ត្រូវផ្តល់អំណាចដល់ចិត្តឱ្យបានរាល់ថ្ងៃ

V
vannlyda
បើអ្នកនៅតែបន្តគិតថា៖ ខ្ញុំធ្វើមិនបានទេ ខ្ញុំអន់ណាស់ ខ្ញុំជាមនុស្សទន់ខ្សោយណាស់ ខ្ញុំអន់ជាងគេ ខ្ញុំអាក្រក់ណាស់ ខ្ញុំអភ័ព្វណាស់ ..... ពេលនោះអំណាចចិត្ត(Subconscious mind)ថាមពលចិត្ត ឬ ភវង្គចិត្ត នឹងកត់ត្រាពាក្យទាំងនេះទុក ហើយវានឹងធ្វើការឲ្យអ្នកឋិតក្នុងស្ថានភាពដែលគ្មានសិទ្ធិសម្រេចក្តីប៉ងប្រាថ្នារបស់ខ្លួនបានឡើយ ។ អ្នកមិនអាចទទួលបានរឿងល្អអស់មួយជីវិត ហេតុនេះចូរកុំទំលាប់បញ្ចប់ប្រយោគដោយពាក្យសម្តីអវិជ្ជមានទាំងនេះឲ្យសោះ ! ។ ចូរនិយាយប្រាប់ខ្លួនឯងថា អញជាមនុស្សរឹងមាំអស្ចារ្យណាស់ ភាពអស្ចារ្យនឹងកើតឡើងក្នុងជីវិតអញ ពេលនោះអំណាចចិត្តនឹងសាងភាពអស្ចារ្យដោយការស្រូបទាញតែរឿងល្អៗមកកាន់ជីវិតអ្នក ! ។ ត្រូវចាំថា សតវត្សទី២១នេះ ការអស្ចារ្យដែលមនុស្សបានរកឃើញមិនមែនជាវិទ្យាសាស្ត្រ ទាំងមិនមែនជាវេជ្ជសាស្ត្រ គឺ អំណាចថាមពលចិត្ត ដែលតាមពិតព្រះពុទ្ធលោកបានរកឃើញតាំងពីជាង២៥០០ឆ្នាំមុនមកម៉្លេះ ! ហៅថា មនោមយិទ្ធិវិជ្ជា(Pouvoir de volontaire)ដែលលោក ស៊ា-ប៊ុនភេង បានសរសេរទុកក្នុងទស្សវត្សទី៧០នោះឯង ។ រតនៈវត្ថុដែលអស្ចារ្យ គឺអំណាចចិត្តដែលយើងមានគ្រប់គ្នានេះឯង គ្រាន់តែថា ភាគច្រើនបែជាបំបែកវាឱ្យបែកខ្ញែកដោយកត្តារវើរវាយរកគោលជាក់លាក់ពុំបានទៅវិញ។ ផ្លូវជីវិតយើងនៅបន្តវែងឆ្ងាយណាស់ ! កុំរវល់ជាមួយរឿងអត់ប្រយោន៍ រឿងអត់បានការច្រើនពេក បើគេមិនចូលចិត្តយើងទេដើរចេញទៅ បើគេចូលចិត្តយើងក៏កុំជាប់ជំពាក់ដែរ ព្រោះដំណើរជីវិតដើរផ្លូវរៀងខ្លួនទេ ។ កម្លាំងចិត្ត ថាមពលរាងកាយ និងការអត់ធន់តស៊ូព្យាយាមគឺជាអានុភាពមហាសាលរបស់មនុស្ស ព្យាយាមអភិវឌ្ឍវាទៅ ៕ ![Screenshot_2019-01-01-13-34-23.png](https://serey.io/imageupload_data/bf4a39d34f8ed6ff8392be9b8656810a657baae5)

Comments

dzoelx
Please, Do visit my blog, I just joined
wondercury
អរគុណបងចំពោះការជំរុញមួយនេះ ខ្ញុំនឹងគិតថាខ្ញុំធ្វើបាន។