Serey is utilizing Blockchain technology

ទុក្ខក្នុងភពនិងអភិនិហារ ភាគទីពីរ !

T

titsina

ទុក្ខក្នុងភពនិងអភិនិហារ ភាគទីពីរ ! អានិសង្សនៃការតាំងចិត្ត !
តេីហេតុអស្ចារ្យនោះដូចម្តេច?
គ្រាន់តែការសំរេចចិត្ត និងប្តេជ្ញាចិត្តលេីកទី២ នេះចប់ភ្លាម ស្រាប់តែ ទទួលអារម្មថា
ស្រាលខ្លួនស្ងេីក អំរែកដ៏ធ្ងន់នៅលេីស្មាដ៏យូរលង់មកហេីយ ត្រូវបានដាក់ចុះ ក្នុងទ្រូង ដែលតឹងថប់ ដកតែដង្ហេីមធំមិនឈប់នោះ ស្រាប់តែធូខ្សាកអស់រលីង ក្បាលដែលណែនតឹងគ្រប់វេលា ក៏ធូខ្សាក
ដែរ ភ្នែកហាក់លែងស្រវាំងព្រិល បែជាភ្លឺថ្លាច្បាស់ ក្នុងចិត្តធូរស្រាល ឆ្អែត ស្កប់ស្កល់ណាល់ ទទួលអារម្មណ៍ ខ្លួនស្រាល
ស្ងេីក ហាក់កំពុងអណ្តែតនៅលេីអាកាស។
ខ្ញុំដេីរចេញមកខាងក្រៅផ្ទះ ឈរបិទភ្នែក
ដកដង្ហេីមវែងៗអារម្មណ៍ហាក់ខ្លួនកំពុងតែអណ្តែតនៅលេីអាកាសវេហារ ។
ពេលនោះខ្ញុំគិតក្នុងចិត្តថា ខ្ញុំលះលោភ:ក្នុងលោកនេះ
បានហេីយ ។ 

1059.186 SRY$0.00
Cambodia
Cambodia

Comments