Serey is utilizing Blockchain technology

ម្នាក់ៗសុទ្ធតែជាទូតនៃតណ្ហា

T

titsina

ម្នាក់ៗសុទ្ធតែជាទូតនៃតណ្ហា មកកាន់លោកនេះជ្រកក្នុងគភ៌មាតាមួយណាក៏ព្រោះតែតណ្ហា ទៅកាន់លោកដទៃក៏ព្រោះតែតណ្ហា ហើយនាំគ្នាបំរើតណ្ហាអស់ទាំងសង្សារវដ្តដោយមិនដឹងខ្លួន ត្រូវរងទុក្ខរងទោសព្រោះតណ្ហា តើថ្ងៃណាទើបមានបញ្ញាអាចរំដោះខ្លួនចេញពីតណ្ហាបានទៅហ្ន ? ។ មនុស្សជាច្រើននាំគ្នាខកចិត្តព្រោះតែខំស្វែងរកមនុស្សល្អនិងមនុស្សដែលត្រូវមិនចេះខុស តែគេរកមិនឃើញសូម្បីតែម្នាក់ ព្រោះតែមនុស្សទាំងអស់សុទ្ធតែជាអ្នកបំរើតណ្ហា ! ហេតុនេះសូមជួបត្រឹមតែមនុស្សដែលកំពុងប្រយុទ្ធជាមួយការលះតណ្ហាទៅបានហើយ ពួកនេះនៅមាននៅឡើយទេកុំអស់សង្ឃឹមអី ព្រោះពួកអ្នកផុតតណ្ហាត្រូវបានព្រះស្រង់យកអស់បាត់ទៅហើយ សម័យនេះសឹងតែរកមិនបានទេ ។

1101.372 SRY$0.00
Cambodia
Cambodia

Comments