីវិតគឺការមិនស្មោះត្រង់ជាមួយឪពុកម្តាយ ជីវិតដែលគួរឲ្យអាណិតបំផុតគឺជាជីវិតខ្លួនឯង ។ ៤- មោទនភាពអស្ចារ្យបំផុតរបស់ជីវិតគឺការក្រោកឡើងចេញពីភាពបរាជ័យ ព្រោះភាពក្ស័យធនធំបំផុតនៅក្នុងជីវិតគឺការអស់សង្ឃឹម ។ ៥- ទព្យសម្បត្តិធំបំផុតក្នុងជីវិតគឺបញ្ញានិងសុខភាព បំណុលធំបំផុតរបស់ជីវិតគឺការប្រកាន់(ឧបាទាន)ព្រោះតែស្រឡាញ់ អាល័យ ។ ៦-អំណោយធំបំផុតរបស់ជីវិតគឺ ការលើកលែងទោសនិងការផ្តល់អភ័យដែលយើងអាចធ្វើបាន ,ភាពទន់ខ្សោយរបស់ជីវិតគឺខ្វះការយល់ដឹង ,អ្នកគ្រប់គ្រងធំបំផុតក្នុងជីវិតគឺក្តីស្រឡាញ់ ! ។​ វាគ្មានហេតុផលណាល្អជាងគំនិតបែបវិជ្ជមាននោះទេ ព្រោះតែងស្របនិងស្ថានភាពនៃចក្រវាឡប្រកបដោយសន្តិ, គ្មានសេចក្តីសុខណាក្រៃលេងជាងក្តីស្ងប់នោះឡើយ៕![Screenshot_2018-11-07-16-08-47.png](https://serey.io/imageupload_data/1de00311d1b0c04e0b8bc4e653fea8bfb9ef4f21)![Lotus-flowers-leaves-water-hd-wallpaper-1920x1080.jpg](https://serey.io/imageupload_data/0b97f7ca2366bee60ac52ccb9d8a337254444298) #ស័ង្ហ

Comments

wondercury
មិនខុសទេ