ភាពខ្ជិលច្រអូស
ហេតុម្តេចបានមនុស្សមានភាពខ្ជិលច្រអូស ?
តើកើតមកពីអ្វី ?
ភាពខ្ជិលច្រអូសកើតមកពីទំលាប់អាក្រក់!
តែមនុស្សមានការភ្ញាក់រលឹកគេអាចដាក់កម្មវិធីផ្លាស់ប្តូរវាបានទេ ។
កំហុសក្នុងគ្រួសារគឺបណ្តាលមកពីការចិញ្ចឹមកូនតាមបែបទំយើ មួយទៀតកើតពីហ្សែនអន់ ដែលនាំឲ្យខ្ជិលដល់ឆ្អឹងកែមិនបាន មកពីមជ្ឈដ្ឋានរស់នៅមានភាពងាយស្រួល កើតពីការអស់សង្ឃឹម ការបាក់ទឹកចិត្ត កើតពីការគិតខុសគំនិតអវិជ្ជមាន កើតពីជំងឺផ្សេងៗដូចជាខ្សោយក្រពេញទៀរ៉ូអុីត(Insuffisant thyroidienne , Depression ) កើតពីការសេពគ្រឿងញៀនស្រវឹងរយៈពេលយូរ ។
រាល់ការខ្ជិលច្រអូសដែលកើតឡើងថ្មីៗ អ្នកត្រូវតែសង្កេតពិនិត្យរកមូលហេតុឲ្យឃើញទាន់ពេលវេលាដើម្បីជួយព្យាបាលខ្លួនអ្នក ឬជនរងគ្រោះណាទៀតកុំឲ្យគេធ្លាក់ក្នុងសភាពដុនដាបបាន ៕


