ឧត្តមភាពជាមួយក្តីស្រលាញ់

V
vannlyda
សេចក្តីស្នេហាខ្លាំងជាងជំងឺចុះក្អួត ខ្លាំងជាងសេចក្តីស្លាប់ កម្លាំងខ្លាំងជាងអាប៉ូឡូ កំដៅក្តៅជាងពន្លឺព្រះអាទិត្យ មានចំណាស់តាំងពីមុនអាទិទេពបានកើតឡើង ស្នេហាកំណាញ់ជាងជនកំណាញ់នៅក្នុងលោក ស្នេហាមានជំរៅជ្រៅជាងមហាសមុទ្ធប៉ាសុីហ្វិច ស្នេហាមានពន្លឺភ្លឺថ្លាជាងពេជ្រ មានការស្រេកឃ្លានលើសទុរគតជន ទីបំផុតស្នេហាខ្លះវាបានត្រឹមតែជាការខកចិត្ត ប្រៃខេះផងល្វីងជូរចត់ផង អត់ធន់បន្តិចទៅ បណ្តោយតាមពេលវេលានោះអ្វីៗនឹងបានកន្លងហួសវាធូរស្រាលមកវិញហើយចៅ ! (ផ្ញើជូនអ្នកមានជំងឺស្នេហា) ។ កុំតាមអង្វរករសុំស្នេហ៍ ព្រោះគេមិនអាចតាមអង្វរនរណាម្នាក់ឲ្យមករស់នៅជាមួយខ្លួនរហូតបានទេ ក្តីស្នេហ៍វាកើតចេញពីអារម្មណ៍ពេញចិត្ត ទឹកចិត្តអាណិតអាសូរ ពេលវេលាផ្តិតយកមនោសញ្ចេតនារួមគ្នា ទាំងអស់នេះបង្កើតបានជាចំណង់ប្រកបដោយឧត្តមគតិពិតប្រាកដមួយ ។ ថ្វីត្បិតតែមនោសញ្ចេតនាអាចបណ្តុះបណ្តាលបាន ប៉ុន្តែនៅតែមិនអាចផុសចេញពីជំរៅដួងចិត្តបានទេ ស្នេហ៍ពិតប្រាកដវាចាប់ផ្តើមពីការចូលចិត្ត ពេញចិត្ត ហេតុនេះកុំបង្ខំពេកអី ដើរមើលបន្តិចសិនទៅគង់តែបានជួបមនុស្សដែលស័ក្តិសមជាមួយអ្នករួមរស់ជាមួយគ្នា១០០ឆ្នាំជាមិនខាន ស្នេហាមិនអាចចាប់បង្ខំបានទេ ! ។ លោកនេះគ្មានអ្វីអាចធ្វើឲ្យអ្នកមានវិបត្តិខ្លាំងជាងការគិតរបស់អ្នកឡើយ ! គំនិតអវិជ្ជមានរបស់អ្នកតាមផ្តន្ទាអ្នកគ្រប់ពេលបើអ្នកមិនអាចផ្លាស់ប្តូរវាបានទេនោះ ! ប្រយុទ្ធដើម្បីផ្លាស់ប្តូរទើបជីវិតមានការប្រែប្រួលទៅបាន Change life style ! ។ ការដឹងគុណ ការអាណិតអាសូរ ការស្មោះត្រង់ ការជឿជាក់ ក្តីសង្ឃឹម ការតស៊ូព្យាយាម ការអត់ធន់ សុទ្ធតែជាខ្សែតភ្ជាប់គ្នា ដែលអ្នកត្រូវចេះត្បាញវាឲ្យបានល្អ ព្រោះធនធានចិត្តទាំងនេះហើយដែលជាឃ្លាំងសម្បត្តិសម្រាប់ជីវិតអ្នក កុំត្បាញយករបស់ដែលនាំឲ្យរមាស់ក្បាល នាំឲ្យក្តៅក្រហាយចិត្ត នាំរឿងឈ្លោះប្រកែកគ្នាឥតប្រយោជន៍អី ! ។ គ្មានអ្នកណាម្នាក់សុខចិត្តទ្រាំនៅជាមួយកាលៈទេសៈដែលពោរពេញទៅដោយការឈឺចាប់ការប្រមាថមើលងាយបានទេ គេត្រូវតែដើរចេញ ទោះមានការតាមអង្វរករឲ្យត្រឡប់ក្រោយវិញក៏ដោយ របៀបនេះគេហៅថា «ឆ្អែតចិត្ត» ។ មនុស្សប្រុសងាយចាកចេញក៏ងាយត្រឡប់វិញ តែមនុស្សស្រីមិនងាយចាកចេញ ប៉ុន្តែបើគេចាកចេញហើយ គេមិនងាយវិលត្រឡប់មកវិញឡើយ ។ពាក្យអ្នកប្រាជ្ញម្នាក់(មិនចាំឈ្មោះ)បានលើកឡើងថា ចានប្រេះស្រាំរាល់ថ្ងៃ បើបែកត្រូវយកមាសពេជ្រមកបិទមិនអាចបិទកាវដដែលបានទេ ៕![FB_IMG_1556675123272.jpg](https://serey.io/imageupload_data/2afce21927237d675e068b756e7579ecd2c39112) ![FB_IMG_1556675119942.jpg](https://serey.io/imageupload_data/92a3e4a1e98540cfcb3a310f1d091fb19de1ccfa)

Comments

wondercury
ខានជួបបងយូរហើយ