អាកប្បកិរិយា!

V
vannlyda
មានការសិក្សាមួយបានបង្ហាញថា មនុស្សម្នាក់ដែលល្បីគឺទាក់ទងនឹង អាកប្បកិរិយា (Attitude) ជំនាញ(Skill) និងរូបសម្បត្តិ(Look) គេបានដកពិសោធលើមនុស្សជាច្រើន លទ្ធផលបញ្ជាក់ថា គឺអាកប្បកិរិយាដែលទទួលបានពិន្ទុខ្ពស់ជាងគេបំផុតដល់ទៅ៩៥% ។ ឥរិយាបថពិតជាអាចបំផ្លាញឬកសាងវាសនាមនុស្សបានពិតមែន គេត្រូវតែយកចិត្តទុកដាក់ឲ្យបានល្អពីបញ្ហានេះ ។ មុខមាត់ ទេពកោសល្យឬជំនាញវាគ្រាន់តែជាល្បោយ ចំណែកអាកប្បកិរិយាគឺជាទឹកគ្រឿង ជាស្នូលយ៉ាងសំខាន់ មនុស្សម្នាក់មានជំនាញខ្ពង់ខ្ពស់ តែបើអាកប្បកិរិយាច្រឡើសបើស កោងកាចឆេវឆាវកាចសាហាវ រមុាំងរមោក ជំនាញរបស់គាត់នឹងធ្វើឲ្យគេរាងចាលគ្រប់គ្នាជាមិនខាន ។ ម្នាក់ៗអាចមានអំណាចលើការផ្លាស់ប្តូរឥរិយាបថខ្លួនឯង ឲ្យតែគេចេះស្គាល់ពីហេតុផលរបស់វាបានច្បាស់ល្អ គឺដើម្បីអនាគតខ្លួនឯង ។![Screenshot_2018-11-27-22-10-09.png](https://serey.io/imageupload_data/f687f5aab91e96be5afa09762214b9a1c5009364) 👉 ឥរិយាបទ(Comportment) ជាកាយវិការប្រព្រឹត្តិទៅជាធម្មតា ចំណែកអាកប្បកិរិយា(Attitude) ជាកាយវិការឆ្លើយតបនៅពេលចិត្តមានប្រតិកម្ម ។

Comments