ម៉ាយប់ៗ ដេកយល់សប្តិឃើញតែខ្មែរក្រហមចូលដេញបាញ់ឲ្យរត់ចូលព្រៃ ហុឺ ! ជំងឺបាក់ស្បាតក្នុងជម្រៅចិត្តជារបួសដ៏ជ្រៅព្យាបាលមិនជាសោះ ។ ទិដ្ឋភាពដ៏សាហាវយង់ឃ្នងនោះកូពីចូលភវង្គដិតដា មមិនរលុប កាលនៅខ្លួនមួយយល់សប្តិឃើញរត់តែឯង ដល់ពេលមានកូន ឃើញរត់ដឹកដៃកូនអូសផងអីផង បើភ័យរហូតស្លាប់ក្នុងសុបិន្តនេះ តើនឹងទៅបដិសន្ធិនៅភពណា អ្នកណាដឹង ? ។ យប់នេះឃើញលោកម្តាយកំពុងដាំបាយ មិនទាន់ហូបផង នាំគ្នារត់ចោលឆ្នាំងបាយចូលព្រៃយ៉ាងជ្រៅហត់ជិតងាប់ ! ហុឺ ! អោហ៍ទ្វីបលោកដ៏ខ្មៅងងឹតអើយ !
6 votes
0 downvote
Cambodia
Comments