កុំរាថយ ត្រូវបន្តការតស៊ូតទៅមុខទៀត
ជីវិតយើងត្រូវតែមានគោលដៅច្បាស់លាស់មួយ សម្រាប់ខ្លួនឯង។
អ្នកដែលចង់ឃើញភាពស្រស់ស្អាតនៅទីកន្លែងណាមួយ មិនមែនសុទ្ធតែអាចបានឃើញ ដូចជាអ្នកដែលតស៊ូដល់ទីបញ្ចប់បានទេ ទោះជាវាស្រស់ស្អាតខ្លាំងប៉ុណ្ណា ប៉ុន្តែមិនសូវមានអ្នកណាបានឃើញវាឡើយ។
ការតស៊ូរស់នៅពេញមួយជីវិតរបស់យើងក៏ដូចគ្នា ភាពស្រស់ស្អាតបំផុតរបស់ជីវិត គឺជារង្វាន់ដ៏អស្ចារ្យ សម្រាប់ការតស៊ូ ការអត់ទ្រាំ ការលះបង់សព្វបែបយ៉ាងនៅក្នុងជីវិត។
ហើយយើងក៏និងមិនទទួលបានរសជាតិដ៏អស្ចារ្យរបស់ជីវិតបានទេ ប្រសិនបើយើងចុះចាញ់នឹងបញ្ហាដែលកើតឡើងចំពោះមុខ ព្រោះថារាល់បញ្ហាទាំងអស់ គឺគ្រាន់តែជាតេស្តសាកល្បងពីជីវិតយើងប៉ុណ្ណោះ។
ជាការពិតហើយ ដែលពេលខ្លះយើងពិបាកនិងទទួលយកខ្លាំងណាស់ ប៉ុន្តែយើងក៏ត្រូវតែទទួលយកវាដែរ ព្រោះរឿងអាក្រក់ក្នុងជីវិត វាមិនចេះតែអាក្រក់ជារហូតនោះដែរ។
ដូចការធ្វើដំណើរ ដើម្បីឆ្ពោះទៅរកកន្លែងល្អមួយ វាត្រូវឆ្លងកាត់កន្លែងគ្រោះថ្នាក់ដ៏ច្រើន ហើយយើងត្រូវមានការពុះពារ ជម្នះរាល់ឧបសគ្គ ហើយតាំងចិត្តថានៅតែបន្តដំណើរទៅទៀត ពីព្រោះនោះជាគោលដៅតែមួយគត់ ដែលយើងស្វែងរក។
វាមិនងាយស្រួលដូចការវាយអត្ថនេះក៏ពិតមែនហើយ តែជោគវាសនាល្អ ពិតជាត្រូវការ ការព្យាយាម និងអត់ធ្មត់ ពីសំណាក់សាមីខ្លួនផ្ទាល់តែប៉ុណ្ណោះ ! ៕

ដោយនុត ស័ង្ហ


