មនុស្សល្ងីល្ងើ-ទល់-មនុស្សមានប្រាជ្ញា!

V
vannlyda
មនុស្សល្ងីល្ងើ : មនុស្សល្ងីល្ងើនោះគឺជាមនុស្សម្នាក់ដែលមានពោរពេញទៅដោយការប៉ិនប្រសប់ខាងបញ្ញា និង ការដែលចេះធ្វើឱ្យខ្លួនគាត់បានឆ្លងកាត់ពីខ្សែបន្ទាត់សកម្មភាពនៃសីលធម៌។ គាត់គឺ លើសពីភាពអស្ចារ្យ , លើសពីភាពដែលមានប្រាជ្ញា, លើសពីឧត្តមគតិ, លើសពីវិទ្យាសាស្ត្រ, និងលើសពីការប៉ិនប្រសប់។ គាត់គឺជាអ្នកដែលបានបង្កើត អក្សរ, ង្កើតការបោះពុម្ព, ង្កើតផ្លូវដែក, ង្កើតនាវា និង ទូកនេសាទនាៗ, ង្កើតយន្តហោះ, ង្កើតអាវុធនុយក្លេអ៊ែរ, ង្កើតយានអវកាស, ង្កើតទូរលេខ, ង្កើតភាពទុយ៌ស និង រង្វង់វិទ្យាសាស្ត្រនាៗ ល។ និង។ ល។ គាត់បានបង្កើតឱ្យមានជាភាពជាតិនិយម និង បង្រៀនជាតិសាសន៍ដើម្បីឱ្យចេះធ្វើសង្គ្រាម, ឱ្យមានទ្រឹស្ដី, ស្វែងរកវិជ្ជាជីវៈវិទ្យាសាស្រ្ត, ផ្នែកឱសថ, ផ្នែកច្បាប់, និងផ្នែកនយោបាយដឹកនាំរដ្ឋ។ គាត់បានបង្កើតឱ្យមានរដ្ឋាភិបាលរាជាធិបតេយ្យនិយម, លទ្ធិប្រជាធិបតេយ្យនិយម, សង្គមនិយម, កុម្មុយនិស្តនិយម, និងសាធារណរដ្ឋនិយម, និងសូម្បីតែអនាធិបតេយ្យនិយម ... ហើយបន្ទាប់ពីនោះ---នៅពេលណា​ដែលយើងទាំងអស់គ្នាបានចូលនិវត្តន៍នាពេលជិតស្លាប់, គាត់នឹងធ្វើឱ្យយើងចេះបំភ្លេច​វា​ចោលឱ្យអស់-អស់កល្បជានិច្ច។ ហើយគាត់ខ្លួនឯងនឹងអង្គុយសរសេរតែអំពីប្រវត្តិសាស្ត្រនៃអរិយធម៌របស់សង្គមមនុស្ស។ ដូច្នេះ, “កុំធ្វើអាក្រក់ចំពោះមនុស្សល្ងីល្ងើខ្លាំងពេក! ចូរដាក់មួយកាក់/មួយសេនទៅក្នុងពែងរបស់គាត់ឱ្យដូចកាលដែលលោកអ្នកបានធ្វើទានចំពោះមនុស្សខ្វាក់សុំទាននៅតាមចិញ្ចើមថ្នល់អញ្ចឹងទៅ។” ![Screenshot_2018-10-29-18-40-20.png](https://serey.io/imageupload_data/3ec1014b087210759be21cf9a93db4a2cd7392d1) មនុស្សមានប្រាជ្ញា: ចូរចាំមើល! មនុស្សឆោតល្ងង់និយាយ: "ចូរកុំដាក់ស៊ុតទាំងអស់របស់លោកអ្នកទៅក្នុងកន្ត្រកតែមួយ”---នេះ​គឺជាលក្ខណៈនៃការនិយាយ, "ចូររាយលុយរបស់លោកអ្នកចោល ហើយ អង្គុយចាំមើលវាដោយការយកចិត្តទុកដាក់របស់លោកអ្នកវិញ"។ ប៉ុន្តែ, មនុស្សមានប្រាជ្ញានិយាយថា: "ចូរដាក់ស៊ុតទាំងអស់របស់អ្នកទៅក្នុងកន្ត្រក ហើយឃ្លាំមើលកន្ត្រកនោះ"។ នេះគឺជាការសាកល្បងនៃប្រាជ្ញា។ ទីបំផុតប្រាជ្ញាមិនត្រូវបានសាកល្បងនៅតាមសាលារៀនទេ។ ប្រាជ្ញាមិនអាចត្រូវបានផ្ទេរពីមួយ-ទៅមួយផ្សេងទៀតបាននោះទេ, ប្រាជ្ញាមានចេញពីព្រលឹង, ពុំមែនជាភ័ស្តុតាងអ្វីជាសញ្ញា, វាគឺជាភ័ស្តុតាងផ្ទាល់របស់វា។ ត្រូវបានអនុវត្តនៅគ្រប់ដំណាក់កាលទាំងអស់ និងវត្ថុ និងគុណភាព និងមាតិកា, ភាពប្រាកដនៃភាពពិត និងអមតៈ នៃអ្វីៗ, និងការប្រសើរនៃរាល់រឿងរ៉ាវទាំងអស់។ អូ! ការសន្សំនៃក្តីសុបិន្ត និងការទស្សន៍ទាយអើយ! អូ៎! ប្រាជ្ញាដ៏ល្ងីល្ងើអើយ! ហេតុអ្វីបានជាត្រូវរកដោយចេតនាពីរឿងខាងក្រៅដូច្នេះ ចម្លើយខាងក្នុងនៅស្ងៀមនិងនាំមក? ហេតុអ្វីបានជាមានហួសពីដែនត្រឹមត្រូវរបស់យើង ហើយអាយុកាល---កើត, ចាស់, ស្លាប់ នៅក្បែរដូច្នេះ? «អ្នកដែលមានប្រាជ្ញារមែងក្លាយទៅជាមនុស្សលីលា»។

Comments