អត្ថរសរបស់ចិត្តទាំង១៨ ដែលគួរតែស្វែងយល់

V
vannlyda
១. ជីវិត​ក្នុងពិភពអន្តរកប្ប មិន​​​យុត្តិធម៌​​រហូត​ទេ វាអាចមានរឿង​អាក្រក់​ៗ​ច្រើន​តែ​កើត​ឡើង​លើ​មនុស្ស​ល្អ ព្រោះមនុស្សល្អមានភាពទៀងត្រង់មិនមានល្បិចកល។ ២. ក្ដី​សុខ​សំខាន់​ជាង​ភាព​ត្រឹមត្រូវ ព្រោះជីវិត​ដែល​ប្រកាន់តែ​ភាព​ត្រឹមត្រូវ​គ្រប់​ពេល គឺ​ពិបាក​រក​ក្ដី​សុខ​ណាស់ ។ ៣. ការ​ឈ្នះ មិន​​មែន​ថា​គ្រប់​យ៉ាងសុទ្ធតែមាន​សម្រាប់​ជីវិត​នោះ​ទេ មិន​ថា​ការ​ឡើង​តំណែង ការ​មាន​លុយ​កាន់​តែ​ច្រើន ការ​ឈ្នះ​ពាន​​រង្វាន់​ផ្សេង​ៗ ឬ​បាន​ចំនួនvote លើ​ SRY ច្រើនក៏​ដោយ។ ៤. ពេលវេលា​មិន​អាច​ព្យាបាល​ការ​ឈឺ​ចាប់​បាន​ទាំង​អស់​នោះ​ទេ។ ពេល​ខ្លះ​យើង​ក៏​ត្រូវ​អត់ទ្រាំ​ជាមួយ​​ការ​ឈឺចាប់​ណាមួយ​អស់​មួយ​ជីវិតដែរ ខ្ញុំនៅតែយល់ថា ការចេះអត់ធន់ ការតាំងចិត្តបំភ្លេចចោល នៅតែសំខាន់សម្រាប់ជីវិតដដែល។ ៥. ស្នេហា​គឺ​ជា​ចំណោទ សន្តិភាព​​គឺ​ជា​ចម្លើយ ហើយស្នេហាមិនមែនជាសង្គ្រាមនោះទេ។ ៦. ការ​ពិត​ គឺ​ជា​មូលដ្ឋាន​នៃ​ស្នេហា និង​ភាព​ស្ងប់ ។ ៧. អ្នក​ណា​ៗ​ក៏​ចេះ​ខឹង​ដែរ ពេល​ខ្លះ​អ្នក​មិន​សូវ​ខឹង អាច​ខឹង​ខ្លាំង​ជាង​គេ​ទៀត​ផង បើមិនមានសតិតាមឃុំគ្រងចិត្តទេនោះ ។ ៨. ចូរ​ស្មោះត្រង់​ជាមួយ​ខ្លួន​ឯង។ ការ​បង្ខំ​ចិត្ត​ធ្វើ គឺ​មិន​មែន​ជា​ដំណោះស្រាយ​ក្នុង​រយៈ​ពេល​វែង​នោះ​ឡើយ។ ![Screenshot_2018-12-25-21-06-23.png](https://serey.io/imageupload_data/c9102b7832155fa84baadc5bdcc153c2e961c510) ៩. ការ​រៀន​សូត្រ​ពី​វិធី​សម្រាក​(សមាធិ)គឺ​សំខាន់​ខ្លាំង​ណាស់។ ការ​បង្ហាត់​ខ្លួន​​ឯង​ឲ្យ​ចេះសម្រាក​ខ្លះ​​ក៏​ជា​សិល្បៈ​មួយ​ដែល​ត្រូវតែ​មាន។ ១០. អ្នក​គួរ​ទទួល​ខុស​ត្រូវ​នូវ​អ្វី​ដែល​ខ្លួន​ធ្វើ នោះ​គុណភាព​ជីវិត​ទាំង​មូល​គឺ​អាស្រ័យ​លើ​អ្នក ជីវិតដែលគ្មានការទទួលខុសត្រូវគឺមិនកើតទេ។ ១១. អ្នក​​គ្មាន​ថ្ងៃ​អាច​គ្រប់គ្រង​ស្ថានការណ៍ខាងក្រៅ គ្រប់គ្រងបុគ្គល ឬ​អ្វី​ផ្សេង​ៗ​បាន​ ១០០%​នោះ​ទេ ប៉ុន្តែ​អ្នក​អាច​គ្រប់គ្រង​​ការ​គិត​របស់​ខ្លួន​ឯងចំពោះ​ស្ថានការណ៍ ឬ​អ្វី​ផ្សេង​ៗ​បាន ១០០%។ ១២. បញ្ហា​ភាគ​ច្រើន​របស់​មនុស្ស​យើង​កើត​ចេញ​ពី​និស្ស័យពី​កំណើត និង​រឿងរ៉ាវ​ក្នុង​ខួរ​ក្បាល​ដែល​យើង​បង្កើត​ឡើង​ដោយ​ខ្លួន​ឯងផង។ ១៣. ការ​ប្រកាន់​ខ្លួន​ឯង​ខ្លាំង​ពេក​​ប្រៀប​ដូច​ជា​ការ​ប្រើ​កម្លាំង​ហួសហេតុ ម្ង៉ៃៗ ខ្លាចតែគេមើលងាយនិងខ្លាចពាក្យថាខុស ។ ១៤. ទំនាក់ទំនង​ស្នេហា​ដែល​រឹងមាំ​អាស្រ័យ​លើ​ការ​​យល់ដឹងពីអត្ថន័យរបស់វានិងការតស៊ូ​ព្យាយាមថែរក្សាវា ដែល​អាច​ទទួលដឹង​បាន​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។ ១៥. អ្នក​ណា​ៗ​ក៏​មាន​ទុក្ខ​ដែរ សូមកុំគិតថាអ្នកមានទុក្ខតែឯងអី ការកើតគឺជាកំណើតរបស់ទុក្ខសុទ្ធសាធ មានរូបមានទុក្ខជាធម្មតាទេ ជីវិតគឺជាសមរភូមិនៃអាតូម ។ ១៦. ការ​ស្ដាប់ គឺ​ជា​កូនសោ​សំខាន់​នៃ​​ការ​ប្រាស្រ័យ​ទាក់ទង​​ដែល​មាន​ប្រសិទ្ធភាព ដូច្នេះ​ចូរ​និយាយ​ឲ្យ​បាន​តិច​ជាង​ស្ដាប់។ ១៧. ភាព​កតញ្ញូ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ថាមពល និង​ក្ដី​សុខ​កាន់​តែ​ច្រើន។ ១៨. ផ្ដល់​អាទិភាព​ឲ្យ​រឿង​សប្បាយ​ៗខ្លះ នឹង​ធ្វើ​​ឲ្យ​អ្នក​មាន​កម្លាំង​​ជំរុញ​ទឹក​ចិត្ត។ រក​ឱកាស​ធ្វើ​ដំណើរ​ផ្សងព្រេង​ទៅកន្លែងដែលខ្លួនមិនធ្លាប់បានទៅឲ្យ​បាន​យ៉ាង​ហោច​មួយ​ដង​ក្នុង​មួយ​ឆ្នាំ ដើម្បីមានការយល់ដឹងពិភពខាងក្រៅខ្លះផង៕ ![Screenshot_2018-12-25-21-06-40.png](https://serey.io/imageupload_data/63ffd65282a2cd9fc59310f9fde4078ffff41c66)

Comments

scotadskin
Good post,,,
wondercury
ពិតហើយបង ពេលមិនសប្បាយចិត្តពិតជាអស់កំលាំងល្ហិតល្ហៃ។
pov
ល្អគ្រប់ទាំង១៨ សុទ្ធតែបទពិចារណាយ៉ាងពិសេស