សូមថែរក្សាអង្គចងចាំ

V
vannlyda
អូបាម៉ាគាត់គិតថានិងចូលនិវត្តអាយុ៥៥ រ៉ូណាល់រីហ្គែនស្បថចូលកាន់តំណែងអាយុ៦៩ ម៉ោងនៅសុីដនីដើរលឿនជាងពែរ្សបីម៉ោង តែមិនបានធ្វើឲ្យពែរ្សលូតលាស់យឺតជាងនោះទេ អ្នកខ្លះរៀនចប់មហាវិទ្យាល័យអាយុ២២ឆ្នាំតែត្រូវរង់ចាំ៥ឆ្នាំទើបមានការងារធ្វើ អ្នកខ្លះល្បីតាំងពីអាយុ២៥ឆ្នាំទៅស្លាប់នៅអាយុ៣០ឆ្នាំ អ្នកខ្លះល្បីអាយុ៥០ ស្លាប់នៅអាយុ៩០ អ្នកខ្លះរស់នៅធម្មតាយ៉ាងមានក្តីសុខ អ្នកខ្លះរស់នៅខ្លួនមួយទល់ថ្ងៃស្លាប់ អ្នកខ្លះរៀបការតាំងពីអាយុ១៥ឆ្នាំ អ្នកខ្លះក្រោកទៅធ្វើការតាំងពីម៉ោង១២យប់ ! ....មនុស្សជុំវិញអ្នកខ្លះក៏មានខ្លះក៏ក្រជាងអ្នក ប៉ុន្តែទាំងអស់គ្នាសុទ្ធតែរស់ពឹងអាងលើជំនាញរៀងខ្លួន ! កុំច្រាន កុំប៉ែងជើង កុំស្អប់ខ្ពើមដាក់គ្នា គេដើរតាមផ្លូវគេ យើងដើរតាមផ្លូវយើង មានតែការពេញចិត្តចំពោះអ្វីដែលខ្លួនមានទេទើបការរស់នៅមានក្តីសុខ ។ ជីវិតនិយាយពីការរង់ចាំ ! គឺរង់ចាំផលនៃអំពើដ៏ត្រឹមត្រូវរបស់ខ្លួន ប៉ុន្តែត្រូវចេះសម្រាកខ្លះផង ឲ្យតែជីវិតរស់ លោកនេះគ្មានទេពាក្យថាហួសពេល ! ។ 😍☺️😘🤩![FB_IMG_1550169411650.jpg](https://serey.io/imageupload_data/cc2d906398931cae7e2ba94af05f74cb04415340)តំលៃរបស់ជីវិតគឺការចងចាំ បើបាត់បង់ការចងចាំហើយគឺចប់ ! ជីវិតលែងមានន័យអ្វីទាំងអស់ ។ ការគិតច្រើន ការព្រួយខ្វល់ ការមួម៉ៅក្តៅក្រហាយ ការដេកមិនគ្រប់គ្រាន់ ការប្រើគ្រឿងញៀន អាហារមានជាតិពុល គ្រោះថ្នាក់បោកក្បាល សុទ្ធតែនាំឲ្យខ្សោយឬបាត់បង់ការចងចាំបាន ។ថែរក្សាការចងចាំឲ្យបានល្អ ប្រយ័ត្នមិនចាំឈ្មោះខ្លួនឯង កុំចេះតែប្រើខួរក្បាលគិតដោយមិនមានការថែទាំឲ្យសោះ ។

Comments

fherdz
happy hearts day