ព.ស.ហ.ស.និងឥតគិតថ្លៃចំពោះសិស្សជាប់បាក់ឌុប មកបន្តយកបរិញ្ញាប័ត្រគ្រប់ទាំង៤ឆ្នាំ

V
vannlyda
បេសកកម្មថ្ងៃនេះព្រះឧត្តមប្រីយ៍ជា អន ធាងអាន ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៑ុន សែន បាន ដឹកនាំមន្ត្រីចុះធ្វើបទបង្ហាញដល់អាជ្ញាធរមូលដ្ឋាន ទូទាំងស្រុកជើងព្រៃ ក្នុងសាលាស្រុក ជើងព្រៃ ស្តីអំពីគោលការណ៍អាហារូបករណ៍១០០% ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អូត ឈាងលី អភិបាលនៃគណអភិបាលស្រុក មន្ត្រីការិយាល័យ លោកមេឃុំ និងលោកមេភូមិ ដើម្បីគាត់បានយកទៅផ្សព្វផ្សាយបន្តដល់ប្រជា ពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងន័យផ្តល់ឱកាស ដល់សិស្សានុសិស្សដែលបានប្រឡងជាប់បាក់ឌុប គ្រប់សម័យកាលបានមកបន្តការសិក្សានៅ ព.ស.ហ.ស. ថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំដោយឥតបង់ថ្លៃ។ ដើម្បីបានធនធានមនុស្សដ៏ល្អសម្រាប់រួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យរិទ្ធតែមាន ការរីកចម្រើនដូចបណ្តាប្រទេសក្នុងតំបន់។ ដោយមហាចារ សន្តិបាលោ សំសារ៉ូន![Screenshot_2018-10-23-14-39-51.png](https://serey.io/imageupload_data/3cae6477a660e1948153a8a81beca39021a88a46)![Screenshot_2018-10-23-14-40-09.png](https://serey.io/imageupload_data/2d07e6906a8bc7fe28cbaa92a2fa2d14361f0c3d)![Screenshot_2018-10-23-14-40-57.png](https://serey.io/imageupload_data/b79f685c8a6075dbebc6f9efc228ec9c251c3ce0)![Screenshot_2018-10-23-14-40-36.png](https://serey.io/imageupload_data/387b5476912743d704a95f4dabfc749ae3be7a01)![Screenshot_2018-10-23-14-41-31.png](https://serey.io/imageupload_data/217ba27798c69ca9c82c4e41329b78fc6dd2fc09)![Screenshot_2018-10-23-14-41-46.png](https://serey.io/imageupload_data/f5530e2b4c520bb921c3d0bccccf92669502dbd4)

Comments