ចាប់ផ្តើមបំពាក់ភាពឆ្លាតឲចិត្ត ពីពេលនេះទៅ

V
vannlyda
ក្នុងពិភពលោកនេះមានបុណ្យមានបាបជារឿងធម្មតា​ កុំលំបាកចិត្តធ្វើអ្វី​ បើដឹងថា​ជាបាបលះទៅ​ បើដឹងថាបុណ្យខំចម្រើនទៅ​ បើយើងគិតតែលំបាកចិត្ត​ អ្នកនេះធ្វើបាបអ្នកនោះធ្វើបាប​ ធ្វើម្តេចចិត្តរបស់យើងនឹងស្ងប់ទៅ​ ។ មូលហេតុរបស់វានរណាៗក៏ដឹងដែរថា​ គឺ​ អវិជ្ជា​ លះអវិជ្ជារបស់យើង​ នោះយើងនឹងលែងមើលឃើញកំហុសនរណាៗទាំងអស់​ ក្រៅតែពីកិលេសដែលចិត្តមិនទាន់បានអប់រំ។ ​ យ៉ាងហោចណាស់ក៏ជាមេរៀនសម្រាប់យើងក្នុងខណ:ពេលដែលមើលឃើញអ្នកដទៃខុសឆ្គង​។ ឆ្នៃកំហុសទៅជាមេរៀន​ ចាប់ផ្តើមពីយើង​ ទើបលោកនេះស្រស់បំព្រង ! នេះជាជ្រុងមួយនៃគំនិត ត្បិតតែថាអ្វីក៏ដោយ គិតងាយជាងនិយាយ និយាយងាយជាងសរសេរ សរសេរងាយជាងការអនុវត្តន៍ប្រព្រឹត្តជាក់ស្តែង ប៉ុន្តែជាដំបូងគឺគិតឲត្រូវជាមុនសិន ៕ ​![IMG_0655.JPG](https://serey.io/imageupload_data/77c5e8055ece75fbfc7f6877fbcf1a4e619afe43)

Comments

wondercury
នត្ថិ សន្តិ បរំ សុខំ