ប្រឈមជាមួយគំនិតខកបំណង ដោយវិធីបែបណា

V
vannlyda
![Screenshot_2018-11-03-14-14-07.png](https://serey.io/imageupload_data/3ddd5a27d88d02511f151dbf00a04839b45625f7) ក្រោយពីការខកបំណង ក្រោយពីការបាត់បង់មនុស្សដែលខ្លួនស្រឡាញ់ ក្រោយពីបានជួបមនុស្សដែលខ្លួនមិនពេញចិត្ត មនុស្សទន់ខ្សោយផ្លូវចិត្ត តែងលេចចេញគំនិត អវិជ្ជមានមកជាច្រើនទាំងយប់ទាំងថ្ងៃ ខ្លះទប់មិនបានមានការសម្រេចចិត្តខុសទៀតផងក៏មាន ។ ទាំងនេះជាវិធីខ្លះៗសម្រាប់យកទៅប៉ូវជាមួយគំនិតទន់ខ្សោយអស់នោះឲមានផលជាវិជ្ជមាន៖ ![Screenshot_2018-11-03-14-13-49.png](https://serey.io/imageupload_data/28e886830004536d1b12f6320ab1291dae54d85b) ១- ពេលដឹងខ្លួនទាន់ថាកំពុងតែគិតអវិជ្ជមាន ត្រូវប្រលេងវាចោលភ្លាម ប្រាប់ខ្លួនឯងថា អញឈប់គិតទៀតហើយ រួចចាកចេញពីគំនិតបែបនិងទៅ ។ ២- បើឈប់គិតមិនបាន ត្រូវបង្វែរការគិតមកធ្វើភាវនាចិត្តឲវាទទួលយករឿងល្អៗវិញ ដូចជាគិតពីមនុស្សដែលខ្លួនស្រឡាញ់ ថាមានអ្នកកំពុងតែរង់ចាំទទួលការថែទាំពីយើង ឬគិតពីរឿងដែលខ្លួនអាចធ្វើបានផ្សេងទៀត(សកម្មភាពជាមួយកិច្ចការនាៗដើម្បីបន្លាប់)។ល។ ៣- កុំទៅក្បែរអ្នកណាដែលជាមនុស្សគិតតែអវិជ្ជមាន ឬអ្នកចូលចិត្តលើកយកតែបញ្ហា ( ត្រឹមតែមួយនាទីគាត់អាចគិតរឿងអត់ប្រយោជន៍បានរាប់រយរឿងឯណោះ )។ ៤- ការរស់នៅរបស់អ្នក មិនមានសេរីភាពទេ បើអ្នកមិនចេះរំដោះខ្លួនចេញពីនឹមដែកនៃគំនិត ចេញឲ្យផុតពីព្រំដែនគំនិត ដែលវាជាកំហុសពីការគិតដែលបានបង្កើតឡើងដោយខ្លួនឯងផ្ទាល់ ។ ៥- មិនចាំបាច់ធ្វើការសម្រេចចិត្តអី តាមវានោះទេ(បើគំនិតវាបបួលអ្នកទៅស្លាប់)ព្រោះអារម្មណ៍បានកើតឡើងវាគ្រាន់តែបណ្តោះអាសន្នតែប៉ុណ្ណោះ ។ ៦- លុបឲជ្រះ បំបាត់ឲបានរាល់ការរំជួលចិត្ត គឺជារឿងឈឺចាប់ណាស់ តែមិនអីទេវាគ្រាន់តែជាអារម្មណ៍ដែលកើតឡើងហើយ អារម្មណ៍បែបនោះត្រូវតែរលត់ទៅវិញ ពេលខ្លះវាយល់ព្រមជាមួយអ្នក តែវាចាំធ្វើបាបអ្នកទៀតនៅថ្ងៃស្អែក ប៉ុន្តែត្រូវចាំថា គ្មានរាត្រីណាដែលងងឹតសូន្យសុងជារៀងរហូតនោះទេ វាគង់មានថ្ងៃរះជាមិនខាន ! ។ ![Screenshot_2018-11-03-14-13-09.png](https://serey.io/imageupload_data/82febfe716a84c76b741349c6c38b7196e244837) ប៉ុន្មានដែលបានរៀបរាប់ខាងលើនេះ ពិតជាវិធីដោះស្រាយជាមួយគំនិតអវិជ្ជមាន ពុំយោងតែទ្រឹស្តីម្យ៉ាង អាស្រ័យបទពិសោធផងដែរ ៕ សូមអរគុណ @vannlyda

Comments

wondercury
ជូន100%នៃថាមពលរបស់ខ្ញុំ។
time-queen
អរគុណដែលបងចែករំលែកបទពិសោធន៍ជីវិត។
herman2141
មានប្រយោជន៍ខ្លាំងណាស់។ អរគុណសម្រាប់ការចែករំលែក
pov
អរគុណច្រើន​ ខ្ញុំតែងទទួលបាន ពីការផ្តល់អត្ថបទបែបត្រជាក់ តែភាពត្រជាក់នោះមិនបានធ្វើឲខ្ញុំរងារទេ បែជាហាក់ទទួលបានភាពកក់ក្តៅទៅវិញ