មួយរយៈនេះក្នុងគ្រួសារចៅមានបញ្ហា បងស្រីចៅគាត់បានបែកបាក់គ្រួសារយូរហើយ តាំងពីឆ្នាំ2016 ដោយខាងបុរសគេលួចរត់ទៅបាត់ទាំងមិនលាយើងសូម្បីមួយម៉ាត់ រហូតដល់ថ្ងៃមួយបងស្រីខ្ញុំបាក់ទឹកចិត្តឈានដល់ការប្រើប្រាស់ថ្នាំពេទ្យជាប្រចាំរហូតមកដល់ធូរស្បើយក៏នៅតែប្រើ ប៉ុន្តែមួយរយៈនេះជំងឺគាត់រើឡើងវិញរហូតដល់លែងដឹងអីបាត់សតិស្មារតី គេងមិនលក់ថ្នាំមិនលេបនិយាយលែងដឹងអី ពេលខ្លះយំហើយចេះតែចង់ទារទៅខាងស្រុកប្ដីហើយចេះតែស្រែកខ្មោចចូល សំងំតែក្នុងបន្ទប់និយាយទំពាសម្នាក់ឯង ពេលខ្លះដូចដឹងខ្លួនឡើងវិញតិចៗ តើលោកតាអាចទេមកពីជំងឺផ្លូវចិត្តរើឡើងវិញតើគួរធ្វើយ៉ាងមិចលោកតា?តើអាចទេគេធ្វើអំពើគាត់លោកតាលើលោកនឹងមានមែនឬអត់? ចៅមានតែលើកទឹកចិត្តខ្លួនឯងញញឹមទៅមុខទៀត នឹងអប់រំចិត្តខ្លួនឪ្យរឹងនឹងស្វែងយល់ពីព្រះធម៌ ចៅអាណិតគាត់ណាស់មិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេលោកតា ចៅអាណិតម៉ាក់អាណិតប៉ាណាស់ សព្វថ្ងៃចៅកំពុងរៀននៅភ្នំពេញ ម៉ាក់ប៉ានៅឯងស្រុក ចៅខំប្រឹងព្យាយាមមិនឪ្យរឿងនេះចូលមកប៉ះពាល់អារម្មណ៍ចៅខាងក្នុងខ្លាចប៉ះពាល់ការសិក្សា តែព្យាយាមរកដំណោះស្រាយ ចៅអរព្រះគុណណាស់លោកតា ។
សាធុៗចៅ គឺជម្ងឺផ្លូវចិត្តលាប់ឡើងវិញចៅ ឆាប់យកទៅពេទ្យផ្នែកផ្លូវចិត្តនៅខេត្តទៅចៅ។
Comments