រៀនសង្កេតមើលពីធម្មជាតិខ្លះទៅ ! សូមមើលពីរបៀបដែលអ្វីៗទាំងអស់បានសម្រេចឡើងនិងរបៀបដែលអព្ភូតហេតុនៃជីវិតបានលាតត្រដាងដោយគ្មានចាំបាច់មានការពេញចិត្តឬមិនពេញចិត្តនោះទេ អ្វីដែលបំរុងនឹងកើតវាគង់តែកើតឡើងមកទេ អ្វីដែលបំរុងនឹងបែកវាគង់តែបែកទៅទេ ។ ពិភពលោកនេះអ្វីៗសុទ្ធតែជារឿងបណ្តោះអាសន្ន ដោយការមិនចាប់អារម្មណ៍ពេកហើយក៏មិនចាំបាច់ភ័យខ្លាចឬទុកចិត្តពេកលើការលាតត្រដាងពីផែនការជីវិត នោះអ្នកនឹងទទួលបានភាពស្ងប់ស្ងាត់យ៉ាងពិតប្រាកដ ។ ទុក្ខសព្វបែបយ៉ាងកើតឡើងមកពីតណ្ហា និងការមានះប្រកាន់ វារលត់បាត់ទៅវិញគឺដោយសារតែបញ្ញាមើលឃើញធម្មជាតិកើតរលត់តែប៉ុណ្ណោះ ! ។
Comments