គេលំបាកណាស់ ទម្រាំបានធ្វើ ចំណែកយើងមានពេលវេលា ហេតុអីមិនធ្វើ ?
លេាកតាចៅសុំសួរតិចសមាធិដែលចៅបានធ្វើដូចជាចោរគឺបាននយ័ថាពេលយប់គ្រួសារអត់នៅខ្ញុំក៏រៀបចំធ្វើសមាធិពេលគោត់មកវិញខ្ញុំក៏ដាក់ចុះពេលមិនមានសំលេងរំខានចៅក៏ធ្វើ តើសមាធិបែបនេះយ៉ាងមិចដែរទៅលេាកតា ? ។
នេះជាការតស៊ូមួយដ៏ខ្លាំងក្លាណាស់ចៅ ហើយខំរក្សាសីល ធ្វើបុណ្យទៅណា ពេលបច្ច័យគ្រប់ បុណ្យនឹងជួយរៀបចំឲ្យចៅបានធ្វើសមាធិបានយ៉ាងត្រឹមត្រូវហើយ កុំបារម្ភ ហើយកុំភ្លេចខំស្តាប់ធម៌ ពិចារណាធម៌ឲ្យយល់ផងណា ព្រោះមិនមែនទាល់តែសមាធិបានឈានទើបរួចចាកទុក្ខទេ ត្រឹមតែចិត្តស្ងប់ក្នុងការពិចារណាក៏រួចចាកទុក្ខបានដែរចៅ ។ បន្តិចទៀត ពេលចិត្តកំពុងតែចុះស្ងប់ ស្រាប់តែភ្ញាក់ ដោយសារស្វាមីមក សូមចៅកុំប្រតិកម្មចិត្តឲ្យសោះ ត្រូវញញឹមស្ងៀមហើយគិតឲ្យកើតវិវេកថាៈ អោហ្ន ! ជីវិតអ្នកគ្រប់គ្រងផ្ទះពិតជាលំបាករួចពីទុក្ខណាស់ រកពេលធ្វើធម៌គ្មានទេ គួរឲ្យសង្វេកណាស់ គួរឲ្យជ្រះថ្លាពន់ពេកចំពោះលោកម្ចាស់ទាំងឡាយ ដែលលោកបានបួសងាយរួចចាកទុក្ខបំផុត ! ។ បើចៅប្រតិកម្មចិត្តទៅជាមួរម៉ៅក្តៅក្រហាយ មិនល្អចំពោះសុខភាពទេណា !
Comments