កុំហួងហែងវិបត្តិ បោះវាចោលទៅ ! បើប្រាថ្នារស់ដោយក្តីសុខ!

V
vannlyda
![Screenshot_2018-11-17-10-45-36.png](https://serey.io/imageupload_data/cb8ac4c6f6e91cecdb83f6c14c407b1829fe5eff) --- ![Screenshot_2018-11-17-10-20-29.png](https://serey.io/imageupload_data/9c17295acc53fe9a17e20753abea3acad7fc891a) មានស្ត្រីម្នាក់កំពុងត្រូវកំហឹងដុតរោល មានការឈឺពើតផ្សារ ចុកចាប់យ៉ាងខ្លាំង(ក្នុងចិត្តឥតខ្យល់ ភ្លើងឆេះគ្មានផ្សែង) ជាភព្វសំណាង គាត់មិនបានប្រទូស្តលើនរណាម្នាក់ឡើយ គាត់បានរត់ទៅវត្ត រកលោកឲ្យជួយ។ ទៅដល់វត្តលោកតាបានស្តាប់ដឹងរឿងហើយ លោកក៏សួរថា កំហឹងនេះជារបស់អ្នកណាញោម? មីងនោះឆ្លើយថា វាជាកំហឹងរបស់ខ្ញុំណាលោកតា ។ អើ ! បើវាជារបស់ញោមមែន វាធ្វើទុក្ខខ្លាំងម្លឹងម៉េចមិនបោះវាចោលទៅ? កុណទុកវា ទុកធ្វើអីនាំតែឈឺចាប់ទេ (លោកតប)។ មីងនោះបើកភ្នែកធំៗ គិតថាលោកលេងសើចមែន ឯងកំពុងតែមានទុក្ខ បោះវាចោលម្តេចបានទៅលោកតា? ។ (លោកតា) បើបោះចោលមិនបានមានន័យថាវាកំពុងតែបំភាន់ភ្នែកយើងហើយ យើងកំពុងតែត្រូវស្នេហ៍វាហើយ កុំជាប់ចិត្តនឹងវាធ្វើអី មកពីញោមចេះតែមិនអស់ចិត្ត ចេះតែលើកវាមកគិតវិភាគរកខុសត្រូវ ឃើញត្រូវតែខ្លួនឯង បានកំហឹងវាកើតឡើង បើញោមចេះរកឲ្យឃើញថា ខ្លួនឯងក៏មានកំហុសដែរនោះ ចិត្តញោមក៏ស្ងប់បាន កុំត្រូវតែម្នាក់ឯងពេកណាញោម ឲ្យគេត្រូវខ្លះផង ។ មីងនោះញញឹមបែបស្ងប់ចិត្ត ហើយពោលថា មកពីវាមិនព្រមធ្វើតាមចិត្តខ្ញុំហ្នឹងណា បានជាខឹង ។ ញោមអើយញោម ! ពេញមួយជីវិតរបស់ញោម តើត្រូវដើរឲ្យតែគេតំរូវចិត្តខ្លួនឯងទេឬ ? ចុះត្រង់អ្នកដទៃ គេមិនចេះចង់ឲ្យយើងតំរូវចិត្តគេវិញទេឬ? មីងនោះគាត់ស្រាកក្តីទុក្ខ ធូរក្នុងទ្រូង ហើយក៏ថ្វាយបង្គំលោករួចចាកចេញទៅ ។ ![Screenshot_2018-11-17-10-20-55.png](https://serey.io/imageupload_data/6ae722aa81021dabc0cbb92105297b4b73a06165) ពិភពលោកនេះគ្មានភាពរីករាយសំរាប់អ្នកទេ បើអ្នកនៅតែមិនបោះចោលសេចក្តីទុក្ខសោកចេញទេនោះ លោកនេះអ្នកដើររកកន្លែងដែលមានក្លិនក្រអូបឯណាបានបើអ្នកខ្ចប់លាមកដាក់ក្នុងហោប៉ៅអាវជាប់ជានិច្ចបែបនេះនោះ ? ។ អ្នកនឹងក្លាយជាមនុស្សមុខស្អុយគ្រប់ទីកន្លែងជាមិនខាន នេះឬឧត្តមគតិក្នុងមួយជីវិតរបស់អ្នកដែលមាតាបិតាខំឧទ្ទិសជីវិតដើម្បីអ្នក?។ ការដេកអោបទុក្ខ វានឹងបន្តធ្វើឲ្យអ្នក មានការឈឺចាប់ជារៀងរហូតគ្មានពេលស្រាកស្រាន្តឡើយ នេះឬជាមោទនភាពដែលយើងមាន ? ។ តើត្រូវនៅអោបទុក្ខធ្វើអីទៀត ? បើយើងមិនចេះជ្រើសរើសក្តីសុខ យើងនឹងបានទុក្ខ បើនៅតែអោបទុក្ខយើងនឹងរស់នៅជាមួយទុក្ខ ទល់ថ្ងៃស្លាប់ជាមិនខាន ! ។ តើក្នុងលោកនេះមានអ្នកដែលរស់មានក្តីសុខជានិច្ចទេ? នៅលើឆាកសំដែង មានគេឡើងទៅសំភាសន៍ ម៉ៃឃើលចែកសុន គេសួរថា តើជីវិតក្រៅឆាកនិងជីវិតក្នុងឆាកសំដែងមានភាពរីករាយដូចជាការសំដែងរបស់លោកទេ? គាត់សើចស្ញាញ ហើយនិយាយខ្លាំងៗថា ក្នុងលោកនេះគ្មានអ្នកណាមានការឈឺចាប់វេទនាជាងរូបគាត់ទៀតទេ ! ។ ត្រូវចាំថារាល់ទុក្ខលំបាកវាមិនមែនកើតឡើងចំពោះតែយើងម្នាក់នោះទេ អ្នកដទៃគេក៏មានដូចតែយើងដែរ បើមិនជឿទេសាកដើរសួរគេទៅ ! កុំដេកសំងំទូលទុក្ខតែម្នាក់ឯងអី ! ញញឹមឡើង ញញឹមនៅជាប់ជានិច្ច គឺយើងតែម្នាក់គត់ដែលញញឹមបានស្រស់ស្អាតជាងគេក្នុងលោកនេះ ! ។ ![Screenshot_2018-11-17-10-19-21.png](https://serey.io/imageupload_data/8301e6247b986f2924ed95356723697b3c74c4dc) -គប្បីត្រេះរិះថា « -មិនមែនថ្ងៃទាំងអស់សុទ្ធតែជាថ្ងៃល្អសម្រាប់អ្នកនោះទេ តែអ្នកត្រូវចេះរស់នៅជាមួយថ្ងៃទាំងអស់នោះឲ្យបានយ៉ាងល្អ ។ -មិនមែនក្តីស្រឡាញ់ទាំងអស់របស់អ្នកសុទ្ធតែទទួលបានក្តីស្រឡាញ់តបវិញនោះទេ ត្រូវចេះពេញចិត្តនឹងអំពើដែលខ្លួនបានធ្វើល្អៗនោះ ។ -មិនមែនគេទាំងអស់គ្នាសុទ្ធតែនិយាយការពិតប្រាប់អ្នកនោះទេ តែអ្នកត្រូវចេះរស់នៅជាមួយក្តីស្មោះត្រង់គ្រប់ទីកន្លែង ។ -ការងារទាំងអស់មិនមែនសុទ្ធតែល្អប្រសើរសម្រាប់អ្នកនោះទេ តែអ្នកត្រូវចេះធ្វើឲ្យការងារល្អប្រសើរគ្រប់ពេលវេលា ។ លោកនេះគ្មានអ្វីឋិតថេរនោះទេ វិបត្តិទាំងឡាយមិនមែនជារបស់យើងរហូតនោះដែរ ! មើលសត្វស្លាបដែលទំលើមែកឈើនោះចុះ វាមិនដែលចេះបារម្ភពីមែកឈើបាក់នោះទេ ព្រោះការពិតមិនមែនឋិតនៅលើមែកឈើនោះឡើយ ការពិតគឺឋិតនៅលើកម្លាំងស្លាបរបស់វាទេ អ្វីៗគឺឋិតនៅលើខ្លួនឯងទាំងអស់ សូមជឿជាក់លើខ្លួនឯងចុះ ! » ។ [ Empower yourself ] #ស័ង្ហ

Comments

herman2141
យើងត្រូវតែឆ្លងកាត់ចិត្តគំនិតតាមរយៈសុខភាពរបស់រាងកាយទាំងខាងរាងកាយនិងបញ្ញាស្មារតី @vannlyda
pov
មួយខន្ធៗ សុទ្ធតែមានន័យណាស់បង ភាគច្រើនណាស់ ចំណុចតូចតែមួយបែជាយើងមិនចាប់អារម្មណ៍គិត តែវាមានឥទ្ធិពលដល់ជីវិតនេះណាស់! អរគុណ អានហើយរាងធូរទ្រូងបន្តិច