មូលហេតុអ្វី បានជានាំឲ្យមនុស្សចង់សំលាប់ខ្លួន ?

V
vannlyda
![received_291844078080630.gif](https://serey.io/imageupload_data/dc4abf36a69c1ac02e6344cab9443639b608f1b0) ![2018-11-11 20.22.52.png](https://serey.io/imageupload_data/c3e8e92f6c4ad7cd7d985c0be4ecd3664cb28da8) រឿងដែលធ្វើឲមនុស្សចេះតែចង់សម្លាប់ខ្លួន វាមានការជាប់ទាក់ទងដោយហេតុផលជាច្រើន! ដូច្នេះពេលដែលយើងបានឃើញរឿងបែបនេះកើតលើនរណាម្នាក់ ត្រូវឧទ្ទិសដ្ឋានចិត្តភ្លាមថា សូមកុំឲ្យអាត្មាអញបានជួបរឿងបែបនេះ បើអាត្មាអញធ្លាប់បានសាងរឿងនេះក្នុងអតីតជាតិ សូមអហោសិកម្មទៅចុះ។ បើកាលពីបុព្វជាតិធ្លាប់បានសម្លាប់ខ្លួន ឬ ធ្លាប់ប្រាប់គេឲ្យសំលាប់ខ្លួន ទង្វើបែបនេះក៏រមែងនាំឲ្យជាតិនេះ ជាតិទៅមុខចេះតែមានចិត្តគិតចង់តែសំលាប់ខ្លួនទៀត នេះលោកហៅថាជាកម្មចាស់ជារឿង១។ ហេតុក្នុងបច្ចុប្បន្នជាកម្មថ្មី ជាទង្វើថ្មីគឺមកពីឧស្សាហ៍គិតរឿងអវិជ្ជមានច្រើនពេក ដូចជាសន្សំការគិត ឲ្យខ្លួនអន់ថយ តូចទាប ខ្លួនជាមនុស្សអភ័ព្វ ម្លោះហើយមានតែសេចក្តីស្លាប់នេះហើយគឺជាដំណោះស្រាយដែលងាយបំផុត ជាដើមជារឿង១។ គំនិតអវិជ្ជមាន នឹងបំផ្លាញយើងគ្រប់ពេលវេលា កាន់តែគិតបែបនេះ វានិងនាំឲ្យជាតិគីមីក្នុងខួរក្បាលឈ្មោះដូប៉ាមីនថយចុះ វារឹតតែបានបញ្ចេញអារម្មណ៍ចង់សំលាប់ខ្លួនកាន់តែខ្លាំងឡើង បើដល់ពេលតំណាក់កាលបែបនេះហើយ ការពន្យល់គឺបានផលតិចឬសឹងតែគ្មានផលផង ដូចនេះគេត្រូវទទួលការព្យាបាលដោយឪសថជាការចាំបាច់ គឺ ប្រើពួកថ្នាំប្រឆាំងការធ្លាក់ទឹកចិត្ត ក៏ប៉ុន្តែថ្នាំនោះប្រើពីតំបូងក៏វាមានផលរំខាននាំឲ្យចង់សំលាប់ខ្លួនដែរ ដែលត្រូវមានការតាមដានឲ្យបានហ្មត់ចត់។ ព្រោះហេតុដូចបានរៀបរាប់ត្រួសៗមកនេះ អ្នកត្រូវចេះសំគាល់ចិត្តខ្លួនឯង សំគាល់បញ្ហាដែលមិត្តភ័ក្ត្រមាន កុំទំលាប់គិតរឿងអវិជ្ជមានតទៅទៀត ! ! ! ត្រូវចាំថា អ្នកសំលាប់ខ្លួន ៩៨%ដោយសារតែមានការថយចុះជាតិដូប៉ាមីនក្នុងខួរក្បាលនេះឯង បើគេបានទទួលការព្យាបាលទាន់ពេល គេគ្មានគំនិតបែបនេះកើតឡើងឡើយ នេះក៏ជារឿង១ ។ ឈ្មោះថាអវិជ្ជាទាំងអស់ ឲតែមិនដឹងពីធម្មជាតិពិតនៃរឿងរ៉ាវក្នុងលោក តើយើងសព្វថ្ងៃម្នាក់ៗគិតថាខ្លួនឆ្លាតប៉ុណ្ណា? សូមអ្នកកុំចេះតែបន្ទោសហើយសើចយំដាក់គ្នាអី ! ! ! រូបយើងរូបគេ បើសតិល្អគ្មានអ្នកណាគិតឃើញរឿងបែបនេះទេ ! ![images-2.jpeg](https://serey.io/imageupload_data/e35a3c2c292c6e947fe8d20c211300fd58caed83) សូមឲការគិតត្រូវ បានកើតឡើងក្នុងចិត្តគ្រប់ៗគ្នា ។ #ស័ង្ហ

Comments

herman2141
OOO my good
herman2141
ពេលឃើញមនុស្សខកចិត្ដនិងយំខ្ញុំក៏មានអារម្មណ៍សោកសៅដែរ។