Serey is utilizing Blockchain technology

ជួយដោយមេត្តាចិត្ត

tourism-kh

ម្ដាយក្មេកចៅប្រាប់ចៅថាកុំស្ដាប់ធម៍ពេកមានគេឆ្កួតច្រើនណាស់ ហើយកូនសុទ្ធតែស្រីនៅតូចៗមិនទាន់បានការទេ។ លោកតាអើយបើយ៉ាងនេះមិនស្រួលប៉ុន្មានទេក្នុងការទៅធ្វើបុណ្យ តែចៅអាណិតកូនៗចៅត្រូវប្រឹងប្រែងបន្តទៀត ម្នាក់ៗម្ខាងយល់ត្រូវរៀងខ្លួន ចៅនឹងមិនប្តូរគោលដៅតែអាចប្តូវិធីយុទ្ធសាស្ត្រក្នុងការដើរ ហត់ណាស់លោកតា ដោយក្ដីគោរពពីចៅ។
សាធុៗ ព្យាយាមកុំឲ្យគេស្អប់ធម៌ណាចៅ ជួយដោយមេត្តាចិត្ត កុំបង្ខំ កុំអូសទាញ កុំប្រតិកម្ម សម្រួលយ៉ាងណាឲ្យមានក្តីសុខ ។ លោកយាយវិសាខាជួយបីតាក្មេកជាជនមិច្ឆាទិដ្ឋិរហូតបានសម្រេចគឺដោយមេត្តានិងបញ្ញានេះឯងចៅ។
ចាសលោកតា តែចៅគិតថាមិនងាយព្រោះគាត់មិនធ្វើហើយហាមគេមិនអោយធ្វើទៀត។
បាទចៅ តាមឧបនិស្ស័យចុះ តែធ្វើយ៉ាងណាកុំឲ្យមានបញ្ហាក្នុងគ្រួសារទៅណា ។

1107.446 SRY$0.00
Cambodia
Cambodia

Comments