Serey is utilizing Blockchain technology

កុំរស់ដោយឱបតែស្រមោល យើងត្រូវធ្វើការជឿជាក់លើខ្លួនឯងនិងឆ្ពោះទៅកាន់អនាគតដ៏ប្រសើរ

V

![44.JPG](https://serey.io/imageupload_data/6ac928a567669c99247506dc29c02dcafa5761b0) 💐យោងទៅតាមការបម្រែបម្រួលនៃយុគកាន់តែទំនើប បានធ្វេីឲ្យគំនិតរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួនត្រូវច្របូកច្របល់ ខ្លះទៅធ្វើរឿងដែលកាន់តែបាត់បង់ស្មារតី ដូចជាផឹកស៊ីព្រឹកល្ងាចដើម្បីកាត់សាញ បាត់បង់ភាពជឿជាក់ បាត់បង់ឆន្ទៈ រស់នៅគ្រាន់តែកំដរបរិយាកាស នឹងអាចដល់ចំណុចមានជម្ងឺបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរក៏មានដែរ ។ -ភាពជឿនលឿននៃសម័យកាលជាកំហុសឬ? មិនមែនដូច្នោះទេ. ☝ការជឿនលឿនជារឿងប្រសើរណាស់ ប៉ុន្តែក្នុងវិស័យចិត្តគំនិត ក៏ត្រូវអភិវឌ្ឍន៍អោយស្របនិងស្ថានការផងដែរ បើមិនដូច្នោះទេ ភាពកាន់តែទំនើបនិងស៊ីវីឡៃក៏ជាមូលហេតុបណ្តាលឱ្យមនុស្សខ្លះតាមមិនទាន់ ក៏លេងមានទំនុកចិត្តលេីខ្លួនឯងជាមួយស្ថានភាពបែបនេះក៏មាន(សម្រាប់មនុស្សដែលមិនព្រមពង្រីកការចេះដឹង) ។ -ភាពទាន់សម័យជាពិភពដ៏ល្អ សម្រាប់មនុស្សលោក តែភាពតាមសម័យទេតើ ដែលញ៉ាំងឲចិត្តមនុស្សប្រែជារហេមរហាមទៅវិញ។ ដូច្នេះដេីម្បីពង្រឹង នឹងពង្រាយគំនិតបែបវិជ្ជមានឡេីងវិញ ខ្ញុំសូមជូនជាគន្លិះខ្លះៗ ១) ផ្តល់ការសរសេីរឲ្យខ្លួនឯងៈ Increase yourself-esteems មានមនុស្សតិចតួចណាស់ ដែលចេះលេីកសរសេីរខ្លួនឯង នឹងមានទំនុកចិត្តលេីខ្លួនឯងនោះ ! អញ្ចឹងហេីយ បានជាធ្វេីឲ្យខ្លួនឯងបាត់បង់សក្តានុពលនៃការសម្រេចចិត្តជាវិជ្ជមាន ។ សំខាន់ជាងនេះទៅទៀតនោះ គឺ មានគំនិតស្តីបន្ទោសខ្លួនឯង នឹងចូលចិត្តស្តីបន្ទោសអ្នកដ៍ទៃផងដែរ។ 🌾 អ្នកអាចសាកល្បងតាមវិធីសាស្រ្តខាងក្រោមនេះ ៖ ១. អ្នកត្រូវរៀនទប់កំហឹងនៅពេលដែលអ្នកដ៍ទៃមកបញ្ឆេះកំហឹងអ្នក ដោយប្រេីពាក្យគ្រោធគ្រាតត្រ ព្រៃផ្សៃ យង់ឃ្នងចំពោះអ្នក ។ ២. បេីអ្នកមានជំនឿផ្កាប់មុខលេីអ្វីមួយនោះ អ្នកត្រូវដកខ្លួនថយជាបន្ទាន់ បន្ទាប់មកអ្នកត្រូវបង្កេីតជំនឿមួយដែលមានហេតុផល គុណទោស នឹងអាក្រក់ល្អជាដេីម ។ ៣. អ្នកត្រូវរៀនបេីកចិត្តឲ្យទូលំទូលាយ ក្នុងការលេីកតម្កេីងអ្នកដ៍ទៃ នឹងត្រូវហ៊ានទទួលយកនៅពាក្យរិះគន់ នឹងពាក្យប្រមាទមេីលងាយទាំងឡាយ ដែលអាចផ្តល់ប្រយោជន៍ដល់ការកែលំអរខ្លួនរបស់អ្នក ។ ៤. អ្នកត្រូវហ៊ាននិយាយប្រាប់គេអំពីចំណុចខ្សោយរបស់អ្នកឲ្យគេដឹង ហេីយអ្នកត្រូវត្រៀមខ្លួនដេីម្បីទទួលយកនៅភាពរំជួលចិត្តទាំងនោះផង ។ -សូមបញ្ជាក់ៈ ពាក្យថា ៖ ផ្តល់ការសរសេីរឲ្យខ្លួនឯង ដែលខ្ញុំលេីកឡេីងនេះ មិនមែនក្នុងន័យអំនួត អាងអួតប្រាប់អ្នកដ៍ទៃទេ គឺខ្ញុំបាទ ចង់ឲ្យលោក អ្នក គិតវិជ្ជមានអំពីសមត្ថភាពពិតប្រាកដរបស់ខ្លួនឯងប៉ុណ្ណោះ ។ 🍄 ក្បួនយុទ្ធសាស្រ្តមួយបានលេីកឡេីងថា ៖ " អ្នកមិនអាចដឹកនាំទាហ៊ានសេះវាយសំរុកបានទេ ប្រសិនបេីអ្នកមេីលងាយសេះរបស់អ្នក " ។ " You can’t lead a cavalry charge if you think you look a funny on a horse ." បន្ទាប់ពីពេលនេះទៅចូរយើងបំភ្លេចនៅស្រមោលអតីតកាល សំឡឹងមេីលទៅអនាគត " Forget the past Look to the future " ៙ រឿងរ៉ាវរបស់មនុស្សលោក គឺប្រព្រឹត្តទៅតាមហេតុផល ហេតុគឺជាអំពើទាំងឡាយដែលយើងនាំគ្នាធ្វើ ហើយផលក៏និងប្រាកដឡើង មិនចាំបាច់ទៅដល់ជាតិមុខនោះទេឋានសួគ៍របស់មនុស្សគឺ៖ សុខ លាភ យស កេរ្ត៍ឈ្មោះ បុណ្យសក្តិ ឋានៈ រីឯឋាននរករបស់មនុស្សគឺ៖ ទុក្ខទោស សោកសៅ មួរមៅ ក្តៅក្រហាយ ជាដេីម ។ នេះជាសច្ចធម៌នៃសោមនស្ស នឹងទោមនស្ស ហេីយវាជាចរន្តផ្តល់ឲ្យអ្នក ទទួលសោយនៅការពេញចិត្ត ( ឥដ្ឋារម្មណ៍ ) នឹងការមិនពេញចិត្ត ( អនិដ្ឋារម្មណ៍ ) ការពេញចិត្ត គឺសេចក្តីសុខ ការមិនពេញចិត្ត គឺសេចក្តីទុក្ខ។ ម្យ៉ាងទៀតអ្នកមិនត្រូវនាំគ្នាដេីរត្រឡប់ក្រោយវិញឡេីយ អ្នកត្រូវបន្តរដំណេីររបស់អ្នកទៅមុខជានិច្ច មានន័យថា អ្នកមិនត្រូវរស់នៅក្នុងស្រមោលអន្ធការពេញមួយជីវិតឡេីយ ត្រូវសំឡឹងទៅមុខជានិច្ច ទោះបីត្រូវជួបប្រទះឧបសគ្គជាច្រេីនមករារាំងយ៉ាងណាក៏ដោយ ។ ទស្សនខាងនេះ គឺចង់បង្ហាញឲ្យយើងបោះបង់ចោលស្រមោលអតីតកាលរបស់ខ្លួន កុំរស់នៅជាមួយជីវិតត្រឹមតែជាស្រមោល គឺត្រូវសំឡឹងជីវិតអនាគតថាតេីអ្នកត្រូវរស់នៅដោយរបៀបណា ? ដល់ពេលណា ? រស់ដេីម្បីអ្វី ? ជាដេីម ។ 🌹 យេីងទាំងអស់គ្នាត្រូវតែបារម្ភពីអនាគត ព្រោះយេីងត្រូវចំណាយពេលមួយជីវិតសម្រាប់ទៅទីនោះ ។ We should all be concerned about the future, Because we will have to spend the rest of our lives there. ពីខ្ញុំបាទ នុត ស័ង្ហ From : Nuth sang
0.000 SRY$0.00
Global
Global

Comments