ចេះទទួលការ"បាត់បង់" ក៏និងទទួលការ"បាន"យ៉ាងធំធេងត្រលប់មកវិញ

V
vannlyda
![Screenshot_2018-11-07-13-47-41.png](https://serey.io/imageupload_data/35d4798fa7fefd861fe31be29f782cc6c2c5059a) ចង់បានប្រយោជន៍ធំត្រូវចេះលះបង់ប្រយោជន៍តូច មនុស្សដែលគិតពីរឿងកំប៉ិកកំប៉ុកច្រើនពេកគឺមិនអាចធ្វើការងារធំបានឡើយ ។ សូមនាំគតិនិទានមួយ, នៅលើវាលខ្សាច់មានបុរសវង្វេងផ្លូវម្នាក់ស្រេកទឹកជិតស្លាប់ ស្រាប់តែគាត់បានជួបខ្ទមមួយមានអណ្តូងស្នប់ក្នុងនោះ គាត់ប្រឹងសប់យ៉ាងខ្លាំងតែមិនបានទឹកសូម្បីតែមួយតំណក់ កំពុងតែអស់សង្ឃឹមស្រាប់តែបែរទៅឃើញមានដបទឹកមួយមានទឹកពេញហើយមានសរសេរអក្សរលើដបថា ចូរចាក់ទឹកបំពេញស្នប់អ្នកនឹងទទួលបានទឹកថ្លាស្អាតរួចហើយកុំភ្លេចចាក់ទឹកបំពេញដបវិញផង ។ បុរសនោះត្រូវមានការលំបាកក្នុងការសម្រេចចិត្តជាខ្លាំង ! ទឹកមួយដបគឺគាត់អាចរស់បាន តែបើចាក់ចូលស្នប់លោតែគ្មានទឹកបឺតចេញពីអណ្តូងគាត់នឹងត្រូវស្លាប់! ណ្ហើយ ចុះ!ជីវិតគឺពោរពេញទៅដោយការសម្រេចចិត្ត បើបានជាសម្រេចចិត្តហើយគឺគ្មានអ្វីត្រូវស្តាយក្រោយឡើយ ! ទីបំផុតគាត់ក៏ចាក់ទឹកដាក់ក្នុងស្នប់ មួយសន្ទុះស្រាប់តែសប់បានទឹកថ្លាស្អាតមិនត្រឹមតែបានផឹកឆ្អែតថែមទាំងមុជបានទៀតផង ! ។ រួចគាត់បានសរសេរលើដបបន្ថែមតពីពាក្យមុនទៀតថា នេះគឺជាការពិត!។ វិថីជីវិតមិនមែនចេះតែបានទទួល ជារៀងរហូតដោយគ្មានការបាត់បង់នោះឡើយ ហេតុនេះបើចង់បានប្រយោជន៍ធំគឺត្រូវចេះលះបង់ប្រយោជន៍តូចជាមុន ដោយមិនចាំបាច់ស្តាយក្រោយអ្វីច្រើនពេកឡើយ ភាពស៉ាំញាំច្រើន ពេលខ្លះមិនបាននាំយើងទៅកាន់ភាពជោគជ័យបាននោះទេ ។ ត្រូវរៀនពីគេគ្រប់គ្នា ! តែមិនចាំបាច់ខំធ្វើតាមនរណាម្នាក់នោះទេ ព្រោះផលបុណ្យមិនដូចគ្នាឡើយ ។ រាល់ថ្ងៃការរស់នៅរបស់យើងមានក្តីបារម្ភច្រើនណាស់ ប៉ុន្តែបើអ្នកក្រឡេកមើលក្រោយ ទើបអ្នកដឹងថា តាមពិតអ្វីដែលអ្នកបានគិតវាមិនមែនសុទ្ធតែកើតឡើងដូចជាការគិតរបស់អ្នកនោះទេ ! ។ @vannlyda

Comments

sathya
actually accepted