៧ជំហានដើម្បីជំនះលើការរងទុក្ខ

V
vannlyda
ការស្វែងរកទ្រព្យគឺជាការលំបាក តែមិនត្រូវឲ្យទ្រព្យគ្រប់គ្រងលើសុភមង្គលយើងបាននោះទេ ។ អ្នកមិនដែលបានរៀនអីពីជីវិតឡើយ បើអ្នកគិតថា របស់ក្រៅខ្លួនមានតំលៃថ្លៃជាងជីវិតខ្លួនឯងនិងសាច់ញាតិនោះ ។ ១- ត្រូវមានចំណេះដឹង( Insight ) ចំណេះដឹងមានប្រយោជន៍ខ្លាំងណាស់ ដើម្បីប្រយុទ្ធយកឈ្នះលើឧបសគ្គទាំងឡាយក្នុងជីវិត ស្រឡាញ់កូនមិនឲ្យកូនរៀន គឺជាការធ្វើបាបវាសនាអនាគតរបស់កូនយ៉ាងព្រៃផ្សៃ ខឹងម៉ែឪហើយឈប់រៀននឹកគិតថាបានធ្វើបាបម៉ែឪ តាមពិតគឺជាការធ្វើបាបខ្លួនឯងសោះ ! ព្រះពុទ្ធត្រាស់ថា អវិជ្ជា ជាមូលហេតុនៃទុក្ខ គេមិនដែលឃើញប្រទេសជឿនលឿនមានសុទ្ធតែពលរដ្ឋល្ងង់ខ្លៅនោះទេ លោកម៉ិនដរ័ឡាមានប្រសាសន៍ថាៈ បើចង់ឲ្យប្រទេសជឿនលឿនគេត្រូវបង្រៀនពលរដ្ឋជាតំបូង ។ ២- តស៊ូអំណត់អត់ធន់ៈ នេះជាខន្តីធម៌ដែលព្រះពុទ្ធបានប្រកាសសម្តែងដំបូងបំផុតនៅពេលលោកប្រកាសចតុរង្គសន្និបាត(ឪវាទបាតិមោក្ខ) ការតស៊ូព្យាយាមឆ្លងកាត់បញ្ហាគឺជាផ្នែកមួយនៃដំណោះស្រាយ អត់ធន់ក្នុងការផ្លាស់ប្តូរទំលាប់អាក្រក់ចោលទាំងអស់។ ៣- ថែទាំសុខភាពឲ្យបានល្អៈ បើគ្មានសុខភាពទេ តើបានអីទៅដោះស្រាយបញ្ហាទៅ ? មិនទាន់ទាំងគិតផងឈឺក្បាលមុនបាត់ទៅហើយនោះ ! ។ ហូបឲ្យបានគ្រប់គ្រាន់ ដេកឲ្យបានគ្រប់គ្រាន់ទើបស៊ូជាមួយឧបសគ្គធំៗបាន ។ ៤- ដាក់បញ្ហាទាំងអស់នៅលើតុៈ លោកនេះមិនមានអ្វីបានកើតឡើងប្រាសចាកហេតុផលនោះទេ ពិនិត្យហេតុនិងផលមួយៗ ឲ្យបានច្បាស់លាស់ ។ ៥- គិតឲ្យបានច្រើនផ្លូវ កុំផ្អែកលើអារម្មណ៍ខ្លួនឯងៈ ព្យាយាមនិងរីករាយជាមួយដំណោះស្រាយ កុំមួរម៉ៅតប់ប្រមល់តែជាមួយបញ្ហាវាគ្មានបានចំណេញអ្វីនោះទេ ត្រូវគិតផ្តោតលើដំណោះស្រាយវិញ ។ ៦- បន្លាស់គំនិតអវិជ្ជមាននិយម: រំដោះចិត្តឲ្យរួចផុតពីការរងសំពាធអវិជ្ជមានទាំងអស់ លើកចិត្តឲ្យខ្ពស់ផុតបញ្ហា ព្យាយាមផ្លាស់ប្តូរភាពអវិជ្ជមានចោលចេញ ។ ៧- ផ្លាស់ប្តូររបៀបរបបរស់នៅទាំងអស់: អ្នកគឺជាមនុស្សម្នាក់ដែលចង់រស់នៅមានក្តីសុខ ស្វែងរកប្រភពសក្តានុពលដើម្បីធ្វើការផ្លាស់ប្តូរឲ្យបាន ! ។ មនុស្សល្ងង់ឈឺចាប់ជាមួយបញ្ហា មនុស្សឆ្លាតរីករាយក្នុងការដោះស្រាយ ! មនុស្សល្ងង់ឈឺចាប់ជាមួយការបាត់បង់ មនុស្សឆ្លាតរីករាយក្នុងការចាប់ផ្តើម ! ។![Screenshot_2018-12-19-09-56-54.png](https://serey.io/imageupload_data/a35def2ee04707592ddbf645ef1475a1e421ebd6)

Comments

moniroy
😱Excellent post and photography..📷
អត្ថបទល្អ ខ្ញុំជឿប៉ុន្មានវិធីនេះពិតជាត្រឹមត្រូវបំផុតហើយកំរមានអ្នកណាធ្វើបាន
បាទ អត្ថបទនេះពិតជាល្អ តែទាំងគេទាំងខ្ញុំឆាប់បោះបង់ចោល លុះត្រាតែគិតដូចបង ដោយចាត់ទុកវាជាផែនការ ទើបវាមិនអាចភ្លេច អរគុណបង