ម​ហា​ចង្រៃ​ទាំង ១៧ របស់​មនុស្ស​ប្រុស!

V
vannlyda
ថ្ងៃនេះសូម​លើក​យកប្រធានបទ​ អ្វី​ទៅជា​មហា​ចង្រៃទាំង (១៧) របស់​មនុស្ស​ប្រុស​ ម្តង​មើល! តើមហា​ចង្រៃ​របស់​មនុស្ស​ប្រុស គឺ​ជា​អ្វី? មានអ្វី​ខ្លះ? ចង្រៃ​គឺ​ ជា​ ឧប​ទ្រុព​ ហើយ ​ឧប​ទ្រព​ គឺ​សភាព​ដែល​បង្អាប់​សិ​រី​សួ​ស្ដី, ​ដែល​បណ្ដាល​ឲ្យ​មាន​ទុក្ខ, មាន​កង្វល់, មាន​ភយន្ដរាយ ​: ​ មាន​តែ​បុណ្យ​កុសល​ដែល​បុគ្គល​កសាង​សន្សំ​ប៉ុណ្ណោះ​ទេ ទើប​អាច​រំងាប់ អាច​ដេញ​កំចាត់​ចង្រៃ​បាន ​។​ ដូច្នេះ​អ្នក​ដឹង​ហើយ​ថា មហា​ចង្រៃ គឺស្មើ​នឹង​មហាឧបទ្រព ។ កាល​បើ​បុរស​ណា​មាន​គ្រប់​ចំណុច​​ចង្រៃ​ខាង​ក្រោម​នេះ​ទាំងអស់​ ចាត់​ទុក​ជា​បុរស​កំពូល​ចង្រៃ ប៉ុន្តែបើអ្នក​មាន​ចាប់​ពី​ (៥ )ចំណុច​ចុះ​ក្រោម គឺ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ធម្មតា តែ​បើ​លើ​ (៥ )គឺ​គួរ​តែ​កែ​ប្រែ​ទៅ ។ តែ​បើ​អ្នក​គ្មាន​សូម្បី​(១ )ចំណុច គឺ​អស្ចារ្យ​ជាទី​បំផុត សម្រាប់​សម័យ​បច្ចុប្បន្ននេះ៕ ​ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​មនុស្ស​ប្រុស​មិន​គួរ​ប្រព្រឹត្ត​ ព្រោះ​វា​ត្រូវ​បាន​ចាស់​បុរាណ ហៅ​ថា "ចង្រៃ"៖៕ ​១/ ដេក​ស៊ី​កម្លាំង​ប្រពន្ធ ២​.​/ស្រែក គំហ៊ក ដាក់​ប្រពន្ធ កូន ដោយ​គ្មាន ​វិចារណញ្ញាណ ៣​/.​ ប្រច័ន្ន​ដោយ​គ្មាន​ហេតុផល ៤​.​ /ដេក​មិន​ខ្វល់​ពី​សុខ​ទុក្ខ​ប្រពន្ធកូន ៥​.​ /ផឹក​សុរាមិន​លោះ​ថ្ងៃ ៦​.​/ វាយ​ដំ​ប្រពន្ធ​កូន ៧​.​ /មិន​ចេះ​ទុកដាក់​របស់​ដែល​ប្រើ​ប្រាស់​រួច​ចូល​កន្លែង​ដើម ៨​.​ /លេបខាយ​ ញាក់​មុខ ញាក់​ភ្នែក ដាក់​ស្រីផ្សេង ៩​.​ /បំផ្លាញ​ទ្រព្យក្នុង​ផ្ទះ ១០​.​ /ហូក​ចុក ស៊ី​ឆ្ងាញ់តែ​​ម្នាក់​ឯង មិន​ដែកគិត​ពី​ប្រពន្ធ​កូន ១១​.​/ ប្រើពាក្យ អញ ហែង ១២​.​ /ប្រើ​សម្តី​អសុរោះ ជេរ​ ប្រមាថ ​ប្រពន្ធ ​កូន ១៣. /ទុក​មិត្ត​ភក្តិ​ បនភឿន​សំខាន់ ជា​ងប្រពន្ធ​ជាង​កូន ១៤. /ហៅប្រពន្ធ មី ង៉ែង រយាស់​ដាច់សាច់ ១៥./ មិនគិត​ការងារ​ក្នុង​បរិវេណ​ផ្ទះ បណ្តោយ​អោយ​កខ្វក់​ ១៦. /មិន​ចេះ​លៃ​លក​ពេល នៅ​ក្បែរ​ប្រពន្ធ​អោយ​បាន​ច្រើន ១៧. /លួច​មាន​ស្រី​ក្រៅ មាន​ប្រពន្ធ​ចុងជាដើម ។ អំណានទាំងអស់អ្នកបានបញ្ចប់វាហើយ តើសម្រចបានថាខ្លួនមានចំណុចណាខ្លះ ដូចរឺមិន,បើមានចំណុចប្រហែល សូមធ្វើការកែប្រែ ដើម្បីឈានដល់សុភមង្គលក្នុងគ្រួសារ៕ ![IMG_0687.JPG](https://serey.io/imageupload_data/60caca8e4d6cf10c18b320b5f5a6dec43592bb33) https://www.google.com.kh/url?sa=t&source=web&rct=j&url=https://m.facebook.com/permalink.php%3Fstory_fbid%3D494826007578639%26id%3D384550848606156&ved=2ahUKEwjNx4n61ZjeAhVCU7wKHdZMD5cQFjAAegQIABAB&usg=AOvVaw3S_8oJhyhV2Xdn0qyTaNrd ~~~នុត ស័ង្ហ~~~

Comments

wondercury