Serey is utilizing Blockchain technology

អំណាចកម្លាំងអធិដ្ឋានក្នុងក្តីប៉ងប្រាថ្នាពុទ្ធភូមិ !

vanna-vambo

អំណាចកម្លាំងអធិដ្ឋានក្នុងក្តីប៉ងប្រាថ្នាពុទ្ធភូមិ !
លោកពូ យប់មិញខ្ញុំយល់សុបិន្តចំលែកណាស់ លោកពូ ឃេីញថា ព្រះពុទ្ធជាម្ចាស់លោកគង់លេីផ្កាឈូក លេីកព្រះហស្ថដូចជាសំដែងធម្មចក្រ រួចហេីយ ខ្ញុំឈរខាងក្រោយព្រះអង្គ បាំងក្លោះថ្វាយព្រះអង្គបន្ទាប់មក ស្រាប់តែ ព្រះអង្គហោះឡើងទៅលេីអាកាស រួមទាំងខ្ញុំនៅតែឈរបាំង នៅខាងក្រោយព្រះអង្គនៅលេីអាសដែរ ហេីយព្រះអង្គលោកគង់លេីផ្កាឈូកលេីកព្រះហស្ថសំដែងកាយវិការដូចជាសំដែងធម្មចក្កចឹង បន្ទាប់មកទៀតស្រាប់តែឃេីញខ្ញុំនេះ អង្គុយសមាធិនៅលេីអាកាស ស្រាប់តែខ្ញុំហ្នឹងក្លាយទៅជារូបព្រះសម្មាសម្ពុទ្ធ១ព្រះអង្គ ហេីយពេលនោះធ្វេីអោយខ្ញុំបានភ្ញាក់ដឹងខ្លួននៅចងចាំសុបិន្តនេះរហូតដល់ពេលនេះ ។
សាធុៗ បាទក្មួយ ជាប្រស្នាសុបិន្តនិមិត្តថា កម្លាំងអធិដ្ឋានរបស់ក្មួយនឹងបានសម្រេចសមតាមក្តីប៉ងប្រាថ្នានៅពេលខាងមុខជាមិនខានក្មួយ មនុស្សធម្មតាមិនងាយសុបិន្តឃើញបែបនេះទេ ។ ធម្មធាតុព្រះមានក្នុងខ្លួនក្មួយហើយ សាធុៗ ខិតខំបំពេញបារមីបន្តទឿតទៅណា ឲ្យឆាប់បានសម្រេចដើម្បីជួយស្រោចស្រង់សត្វលោកកំពុងតែមានទុក្ខ ។

1162.184 SRY$0.00
Cambodia
Cambodia

Comments