ផលនៃកម្ម មិនមែនមានតែនៅស្រុកខ្មែរទេ !
នៅអាមេរិច លោកដេវីដជាអ្នកនេសាទសមុទ្ទ្រ លោកចូលចិត្តស្ទូចត្រីធំៗលក់ជាប្រចាំ ធ្វើឲ្យត្រីដែលស៊ីសន្ទួចដាច់រហែកមាត់ហូរឈាមរហាម ស្រាប់តែថ្ងៃមួយ គាត់មានគ្រោះថ្នាក់ចរាចរបាក់ថ្គាមក្រោម ក្រោយពីបានជាសះស្បើយ គាត់និយាយមិនច្បាស់ដូចសព្វដងឡើយ។គាត់ហៅគេទិញត្រីគាត់ថា យូចយូ យ៉ាយ យូយៃ យីស ?( yuk you yike you yay yees ? គឺ Would you like to buy fish ?)អ្នកណាៗបានឮហើយ ក៏បុកពោះចង់សើចគ្រប់ៗគ្នា ធ្វើឲ្យអ្នកទើបរៀបការថ្មោងថ្មីម្នាក់ដែលលក់នំខេកនៅក្បែរនោះ ត្រាប់មាត់គាត់ជាប់ជាប្រចាំទាំងថ្ងៃទាំងយប់ Yuk you yike you yay yees ? ៗ។មិនយូរប៉ុន្មានគេកើតបានកូនប្រុសម្នាក់អណ្តាតធំនិយាយមិនច្បាស់ ពេលកូននោះហៅគេទិញនំខេក ឮតែ Yuk you yay you yay yake ? ( Would you like to buy cake? ) នេះហើយផលកម្ម ឲ្យតែបានបំពេញគ្រប់ គឺឲ្យផលមិនដែលប្រកាន់ថាជាតិសាសន៍ណាជាជាតិសាសន៍ណាឡើយ ! ។

@vannlyda

