សាលា ៣៤៧ខ្នងទូទាំងប្រទេសកម្ពុជា នារីនេះហើយជាអ្នកសាងសង់
នារីជប៉ុនម្នាក់នេះ ជាស្ថាបនិកអង្គការ ដែលសង់សាលា ៣៤៧ខ្នងទូទាំងប្រទេសកម្ពុជា។
កាលពីព្រឹកមិញនេះ ឯកឧត្តម ជា សុផារ៉ា បានទទួលជួបសំណេះសំណាលជាមួយលោកស្រី Osanai Mieko ស្ថាបនិកអង្គការ JHP ជប៉ុន ដែលបានជួយសាងសង់អគារសិក្សាជូនប្រជាជនខ្មែរសរុប ៣៤៧ខ្នងនៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ថេង ច័ន្ទសង្វារ ដែលបង្ហោះនៅលើបណ្ដាញសង្គមរបស់ខ្លួនមុននេះបន្តិច។

គួរបញ្ជាក់ថា អង្គការជប៉ុន JHP បានបង្កើតជាផ្លូវការកាលពីថ្ងៃទី15 ខែកញ្ញា ឆ្នាំ១៩៩៣។
សកម្មភាពដំបូងដែលអង្គការចាប់ផ្ដើមធ្វើ គឺជួយជនភៀសខ្លួនកម្ពុជានៅតាមព្រំដែនកម្ពុជា-ថៃ ឱ្យវិលត្រលប់មកស្រុកកំណើតវិញ ក្រោយចប់សង្គ្រាម។
បន្ទាប់មកក៏បានស្វែងរកមូលនិធិ ជួយសាងសង់អគារសាលារៀនជាច្រើនរយខ្នង សម្រាប់កុមារកម្ពុជាក្រេបជញ្ជក់យកចំណេះដឹង៕



ប្រភព៖
អង្គរបុស្តិ៍

