ជ្រុង១នៃគំនិត ជាទស្សនៈទៅកាន់អ្នករៀនសូត្រ...

V
vannlyda
![RASA 13532 copy.jpg](https://serey.io/imageupload_data/5cd7594c92527b2a2c54ccf0f004b5d1200d7a35) "បើគ្មានភ្លៀងគ្មានអ្វីដុះឡើងទេ ចូររៀនក្រសោបយកនូវភាពត្រចះត្រចង់ក្នុងជីវិតរបស់អ្នក" ។ “Without rain nothing grows, learn to embrace the storms of your life.” ("If there is no rain, there is nothing to grow up, learn to embrace the splendor of your life.") ភាពរុងរឿង ត្រចះត្រចង់ គឺជាឧត្តមភាពរបស់ជីវិត “ការកើតជាមនុស្ស គឺជាមង្គលដ៏ឧត្តម”។ “មង្គល” គឺដោយសារយើងនៅមានឱកាសប្រឹង។ “មង្គល” គឺដោយសារយើងមានឱកាសប្រើរូបរាងកាយនេះ ដើម្បីដុសខាត់ព្រលឹងរបស់ខ្លួន។ “មង្គល” គឺដោយសារយើងមានអំណាចគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរជីវិតរបស់ខ្លួនបាន។ មនុស្សដែលបានកើតក្នុងផែនដីនេះ គ្មានបានអ្វីក៏ដោយចុះ តែកុំឱ្យតែមិនបានស្គាល់ខ្លួនឯង។ ក្នុងនាមយើងជាអ្នករៀនសូត្រ តែងប្រើពេលវេលានៃថ្ងៃសម្រាកដើម្បីរៀន តែអ្នកមិនរៀនវិញ ប្រើពេលវេលានៃថ្ងៃសម្រាក ដើម្បីដើរលេងតែម្យ៉ាង។ អ្នកប្រាជ្ញតែងដាស់យើងដោយ វោហារដ៏ប៉ិនប្រសព្វថា អ្នករៀន ត្រូវហ៊ានឈឺចាប់ ដ្បិតរសជាតិនៃការអប់រំ តែងល្វីងជូរចត់ តែផ្លែផ្ការបស់វាគឺមានរសជាតិផ្អែម ជាទីគាប់ចិត្តដល់ខ្លួននិងមជ្ឈដ្ឋានជុំវិញ។ អ្នកក្រដែលគ្មានលុយរៀន គ្មានឱកាសរៀនសាលាល្អៗ គ្មានអ្នកជួយជ្រោមជ្រែង បើបណ្តោយខ្លួនឱ្យដូចកូនអ្នកមាន វាជាថ្នាំពិសយ៉ាងសាហាវ អាចបំពុល ទាំងខ្លួន បំពុលទាំងអ្នកក្បែរខ្លួន និងសង្គមជាតិ ។ ជីវិតដែលកើតមកនេះចាត់ទុកថា ជាលាភធំ បើពេលក្រ កុំអស់សង្ឃឹម ពេលមាន កុំភ្លើតភ្លើន តែយើងត្រូវទប់ខ្លួនឯងឱ្យជាប់ ឈរឱ្យនឹង ហើយកុំរំជើបរំជួល។ សេចក្តីលំបាកធ្វើឱ្យមនុស្សឈឺចាប់ក៏ពិតមែន តែការឈឺចាប់ វាបានធ្វើឱ្យមនុស្សរឹងមាំ។ ពុទ្ធនិយមមានទ្រឹស្តីបង្ហាញថា “យើងត្រូវរៀនទទួលយកព្យុះភ្លៀងក្នុងជីវិត ដ្បិតបើគ្មានទឹកភ្លៀងទេ ក៏គ្មានដើមរុក្ខជាតិណាអាចដុះលូតលាស់បានដែរ”។ជីវិតតែងតែម្នាក់ម្យាង អ្នកដទៃមានលុយ តែយើងមានឆន្ទៈ។ អ្នកដទៃមានអ្នកជួយជ្រោមជ្រែង តែយើងមានការអត់ធ្មត់និងចិត្តអំណត់មកជាការជ្រោមជ្រែង។ ឆន្ទៈនិងចិត្តអំណត់ គឺជាអំណាចដែលអាចក្រសោបបាននូវឧត្តមភាពមកឲជីវិត ដែលហៅថា “មង្គល” នោះឯង៕ 《មនុស្សគឺជាបេសកជនយ៉ាងពិសេស ចំពោះខ្លួនឯង នៅរាល់បេសកកម្មដើម្បីស្វែងរកឲបាននូវឧត្តមភាពជីវិត》 "The humen are special envoys for themselves in every mission to seek the supremacy of life." ២២~តុលា~២៥៦២~២០១៨ #នុតស័ង្ហ

Comments