អ្វីដែលអ្នកកាន់សាសនាត្រូវប្រយុទ្ធគឺ “មហាកំផែងអវិជ្ជា”មិនមែនយកសាសនិកដ៏ទៃជាសត្រូវនោះឡើយ

V
vannlyda
![111222 (12) copy.jpg](https://serey.io/imageupload_data/98298d505f437a2abb02d263130e5e87a2fb83b9) ព្រោះតែជីវិតមានរឿងរ៉ាវច្រើន មានបញ្ហាសព្វបែបយ៉ាង ដូច្នេះការមកដល់របស់សាសនា ជារឿងនាំមកនូវភាពប្រសើរ ព្រោះពាក្យថា“សាសនា ”មកពីពាក្យ សាសនៈ ដែលប្រែថា៖ ពាក្យប្រៀនប្រដៅ, ការបង្រៀនដោយល្អ; នាំមកនូវសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្ត និងដើម្បីសន្តិភាពក្នុងចក្រវាឡទាំងមូល ។ ចុះមានមូលហេតុអ្វី ដែលធ្វើឲមនុស្សយើង បែជាត្រូវមានទំនាស់គ្នាព្រោះរឿងសាសនា ដែលមនុស្សយល់ថាជារបស់មកហើយដោយល្អ? ភាវៈដែលល្អ គួរតែបានភាពល្អប្រសើរ រុងរឿងដល់ចិត្តគំនិត តែមិនប្រាកដដូច្នោះឡើយ។ ឧបមាប្រសិនបើ យើងស្នើអញ្ជើញអ្នកដែលជាសាសនិកទាំងអស់នោះ ឲគាត់មកប្រជុំគ្នា នៅកន្លែងតែមួយក្នុងនិកាយសាសនាទាំងអស់ ហើយផ្តល់ការជជែកគ្នាពីគោលការណ៍ជំនឿសាសនារបស់ខ្លួន យើងនិងឃើញមានអ្វីដែលកើតឡើង? ច្បាស់ណាស់ថា យើងនឹងឃើញមានសកម្មភាពនៃការឈ្លោះប្រកែកគ្នា ហើយជម្លោះនោះក៏អាចឈានដល់អំពើហិង្សាដោយសាសនិកទាំងនោះជាក់ជាពុំខាន។ ប៉ុន្តែ បើគេយកតួអង្គសំខាន់ៗមកវិញ មានព្រះពុទ្ធ ព្រះយេស៊ូ ព្រះអាឡាស់ ព្រះវិស្ណុ មកជជែកគ្នានៅក្នុងបន្ទប់មួយពីគោលការណ៍ជំនឿ គេនឹងមិនឃើញសោះឡើយ នៃការឈ្លោះប្រកែកពាក្យសម្តីគ្នារបស់មេសាសនានីមួយៗ។ មានទស្សនៈមួយបានលើកឡើងថា “ព្រះគឺជាសេចក្តីស្រឡាញ់ ឬ GOD is love” ហើយក៏មានន័យដូចគ្នាដែរថា “សេចក្តីស្រឡាញ់គឺជាព្រះ ឬ LOVE is god”។ សម្តេចសង្ឃដាឡៃ ឡាម៉ា បានមានសង្ឃដីកាថា “សាសនានៃភាពសាមញ្ញ គឺមិនចាំបាច់មានព្រះវិហារ ឬមិនចាំបាច់គិតដល់ទស្សនវិជ្ជានាំឱ្យស្មុគស្មាញ។ ប៉ុន្តែយើងគ្រាន់តែយកខួរក្បាលរបស់យើង និងបេះដូងរបស់យើងមកធ្វើជាព្រះវិហារ ហើយទស្សនវិជ្ជារបស់យើង គឺចិត្តសប្បុរសធម៌ប៉ុណ្ណឹងក៏បានហើយ។ តែផ្ទុយពីសេចក្តីស្រឡាញ់ បែជាសាសនិកនិកាយសាសនាខ្លះ ប្រឹងប្រែងសូត្រធម៌ដាក់ទំនាយមនុស្ស ឬប្រឹងអធិដ្ឋានទៅព្រះជាម្ចាស់ដាក់ទំនាយឱ្យសត្រូវរបស់ខ្លួនឆាប់រលាយចេញពីផែនដីនេះទៅវិញ។ ទ្រឹស្តីសាសនា និងការពិតនៃខ្លឹមសាគឺការបង្រៀន ទោះជាសាសនាណាក៏ដោយ គឺតែងមានភាពប្រោស ភាពចេះសណ្តោសប្រណីដល់មនុស្សលោក ដោយមិនចំពោះតែអ្នកល្អ ឬតែអ្នកអាក្រក់នោះទេ ហើយបើទោះជាអាក្រក់យ៉ាងណាក៏នៅតែប្រោសឱ្យរកមាគ៌ាត្រឹមត្រូវមកវិញដែរ។ 🏆សច្ចភាពគឺជាអ្វី? “សច្ចភាពគឺមានតែមួយទេ តែមេដឹកនាំនិកាយសាសនានានាបានឱ្យឈ្មោះសច្ចភាពផ្សេងៗគ្នា”។ (Truth is the only thing, but religious leaders have given different names of truth. ) -សច្ចភាពរបស់ព្រះពុទ្ធសាសនា គឺព្រះនិព្វាន។ (The truth of Buddhism is Nirvana.) -សច្ចភាពរបស់គ្រីស្ទសាសនា គឺសេចក្តីស្រឡាញ់ ឬបានទៅរស់នៅសួនអេដេន ( The truth of Christianity is gone in paradise) -អ្នកវិទ្យាសាស្ត្រហៅសច្ចភាពថាសម្បជញ្ញៈ ឬសេចក្ដីដឹងខ្លួន ឬការមិនភ្លេចខ្លួន ឬការប្រុងប្រយ័ត្នជានិច្ច ឬការត្រិះរិះរំពឹងដឹងខ្លួនជាដរាប (Consciousness)។ 👉 មហាត្មៈ គន្ធី បានលើកឡើងថា “សាសនាទាំងអស់មានគោលដៅតែមួយដូចគ្នា តែគ្រាន់តែប្រើប្រាស់មាគ៌ាខុសគ្នាតែប៉ុណ្ណោះ”។ អ្វីទាំងអស់នេះបើចំពោះរូបខ្ញុំផ្ទាល់ ក្រោយការសិក្សានិងស្វែងយល់ ខ្ញុំបានរកឃើញពីប្រភពនៃអធិករណ៍ នោះគឺកើតពី“សេចក្តីល្ងង់”ព្រោះក្តីល្ងង់ជាមហាកំផែងបិតបាំងឲកើតការប្រកាន់រៀងៗខ្លួន ។ ពិតណាស់ថាខ្ញុំមិនមានចំណេះឲស្មើអ្នកសាសនាទាំងឡាយនោះទេ ជាពិសេសខ្ញុំក៏មិនមែនជាសត្រូវរបស់អ្នកទាំងអស់គ្នាដែរ។ សត្វលោកដែលមានវត្តមានក្នុងវដ្តៈនេះ គឺមានសត្រូវរួមគ្នា សត្រូវនោះគឺអវិជ្ជា ដែលតែងនាំមកឱ្យជាទុក្ខទោសចំពោះមនុស្សគ្រប់រូបទាំងអស់ ចំណែកការពង្រីកបញ្ញា តែងផ្តល់សេចក្តីល្អ សេចក្តីល្អតែងនាំមកឲដល់មនុស្សគ្រប់រូបទាំងអស់នៅសេចក្តីសុខ។ ពេលយើងគ្មានរនាំងអវិជ្ជា ឬភាពគ្មានបុគ្គលនិយម យើងនឹងក្លាយទៅជាពុទ្ធសាសនិកល្អ ជាអ្នកជ្វីពល្អ ជាមូស្លីមល្អ ជាហិណ្ឌូល្អ និងគ្រីស្ទានល្អដែរ។តែបើផ្ទុយទៅវិញ ពេលយើងមានរនាំងអវិជ្ជា ឬមានភាពជាបុគ្គលនិយម យើងនឹងត្រូវតែប្រែក្លាយទៅជាមនុស្សលោកមិនល្អ ជាគ្រីស្ទានមិនល្អ ជាជ្វីពមិនល្អ ជាមូស្លីមមិនល្អ ជាហិណ្ឌូមិនល្អ ជាពុទ្ធសាសនិកមិនល្អ។ គ្រប់គ្នាចូរចងចាំថា របៀបធ្វើខ្លួនជាមនុស្សល្អ គឺពិតជាមានសារៈសំខាន់ខ្លាំងបំផុត មិនមែនព្រោះតែការ“ប្រកាន់”នោះឡើយ។ (ខ្ញុំហ៊ានអះអាងនិងបញ្ជាក់ថា ទោះត្បិតខ្ញុំជាពុទ្ធសាសនិកមួយរូបដែរក៏ដោយ ខ្ញុំនិងមិនគាំទ្ររាល់អំពើអាក្រក់និងការប្រកាន់ហួងហែងដោយគ្មានរបៀប មិនសមជាអ្នកដែលទទួលបានការបង្រៀនពីពុទ្ធឱវាទនោះឡើយ។) 🔓The mind has to know : ត្រូវដឹងថា៖ "When we have a barrier to ignorance or individualism, we will have to become a bad person." “ពេលយើងមានរនាំងអវិជ្ជា ឬភាពជាបុគ្គលនិយម យើងនឹងត្រូវតែប្រែក្លាយទៅជាមនុស្សអាក្រក់”។ ![Screenshot_2018-10-21-18-42-33.png](https://serey.io/imageupload_data/f468d0f2c64ef6e504fc579a34ce8e7314173db9) ![Screenshot_2018-10-21-18-42-17.png](https://serey.io/imageupload_data/800ac781eda25c4d6ea9baf39e3d2e7aba4a3414) ![Screenshot_2018-10-21-18-42-22.png](https://serey.io/imageupload_data/9ccb40d28d8cc2c4132ef1d46663e8695e2f432c) ![Screenshot_2018-10-21-18-42-28.png](https://serey.io/imageupload_data/51296714c9e6420f58fe565a0f4a21aaaef74652) ![Screenshot_2018-10-21-18-43-02.png](https://serey.io/imageupload_data/68681d9f24152a012f067a67af37b8088db6e660) ![Screenshot_2018-10-21-18-42-55.png](https://serey.io/imageupload_data/0f509931bcc4972647cbe93ca79a01735bc62488) ![Screenshot_2018-10-21-18-42-50.png](https://serey.io/imageupload_data/e3659c0d8fb6870a5905f8a8340f054ea0cf9242) ![Screenshot_2018-10-21-18-42-36.png](https://serey.io/imageupload_data/48bbbc3c6ccbbacfabe45ede53fd84c2269a4814) ![Screenshot_2018-10-21-18-42-47.png](https://serey.io/imageupload_data/b9911d55110a89c5a1b710f708c5278e5177df18) ![Screenshot_2018-10-21-18-42-58.png](https://serey.io/imageupload_data/4720f9e6c2424621825ceb39dc220decf4ec287b) ជាទីបញ្ចប់ខ្ញុំព្រះករុណា ខ្ញុំបាទ,សូមខន្តីនិងអភ័យទោសានុទោស រាល់កំហុសដែលកើតឡើងដោយអចេតនា... ការដែលលើកឡើងមកនេះ គ្រាន់ដើម្បីក្រើនរំលឹកម្តងទៀត ពីអ្វីដែលគ្រប់គ្នាពិតជាប្រាថ្នាសន្តិភាពក្នុងលោក! _សូមថ្លែងអំណរព្រះគុណ និងសូមអគុណ #នុតស័ង្ហ

Comments