ធម្មជាតិទាំងឡាយកើតបានដោយសាមគ្គី (សហជាតប្បច្ចយ)

V
vannlyda
អាតូមសាមគ្គីជាមួយអាតូម និងនាំឲ្យកើតបានជាម៉ូលេគុល ម៉ូលេគុលសាមគ្គីជាមួយម៉ូលេគុល និងនាំឲ្យកើតបានជាសរីរាង្គ សរីរាង្គសាមគ្គីជាមួយសរីរាង្គបង្កើតបានជាសព៌ាង្គកាយនឹងកើតបានជាជីវិត ជីវិតនានាសាមគ្គីជាមួយគ្នាកើតបានជាសហគមន៍,កុលសម្ព័ន្ធ ឬសង្គមជាតិ។ ហេតុនេះសាមគ្គីធម៌គឺជាច្បាប់ធម្មជាតិសុទ្ធសាធ ដែលតំរូវឲ្យមនុស្សត្រូវតែរក្សាធម៌នេះទើបមានក្តីសុខ សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់។ ថ្វីត្បិតតែការយល់ឃើញខុសគ្នានិងភាពអាត្មានិយមវាបានរាំងស្ទះមិនឲ្យកើតសាមគ្គីធម៌បាន ប៉ុន្តែសង្គមមនុស្សឆ្លាត ពេលមានបញ្ហាគឺគេរួបរួមគ្នាភ្លាម។ ![Screenshot_2018-11-02-17-34-47.png](https://serey.io/imageupload_data/496257bc49b3abec6a4dbe012597d29dd14d4557) អាមេរិចស្បែកសយល់ពីបញ្ហានេះច្បាស់ណាស់ ទោះកំឡុងពេលដែលពួកគេកំពុងតែវាយគ្នា បើមានពួកស្បែកខ្មៅមករករឿង ពួកគេរួមគ្នាវាយពួកស្បែកខ្មៅភ្លាម រួចហើយបានគេឈ្លោះគ្នាគេបន្តទៀត។ ប្លែកតែយើង ម្តងហើយម្តងទៀតជាប្រវត្តិសាស្ត្រច្រំដែល ពេលកំពុងឈ្លោះគ្នាបែរជាទៅដឹកដៃអ្នកដទៃឲ្យមកជួយសម្លាប់គ្នាឯងទៅវិញ!។ ចូរពិចារណាលើរាងកាយយើង ទីណាក៏មានធម៌សាមគ្គីនេះដែរ មេដៃខ្លីមែនតែមានកម្លាំងជាងគេ ចង្អុលដៃសម្រាប់ប្រាប់ការងារនិងទិសតំបន់ ចង្អុលខ្មោចវែងជាងគេសម្រាប់លូករបស់ដែលនៅជ្រៅៗ រួចហើយមាននាងដៃជាជំនួយនិងសម្រាប់លំអ ឯកូនដៃសម្រាប់លូកចូលរន្ធតូចៗ ពួកវាសាមគ្គីគ្នាល្អណាស់។ ច្រមុះដកខ្យល់ទៅឲ្យសួត សួតរុញអោយទៅបេះដូង បេះដូងនាំទៅគ្រប់ទីកន្លែង ក្រពះថ្លើមពោះវៀនសាមគ្គីគ្នារំលាយអាហារ ។ ទាំងអស់គ្នាបំពេញការងាររៀងៗខ្លួនបំរើម្ចាស់ (ចិត្តជាចៅហ្វាយ កាយជាបាវបំរើ) បើចៅហ្វាយគ្មានដឹងរឿងអី គិតតែពីនេះជាអញ! នោះជារបស់អញ! វាឡូយតែ អាដល់ពេលងាប់ទៅហើយនៅប្រកាន់ថា ណែក!ឆ្អឹងអញផេះអញ! ទុកដាក់ឲ្យល្អ អញងាប់ទៅកុំដុតអញៗខ្លាចភ្លើងឬកុំកប់អញៗខ្លាចអន្ទង់! ។ ឱព្រះអង្គហ្អើយ ម៉ាអាងាប់ទៅហើយនៅខ្លាចទៀត ពួកអ្នករស់នៅក៏អញ្ចឹងដែរ មានអ្នកខ្លះភ្លើ ចាញ់បោកខ្មោច ខ្លាចខុសបណ្តាំ..!។ តើអ្នកមានដឹងទេ ព្រះបាទអង្គឌួង ទ្រង់ជាក្សត្រដែលពាល់ត្រូវសច្ចៈធម្មជាតិ បានទុកព្រះរាជបណ្តាំរបស់ព្រះអង្គថា បើក្រោយទ្រង់សោយទិវង្គត់គឺឲ្យចិញ្ច្រាំសពលោកដាក់ទានឲ្យសត្វ ព្រោះទ្រង់គិតថា ធ្វើបែបហ្នឹង វាមានប្រយោជន៍ជាង ការទុកឲ្យនៅនាំតែមានអ្នកស្អប់គេស្តោះទឹកមាត់ដាក់អត់ប្រយោជន៍(មនុស្សសាធារណៈ មានអ្នកស្រលាញ់,ស្អប់ ជារឿងធម្មតា) ។ ឯចំណែក លេនីនខំឲ្យគេធ្វើរូបសំណាកប៉ុនណាណី ដល់ថ្ងៃស្លាប់ គេស្អប់គាត់ គេទាក់កអូសយកទៅទំលាក់លូទឹកស្អុយបាត់ ។ រូបសំណាកខ្លះ សុទ្ធតែធ្វើពីមាស តែព្រលឹងមិនដឹងជាទៅធ្លាក់នរកបាតាល ឬកើតជាសត្វតិរិច្ឆាននៅឯណាផងក៏មិនដឹង ពួកឯងឯណេះប្រឹងតែពីគោរពវិញ្ញាណក្ខ័ន្ធដាក់ផ្កាឲ្យចង់ងាប់!។រឿងក្នុងសង្សារវដ្ត បើមិនទាន់ដល់ថ្នាក់សោតាបន្នទេ បិទអបាយភូមិមិនបានទេ ហើយចុះយើងបានសោតាអីនឹងគេហើយ ? បើម្ងៃៗ ឮតែដៀលគ្នា ជេរធៀបនិងឆ្កែឆ្មា ឃើញតែកាប់សម្លាប់ដណ្តើមប្រពន្ធគេប្រពន្ធឯងយ៉ាងអញ្ចេះនោះ!។ ចំណែកយើងជាពុទ្ធបរិស័ទត្រូវយល់ឲ្យបានច្បាស់ពីរឿងលទ្ធផលនៃការបែកបាក់សាមគ្គី កំពុងតែដើរឡើងភ្នំស្រាប់តែភ្នែកនិងជើងគេច្រណែនគ្នា ភ្នែកថាបើកុំតែអញជាអ្នកមើលកុំអីស្មានថាឯងហ្នឹងដើរត្រូវផ្លូវឬ? ជើងថា បើកុំតែបានអញជាអ្នកដើរស្មានតែខ្លួនបានទៅមុខឬ? ម្នាក់ៗចង់យកឈ្នះតែរៀងខ្លួន ស្រាប់តែភ្នែកថា អើបើឯងខ្លាំងអញបិទភ្នែកចាំមើលឯងទទួលផលយ៉ាងម៉េច? ជើងចេះតែឈានទៅមុខ ស្រាប់តែធ្លាក់ក្នុងជ្រោះបែកពោះបែកពុងចេញថ្លើមចេញប្រមាត់មកក្រៅម៉ាទ្រេល។ ថ្លើមនិងក្រពះអត់ដឹងរឿងគិតតែឆ្ងល់ហេតុអីបានជាដូច្នេះហ្ន៎? មិនបានមួយសន្ទុះផងបេះដូងអត់ឈាមច្របាច់ហត់ពេកស្រែកថា មិនមែនម៉ែអញទេវើយ !ឲ្យវាងាប់ ឲវាវិនាសណាណីទាំងអស់គ្នាទៅ!ក្បាលដកចង្កាមាន់បានមួយភ្លែតក៏ងាប់ទៅ។ ប្រជាជាតិណា យល់ពីច្បាប់ធម្មជាតិ(សាមគ្គីធម៌)នេះច្បាស់ ប្រាកដណាស់ថា ជាតិគេមុខជារុងរឿងហើយគង់វង់ ។ ![Screenshot_2018-11-02-17-35-07.png](https://serey.io/imageupload_data/8926648e839d9eb3dfec526ea21d05ca3681cfb2) លោក ដាកវិន និយាយថា សត្វដែលមិនបន្សាំទៅនឹងមជ្ឈដ្ឋានរស់នៅ គ្មានការវិវត្តន៍ នឹងត្រូវស្លាប់វិនាសដាច់ពួជ ពីផែនដីនេះទៅជាធម្មតា.. !ក្នុងគ្រួសារមួយ ឲ្យតែបែកបាក់សាមគ្គី គឺដឹងតែពីខ្ញុំគេ ឬបើមិនអញ្ចឹងទេក៏នឹងស្លាប់ដាច់ពូជជាក់ជាមិនខានឡើយ។ សាមគ្គីគឺជាច្បាប់ធម្មជាតិពិតៗឥតប្រកែកបាន បើធ្វើការបំបែកគ្នាហើយ កុំអួតអាងយ៉ាងថានិងមានក្តីសង្ឃឹមនាំមកនូវភាពស្ថិតស្ថេរនិងរីកចំរើនឲសោះ៕ ![Screenshot_2018-11-02-17-35-24.png](https://serey.io/imageupload_data/c673d32106b0442b6e04403e54dbf543ea28a5fc) #ស័ង្ហ

Comments