បណ្តាំថ្ងៃសង្ក្រានចុងក្រោយ
បើជីវិតត្រូវដួលរលំដោយសារតែការបាត់បង់ បញ្ញាមិនត្រូវបាត់បង់ទេ , បើពន្លឺជីវិតគឺកិត្តិយសត្រូវបាត់បង់ ការតស៊ូព្យាយាមមិនត្រូវបាត់បង់ទេ , បើភាពរីករាយត្រូវបានបាត់បង់ ការអត់ធន់មិនត្រូវបាត់បង់ទេ , បើបំណុលកើនឡើង ត្រូវសិក្សាពីកំហុសឲ្យបានម៉ត់ចត់ , មុននឹងបារម្ភ ត្រូវធ្វើជាមុនសិន , ឆ្ពោះទៅមុខកុំឈប់ ពេលវេលាមិនរង់ចាំយើងទេ ! ។ត្រូវជឿជាក់លើគំនិត កុំជឿជាក់លើអារម្មណ៍ជំរុញចិត្តខ្លាំងពេក , សំពះកំប៉ុងធូប គឺដើម្បីឲ្យមានការតាំងចិត្ត មិនមែនផ្ញើវាសនាលើវាឡើយ បើព្រះអង្គដង្កើមានឬទ្ធិ នោះអ្នកសុំទានតាមមាត់ទន្លេក្លាយជាអ្នកមានអស់ទៅហើយ ព្រោះពួកគេសុំពរនៅទីនោះទាំងយប់ទាំងថ្ងៃ ខ្លះដេកនៅទីនោះទៀតផងក៏មាន ។ កុំយកជំនឿឥតហេតុផល មកឡូកឡំជាមួយការរស់នៅ មួយជំហានថយក្រោយរបស់យើង គេនឹងទៅមុខដប់ជំហាន ពុំនោះទេយើងនឹងក្លាយជាជ្រូកខ្វៃក្នុងថ្ងៃសែនផ្នូរគេជាមិនខាន ។ គិតយឺត គិតលឿនមិនសំខាន់ គិតត្រូវទើបសំខាន់ ! បើគិតច្បាស់ហើយនៅតែខុស ពេលវេលានឹងជួយផ្លាស់ប្តូរមនុស្សជាមិនខាន គ្មានអីដែលត្រូវស្លាប់ទាំងកើតទុក្ខនោះទេ ចាំឲ្យច្បាស់ទៅ ! ។
វប្បធម៌មានបីយ៉ាងគឺ វប្បធម៌ផ្ទាល់ខ្លួន វប្បធម៌គ្រួសារ និងវប្បធម៌សង្គមត្រូវតែអភិវឌ្ឍ មិនអាចបោះបង់ចោលជាដាច់ខាត ! ឬសគល់នៃបញ្ហាទុក្ខ គឺអវិជ្ជាតែម៉្យាងគត់ ! ។ ☸️✍️🐘
@vanlyda ,imnarasa,

