ការងារប្រចាំថ្ងៃ គួរប្រព្រឹត្ត!

V
vannlyda
ខ្ញុំ...! តែងដាស់តឿនចិត្តខ្លួនឯង...ជារៀងរាល់ថ្ងៃ ![Screenshot_2018-10-29-07-53-34.png](https://serey.io/imageupload_data/90a47c25c78b273dc2e86aacba80ac02c8509d9d) ថាខ្ញុំត្រូវរស់ដោយចាយវាយឲ្យតិចជាងចំណូល ដែលខ្លួនរកបាន! រាល់ការជំពាក់គេ ដាច់ខាតខ្ញុំត្រូវតែ សងឲ្យគេវិញ នូវអ្វីដែលបានខ្ចីគេមក! ខ្ញុំនិងព្យាយាមមិនបន្ទោសអ្នកដទៃ នូវអ្វីដែលធ្វើឲ្យខ្ញុំមិនសប្បាយចិត្ត ហេីយត្រូវទទួលកំហុសដែលខ្លួន បានធ្វេី! ចែកខោអាវលែងប្រេី ជាទានដល់អ្នកក្រីក្រ! ពេលធ្វេីបុណ្យកុសល ដោយមិនបាច់ប្រកាសឲ្យគេដឹងទេ! ស្ដាប់ឲ្យច្រេីន ហើយនិយាយឲ្យតិច។ ១ថ្ងៃដេីរ ត្រូវឲ្យបាន៣០នាទី(ឆ្លៀតធ្វើលំហាត់ឲរាងកាយ)! មិនបាច់សុក្រឹតទេ តែខំប្រឹងធ្វេីឲ្យល្អប្រសេីរ! ត្រូវទៅដល់ ឲ្យបានមុនពេល! មិនរកលេសដោះសារ! មិនជជែកយកឈ្នះចាញ់! តែងតែត្រៀមអ្វីៗឲ្យបានល្អ! ធ្វើចិត្តឲជា(ហ្វឹតកហាត់ចិត្ត)សប្បុរសដល់មនុស្សទាំងឡាយ រាប់ទាំងសូម្បីមនុស្សកំណាញ់ ផងដែរ! រៀបចំឥរិយាបថឲ្យបានល្អ ហេីយដាក់ខ្លួន និងទទួលយកថា ជីវិតនេះមិនមានអ្វី ត្រឹមត្រូវ ឥតខ្ចោះនោះទេ! អ្វីដែលត្រូវរៀន គឺរៀនសូត្រពីអតីត រៀបចំអនាគត និងរស់ឲត្រូវតាមបែបបទ បច្ចុប្បន្ន!(តាមកាលសម័យ ) គាំទ្ររបស់ដែលកើតចេញពីស្នាដៃកូនខ្មែរ ហើយនិងថែរក្សាវប្បធម៌ អរិយធម៌ដ៏រុងរឿងរបស់ជាតិ រឿងមិនចាំបាច់! មិនខ្វល់! រាល់រឿងកំបុិកកំប៉ុកមិនយកខ្លួនទៅរវល់ ព្រោះវាជារឿងឥតខ្លឹមសារ ជារឿងមិនបានការ ខាតពេល ខាតប្រយោជន៍ ខាតកម្លាំង ខាតចិត្តគំនិត ! ។ ទាំងអស់នេះវាកិច្ចការមួយផ្នែក ក្រៅពីកិច្ចការរកលុយមកផ្គត់ផ្គង់គ្រួសារ ហើយការងារ ដូចបានរៀបរាប់មកខាងលើ មិនចាំបាច់ត្រូវតែឆ្លៀតពេល បានធ្វើបាននោះទេ គឺអាចគ្រប់កាលទាំងពួង ។![Screenshot_2018-10-29-07-52-27.png](https://serey.io/imageupload_data/ab5ab1ed7f33a1c50e473a97959ddcba6b2794ec) 《ការមានប្រយោជន៍ យើងត្រូវតែធ្វើ វិជ្ជាចេះស្ទើយើងត្រូវបំពេញ រឿងល្អដល់ហើយ កុំឡើយរត់ចេញ ជួញបានចំនេញ ចេញជួញចុះរ៉ា..》 ចំណែកអ្នកវិញ? (មិនបាច់ឆ្លើយតបមកវិញថាអ្នកត្រូវធ្វើអ្វីក៏បាន តែអ្នកអាចប្រាប់បានថាខ្ញុំនៅខ្វះអ្វីទៀត ដែលជារឿងល្អហើយមានប្រយោជន៍ ខ្ញុំនិងស្ម័គ្រទទួលយកមកប្រតិបត្តិឲសមតាមសមត្ថភាព )៕![Screenshot_2018-10-29-07-54-43.png](https://serey.io/imageupload_data/5bd7b5cacbfa0b5e359e25ff95cb3bee862459f0)

Comments