កុំចេះតែងាយពេក
ការធ្វេសប្រហែសតែងនាំឲ្យមានកំហុស ការប្រុងប្រយ័ត្នជាបញ្ញាឆ្នើមរបស់គ្រប់គ្នា គ្រាន់តែថាសូម៖
កុំស្រឡាញ់លឿនពេក
កុំជឿថាពិតលឿនពេក
កុំវិនិច្ឆ័យលឿនពេក
កុំបោះបង់ចោលលឿនពេក
កុំសង្ឃឹមខ្ពស់ពេក
កុំទុកចិត្តលឿនពេក
កុំនិយាយច្រើនជាងគិត
«ភាពងាយស្រួលមិននាំឲ្យមនុស្សមានការរីកចំរើននោះទេ ព្រោះមនុស្សរឹងមាំគឺដោយសារបញ្ហា មនុស្សខ្លាំងពេលជួបបញ្ហាកាន់តែខ្លាំងឡើង មនុស្សទន់ខ្សោយពេលជួបបញ្ហាកាន់តែទន់ខ្សោយឡើង» ។
មិនថ្វីទេ មានតែធ្វើការសិក្សាស្វែងយល់ពីជីវិតជាបន្តទៀតទេ ព្រោះវានឹងជួយសាងអ្នកឲ្យរឹងមាំបានគ្រប់ៗគ្នា ជាពិសេសគឺព្រះធម៌ សាកមើលបានដឹង ។

