ខ្វះមរណានុស្សតិមិនបានៈ
មូលហេតុនៃសេចក្តីស្លាប់ពិតប្រាកដមិនសូវមានទេ តែការភ័យខ្លាចស្លាប់ទៅវិញទេដែលសម្លាប់អ្នក ។ សេចក្តីសង្ឃឹមមិនពិតប្រាកដបានកើតឡើង គឺនៅពេលដែលយើងមិនច្បាស់លាស់នៅក្នុងចិត្ត អំពីសេចក្តីស្លាប់ ! ។ បើយើងបានគិតច្បាស់លាស់ពីសេចក្តីស្លាប់ហើយនោះ យើងនឹងមានក្តីសង្ឃឹមយ៉ាងពិតប្រាកដ << គឺការមានខ្លួនជាទីពឹង >>នេះឯង។
ផល(អានិសង្ឃ)ដែលទទួលបានពីកម្មដ្ឋានមរណានុស្សតិមាន វិមោក្ខបី និព្វានបី និងត្រៃល័ក្ខណ៍ធម៌ នាំឲ្យស្បើយទិដ្ឋិ មានះ តណ្ហា ឧបាទានដែលជាការប្រកាន់មាំ នាំឲ្យកើតសេចក្តីព្យាយាមត្រូវ (សម្មាវាយាមៈ)និងមានការរស់នៅមិនប្រមាទ៕
Comments