-អ្នកពូកែ ក៏ជាខ្លួនឯង
-អ្នកសម្រេចធម៌ ក៏ជាខ្លួនឯង
-អ្នកសម្រេចឈាន ក៏ជាខ្លួនឯង
-បានជាព្រះព្រហ្ម ជាទេវតា ជាឥសី ពូកែ ក៏ជាខ្លួនឯង
-បានជាព្រះឥន្ទ ក៏ជាខ្លួនឯង
-បាននៅឫទ្ធិពូកែ ក៏ជាខ្លួនឯង
- ធ្លាក់ នរក ប្រែត អសុរកាយ តិរិច្ឆាន ក៏មកពីខ្កួនឯង
-កើតនៅលើឋានសួគ៌ ឬ ឋានមនុស្ស ក៏កើតពីខ្លួនឯង
-សុខ ទុក្ខ នៅលើខ្លួនឯង
ដូច្នេះ អ្វីៗកើតពីខ្លួនយើង កុំទៅដើរស្វែងរកខ្លួនគេពូកែអី
បើគេពូកែមែន ក៏ជាគេដែរ មិនមែនខ្លួនយើងឡើយ..
បើមានឱកាសធ្វើបុណ្យរក្សាសីល ចូរប្រញាប់ធ្វើនឹងរក្សាឲ្យហើយ កុំឲ្យអស់ពេលមកទាន់ ព្រោះមនុស្សយើង ចាត់ទុកជាភពភូមិមួយដែលមានឱកាសអាចធ្វើបុណ្យរក្សាសីលបាន ។ ភពដទៃមិនមានឱកាសច្រើនក្នុងការធ្វើបុណ្យរក្សាសីលដូចភពយើងនេះឡើយ។


