Toyota ប្រកាសចេញលក់រថយន្តក្រុងដើរដោយថាមពលអ៊ីដ្រូហ្សែន
ក្រុមហ៊ុន Toyota បានប្រកាសពីការចេញលក់រថយន្តក្រុងប្រភេទថ្មី ដែលដើរដោយចំហេះអ៊ីដ្រូហ្សែន ដែលមានឈ្មោះថា Sora ជាពាក្យកាត់នៃ Sky (ផ្ទៃមេឃ), Ocean (មហាសមុទ្រ), River (ទន្លេ) និង Air (ខ្យល់)។
http://media.sabay.com/media/sabay-news/Technology-News/International/News108/20180328_02_07_s_large.jpg
Toyota រំពឹងថា Sora នឹងត្រូវលក់ចេញប្រហែលជា ១០០ គ្រឿង ហើយនឹងត្រូវប្រើប្រាស់នៅក្នុងទីប្រជុំជនក្រុង តូក្យូតែម្ដង។ រថយន្តក្រុងថ្មីនេះ ក៏សម្រាប់បង្ហាញខ្លួនក្នុងកីឡា អូឡាំពិក និងប៉ារ៉ាឡាំពិក នាទីក្រុង តូក្យូ ក្នុងឆ្នាំ ២០២០ ផងដែរ។
រថយន្តនេះដំណើរការដោយបច្ចេកវិទ្យា Fuel Cell ដែលវាទាញយកអគ្គិសនីពីប្រតិកម្មគីមី របស់អ៊ីដ្រូហ្សែន និងអុកស៊ីហ្សែន ដែលនឹងត្រូវផ្ទុកក្នុងអាគុយ។ ដូច្នេះរថយន្តក្រុងនេះ មិនមានការបញ្ចេញឧស្ម័នពុលសោះតែម្ដង ដោយសារតែប្រតិកម្មរវាង អ៊ីដ្រូហ្សែន និងអុកស៊ីហ្សែន ឬដែលយើងហៅថាចំហេះអ៊ីដ្រូហ្សែននោះ ផ្ដល់ផលតែមួយប៉ុណ្ណោះគឺទឹក (H2 + O2 = H2O) ។
http://media.sabay.com/media/sabay-news/Technology-News/International/News108/20180328_02_01_s_large.jpg
រថយន្តនេះគ្មានម៉ូទ័រសម្រាប់ទាញកង់ទាំង ៤ ទេគឺដំណើរការផ្ទាល់ពីថាមពលអគ្គិសនីចេញមកពីអាគុយតែម្ដង។ ដោយហេតុនេះហើយគេក៏អាចប្រើរថយន្តក្រុង នេះជាថ្មផ្ទុកអគ្គិសនីដ៏ធំមួយ ដែលអាចផ្គត់ផ្គង់ជាភ្លើងអគ្គិសនីដល់ឧបករណ៍ដទៃទៀតបាននៅពេលដែលមានគ្រោះធម្មជាតិណាមួយកើតឡើងហើយកាត់ផ្ដាច់ចរន្តអគ្គិសនីនោះ។
http://media.sabay.com/media/sabay-news/Technology-News/International/News108/20180328_02_09_s_large.jpg
បើនិយាយពីការរចនាវិញ Sora ជារថយន្តក្រុងដំបូងគេបង្អស់ ដែលមានកៅអី និងកន្លែងដាក់ដៃនឹងបត់ឡើងទៅលើដោយស្វ័យប្រវត្តិ នៅពេលដែលគ្មានអ្នកជិះ ដែលផ្ដល់ទីតាំងទូលាយជាងមុន សម្រាប់ជនពិការ និងឪពុកម្ដាយដែលរុញរទេះកូន។ បើនិយាយពីផ្នែកសុវត្ថិភាពវិញ Sora មានកាមេរ៉ាចាប់យកសកម្មភាពពីគ្រប់ជ្រុងចំនួន ៨ ដែលបង្ការកុំឲ្យមានការប៉ះពារដល់អ្នកដំណើរនានា ពេលចាកចេញពីចំណត។
http://media.sabay.com/media/sabay-news/Technology-News/International/News108/20180328_02_10_large.jpg
http://media.sabay.com/media/sabay-news/Technology-News/International/News108/20180328_02_11_s_large.jpg
បច្ចេកវិទ្យាពិសេសមួយទៀតគឺឡានក្រុងនេះមានការគ្រប់គ្រងល្បឿនពេលចេញពីចំណតម្ដងៗ ដោយបង្ការពីការជាន់មួយទំហឹងរបស់អ្នកបើកបរ ហើយនឹងបញ្ឈប់ខ្លួនឯងភ្លាមៗបើមានអ្នកដំណើរនៅជុំវិញរថយន្ត។ ម៉្យាងទៀត ដោយហេតុថារថយន្តក្រុងនេះមិនប្រើម៉ូទ័រអគ្គិសនីនោះ ល្បឿនរបស់វាងាយបញ្ឈប់ណាស់ដោយគ្រាន់តែផ្ដាច់ចរន្តចេញពីកង់ និងប្រើហ្រ្វាំងតែប៉ុណ្ណោះ។
http://media.sabay.com/media/sabay-news/Technology-News/International/News108/toyota_new_bus_large.png
ចង់ដឹងថា Sora មានរូបរាងស្រស់ស្អាតប៉ុនណា សូមមើលរូបភាពខាងក្រោមជាមួយ Sabay ទាំងអស់គ្នា៖
http://media.sabay.com/media/sabay-news/Technology-News/International/News108/20180328_02_07_s_large.jpg
http://media.sabay.com/media/sabay-news/Technology-News/International/News108/20180328_02_02_s_large.jpg
http://media.sabay.com/media/sabay-news/Technology-News/International/News108/20180328_02_04_s_large.jpg
http://media.sabay.com/media/sabay-news/Technology-News/International/News108/20180328_02_08_s_large.jpg
http://media.sabay.com/media/sabay-news/Technology-News/International/News108/20180328_02_05_s_large.jpg
http://media.sabay.com/media/sabay-news/Technology-News/International/News108/20180328_02_06_s_large.jpg

