នៃចំនេះដឹង

V
vannlyda
"ព្រះបានប្រទានសណ្ដែកដី, ប៉ុន្តែ ទ្រង់និងមិនបកវាឱ្យលោកអ្នកនោះឡើយ"។ ចំពោះខ្ញុំ, រាល់ពេលតែងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះមនុស្សដែលចង់ដឹងពីសកលលោកទាំងមូលនៅពេលដែលគាត់ខ្លួនឯងពិបាកក្នុងការរកផ្លូវចូលផ្ទះមិនទាំងឃើញផងនោះ។ ទោះជាយ៉ាងណាក៏ដោយ, ចំណេះដឹងគឺជាការដឹងថា: យើងមិនអាចដឹង។ ប៉ុន្តែ, នៅពេលដែលលោកអ្នកបានគិតថា លោកអ្នកដឹងអ្វីមួយ, នោះគឺ, លោកអ្នកមិនដឹងអ្វីទាំងអស់។ ដូច្នេះ, កុំមានមោទនភាពអំពីចំនេះដឹងខ្លាំងពេក! ពីព្រោះ, ការមានមោទនភាពខ្លាំងចំពោះចំណេះដឹងគឺ ដូចជាមានភ្នែកភ្លឺ ប៉ុន្តែ មើលមិនឃើញ សូម្បីតែជាមួយនិងពន្លឺព្រះអាទិត្យ។ តាមការពិត, ខ្ញុំអរគុណព្រះខ្លាំងណាស់ដែលទ្រង់បានបង្កើតខ្ញុំជាមនុស្សល្ងង់ខ្លៅ។ ខ្ញុំរីករាយណាស់នៅពេលដែលខ្ញុំផ្លាស់ប្តូរផែនការរបស់ទ្រង់ក្នុងរឿងនេះ ខ្ញុំត្រូវតែទទួលយកហានិភ័យដោយខ្លួនឯងផ្ទាល់ក្នុងជីវិត ក្នុងគោលបំណងដើម្បីប្រើប្រាស់ប្រាជ្ញាទាំងអស់ដែលខ្ញុំមាន។ “វាជាការប្រសើរក្នុងការសួរសំណួរខ្លះៗជាមុន-ជាជាង-ការដឹងចម្លើយទាំងអស់។" ត្រូវស្គាល់ទំនួលខុសត្រូវរបស់លោកអ្នកខ្លួនឯង បើសិនជាមានឱកាសសមស្របមួយបានកើតមានឡើងទៅតាមជ្រលងនៃជីវិត, នោះ, យើងគួរតែគិតចំពោះខ្លួនឯងថា យើងអាចទទួលបានជោគជ័យពិតប្រាកដពីការគិតគូរ ដោយជៀសវាងមិនបាន។ យើងមើលទៅដោយមានភាពច្រណែនជាមួយនឹងអ្នកដទៃណា​ម្នាក់ដែលយើងបានយល់ឃើញថាគេបានទទួលជោគជ័យច្រើនជាង។ នឹងគិតថា ពួកគេនឹងត្រូវមានភាពលំហែរកាយដ៏វែងឆ្ងាយមួយនៅពេលខាងមុខនៃផ្លូវជីវិត។ ឱកាសគឺជាអ្វីដែលយើងមាន​រួចទៅហើយ លើសពីឱកាសដែលយើងបានដឹងថាមានទៅទៀត។ នោះ, វាអាស្រ័យទៅលើតែខ្លួនយើងទេ ដើម្បីចាប់ផ្ដើមទទួលស្គាល់ឱកាសទាំងនេះនិងការដែលចេះទាញយកប្រយោជន៍ពីវា។ នេះមានន័យយ៉ាងច្បាស់ថា ត្រូវខិតខំធ្វើការឱ្យបានកាន់តែខ្លាំងឡើង ដើម្បីបង្វែរឱកាសឱ្យវាបានចូលទៅក្នុងអត្ថន័យនៃភាពជោគជ័យ៕ ![Screenshot_2018-10-21-23-53-39.png](https://serey.io/imageupload_data/740c5913453a486d914615c4e1feb0a64c2b9e7b) ដោយស័ង្ហ

Comments

kennyroy
toink? English please,.. Hehehe....