គិត ដើម្បីឈប់អំពីការ "គិត"
ពាក្យថា "សុភមង្គល"មិនមែនអត់បញ្ហានោះទេ វាមានសមត្ថភាពលួចយកពេលវេលារបស់អ្នក លួចយកសេចក្តីសុខពីបច្ចុប្បន្នភាពទៅផងក៏មាន ។
មនុស្សក្នុងលោកមានច្រើនបែបច្រើនយ៉ាង មានអ្នកឲ្យ និងអ្នកយក អ្នកយកសុីឆ្ងាញ់តែដេកមិនលក់ អ្នកឲ្យដេកលក់ស្រួលតែសុីមិនសូវឆ្ងាញ់ ខ្លះមិនឲ្យមិនយកតែដេកប្រៀបធៀបឲ្យចិត្តអន្ទះអន្ទែងក្តៅក្រហាយនៅមិនសុខក៏មាន ។ 
មែន! គ្មានអ្នកណាអាចឈប់គិតបានទេ (ក្រៅពីធ្វើសមាធិ) តែគេគិតឲ្យកើតក្តីសុខនៅក្នុងចិត្ត គិតឲ្យចេះឈប់គិត ។
សុខអ្វីមិនស្មើនឹងសុខ ចេះលះការគិតនេះទេ ! ចិត្តកើតឡើងដឹង ដឹងហើយលះចោល ! ចប់ ! គ្មានអ្នកណាយកអីពីលោកនេះទៅបានទេ ! ។ អ្នកលួចយកថាមពលជីវិតរបស់អ្នកពិតប្រាកដគឺគំនិតដែលគ្មានតុល្យភាព ឲតែគិតពីស្រឡាញ់ស្អប់គឺអ្នកបានបោះបង់ចោលខ្លួនឯងរួចទៅហើយ ដូច្នេះត្រូវមានសតិដឹងឲទាន់ក្នុងរឿងនេះ ហើយបង្វែរការគិតឲ្យបានល្អ ។

រៀនបើកចិត្តឲ្យទូលាយ ដើម្បីស្តាប់មតិយោបល់របស់មនុស្ស នៅពេលណាយើងមិនយល់ស្រប ! ។ មើលឲ្យបានច្បាស់ពីខ្លួនឯង ទើបបានឃើញការពិត ខ្លួនឯងគ្មានភាពល្អឥតខ្ចោះនោះទេ ខ្លួនឯងនៅតែមានកំហុស នៅតែមានអាកប្បកិរិយាចំលែក មនុស្សដែលគួរឲ្យភ្ញាក់ផ្អើលបំផុតគឺអ្នកខ្លួនឯងនិងហើយ ! ។ យើងតែងតែអស់សង្ឃឹម នៅពេលដែលគ្មាននរណាម្នាក់យល់ពីយើង តែយើងមិនដែលខ្វល់ ដើម្បីយល់ពីគេម្តងណាឡើយ យើងចង់ឲ្យតែគេស្រឡាញ់យើង តែយើងមិនដែលចេះស្រឡាញ់អ្នកដទៃស្មោះជាងខ្លួនឯងឡើយ ហើយចេះតែប្រឹងត្បុលរកក្តីសុខដោយសាងសុភមង្គលត្រឹមតែរូបភាព ! នេះហើយដែលលោកវោហារ ហៅថាសារជាតិមនុស្ស ៕

#ស័ង្ហ
រូបភាពកូនសិស្សលោកម្ចាស់សំសារ៉ូន

